ព័ត៌មានជាតិ
លោក ថោង ខុន ដាក់ចេញទិសដៅការងារ ៥ ចំណុច បង្កើតបណ្ដាញអេកូទេសចរណ៍បឹងទន្លេសាប
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង អភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បានដាក់ចេញទិសដៅការងារចំនួន ៥ ចំណុចបន្ថែម ដល់លេខាធិការដ្ឋានគណៈកម្មាធិការជាតិ និងដៃគូពាក់ព័ន្ធ ធ្វើយ៉ាងណាជំរុញដល់ការបង្កើតឲ្យចេញជារូបរាងបណ្ដាញអេកូទេសចរណ៍បឹងទន្លេសាប។ ការលើកឡើងនេះ នាឱកាសអញ្ជើញបិទសិក្ខាសាលាស្ដីពី «ការបង្កើតបណ្ដាញអេកូទេសចរណ៍បឹងទន្លេសាប» កាលពីថ្ងៃម្សិលមិញនៅទីស្ដីការក្រសួងទេសចរណ៍។
ពាក់ព័ន្ធទៅនឹងទិសដៅ ៥ចំណុចដែលលោក ថោង ខុន បានលើកឡើងបង្ហាញដល់លេខាធិការដ្ឋានគណៈកម្មាធិការ ជាតិ និងដៃគួរពាក់ព័ន្ធរួមមាន៖
១៖ ក្នុងនាមក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ សូមគាំទ្រចំពោះការបង្កើតបណ្ដាញអេកូទេសចរណ៍បឹងទន្លេសាប ដែលនឹងក្លាយជាយន្តការស្ថាប័នមួយ ចំណុះឲ្យគណៈកម្មាធិការជាតិគ្រប់គ្រង អភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។ ហើយកិច្ចប្រតិបត្តិការរបស់បណ្តាញ TEN (បណ្តាញអេកូទេសចរណ៍បឹងទន្លេសា)នេះ នឹងស្ថិតក្រោមការដឹកនាំរបស់ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការ ជាតិ
២៖ លេខាធិការដ្ឋានគណៈកម្មាធិការជាតិ ត្រូវសហការជាមួយដៃគូពាក់ព័ន្ធរៀបចំអនុស្សារណៈយោគយល់ (MoU) សម្រាប់ចុះហត្ថលេខាបង្កើតបណ្តាញ TEN នេះជាផ្លូវការនាឱកាសវេទិកាជាតិអេកូទេសចរណ៍លើកទី៣ នាថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ក្រោមអធិបតីភាពលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលជាបុរេលក្ខខណ្ឌចាំបាច់ក្នុងការដាក់ឲ្យដំណើរការបណ្តាញនេះ
៣៖ លេខាធិការដ្ឋានគណៈកម្មាធិការជាតិ ត្រូវរៀបចំយន្តការការងាររបស់បណ្តាញនេះឲ្យបានច្បាស់លាស់ ដើម្បីធានាប្រសិទ្ធភាព និងនិរន្តរភាព ពិសេសត្រូវរៀបចំផែនការសកម្មភាពការងារគ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡា យន្តការអនុវត្ត និងការតាមដានសម្មទិកម្មឲ្យបានច្បាស់លាស់ ដើម្បីជាមូលដ្ឋានកែតម្រូវ និងតម្រង់ទិសសម្រាប់ការអនុវត្តជំហានបន្ទាប់
៤៖ ស្នើឲ្យស្ថាប័នដៃគូអភិវឌ្ឍដែលមានការចូលរួមពីអង្គការជាតិ និងអន្តរជាតិនានា នឹងជាស្ថាបនិក ឬសមាជិកបណ្តាញនេះ សូមផ្តល់ការគាំទ្រដល់កិច្ចប្រតិបត្តិការបណ្តាញនេះ ទាំងលើផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ពិសេសការអនុវត្តផែនការសកម្មភាព ដែលនឹងត្រូវដាក់ចេញនាពេលបន្ទាប់
៥៖ សូមអំពាវនាវឲ្យបណ្តាដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរ-ជាតិនានា ដែលមានវត្តមានក្នុងសិក្ខាសាលា ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុនានាដល់ក្រសួងទេសចរណ៍ និងគណៈកម្មាធិការ ជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ អេកូទេសចរណ៍ លើការអនុវត្តគម្រោងនានាពាក់ព័ន្ធនឹងអេកូទេសចរណ៍ និងសហគមន៍
ថោង ខុន បានបន្ថែមថា បាតុភូតនេះបានបង្កើតឡើងនូវតំបន់ដីសើម និងព្រៃលិចទឹកដ៏ធំល្វឹងល្វើយ ដែលផ្តល់ជាជម្រកដល់ជីវចម្រុះយ៉ាងសម្បូរបែបដូចជា មច្ឆជាតិ បក្សី ល្មូន ថនិកសត្វ និងរុក្ខជាតិជាច្រើនប្រភេទ។ កត្តាសត្យានុម័តទាំងនះបានបង្កើតជាកាលានុវត្តនភាពជាច្រើនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានលើកស្ទួយកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ៕
ដោយ៖ ថារី
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់