សន្តិសុខសង្គម
ក្រុមប្រឹក្សាខណ្ឌទួលគោកស្នើឲ្យអាជ្ញាធរពង្រឹងសន្តិសុខតាមផ្លូវសហព័ន្ធរុស្ស៊ី ខណៈកម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះប្រជុំកំពូលអាស៊ាន
ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោកលោក ម៉ែន សិរីបានស្នើឲ្យរដ្ឋបាលខណ្ឌទួលគោកពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវពិសេសនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ខណៈប្រទេសកម្ពុជាត្រូវធ្វើជាផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២នេះ។

ការស្នើបែបនេះគឺបានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤១ របស់ក្រុមប្រឹក្សាខណ្ឌទួលគោកនៅសាលាខណ្ឌទួលគោកថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២២ ក្រោមវត្តមានលោក ម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក និងលោកកែវ សុភាអភិបាលរងខណ្ឌទួលគោក។

លោក ម៉ែន សិរី មានប្រសាសន៍៖ នៅប៉ុន្មានថ្ងៃខាងមុខនេះ ប្រទេសកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២។ ដូច្នេះ! លោកស្នើឲ្យមន្ត្រីរបស់ខណ្ឌ សង្កាត់ និងកម្លាំងមានសមត្ថកិច្ច ត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវឲ្យបានល្អប្រសើរ ពិសេសនៅលើបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ដែលជាផ្លូវ ប្រតិភូឆ្លងកាត់៕

អត្ថបទ៖ ស្រីរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ