Connect with us

ព័ត៌មានជាតិ

ប្រទះឃើញ​សព​បុរស​ម្នា​ក់​មាន​សភាព​ហើម​ស្អុយនៅក្នុង​ដីឡូត៍​មួយកន្លែងក្នុងខណ្ឌសែន​សុខ​

បានផុស

នៅ

ប្រជាពលរដ្ឋ​ប្រទះឃើញ​សាកសព​បុរស​ម្នាក់​ដេកស្លាប់​ក្នុងព្រៃ​ស្មៅ​ក្នុង​ដីឡូត៍​មួយកន្លែង​មាន​សភាព​ហើម​ស្អុយរលួយ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង​០៥ល្ងាច ​ថ្ងៃទី​០៣ ខែមករា​ឆ្នាំ២០២១ ស្ថិតនៅ​ក្នុងភូមិ បុរី១០០​ខ្នង ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានឲ្យដឹងថា សព​ជនរងគ្រោះ​នៅមិន​ស្គាល់​អត្តសញ្ញាណទេ ដោយសពជនរងគ្រោះ ភេទ​ប្រុស មាន​អាយុប្រមាណ​ជា​២០​ទៅ​៣០ ឆ្នាំ​ពាក់អាវ​យឺត​ពណ៌​ខៀវ​ដៃខ្លី​។​

តាម​ការរៀបរាប់​ពី​ស្ត្រី​ម្នាក់​បាន​ប្រាប់​ឲ្យ​ដឹងថា​ មុន​ពេលព្រទះឃើញសពបុរសខាងលើ ​រូបគាត់​បាន​ដើរ​ហាត់ប្រាណ​នៅ​ក្បែរ​ពី​ទីតាំង​កើតហេតុ​ខាងលើ ខណៈនោះក៏មាន​ក្មេងៗ ដែល​កំពុង​រត់​លេង​បង្ហោះ​ខ្លែង រត់​មក​ប្រាប់​ថា ឃើញ​សាកសព​បុរស​ម្នាក់​ដេកស្លាប់​ក្នុងព្រៃ​ស្មៅ មាន​សភាព​ហើម​ស្អុយ​រលួយ។ បន្ទាប់មក​រូបគាត់​បា​ន​នាំគ្នា ចូលទៅ​មើល​ក៏​ឃើញ​សាកសព​បុរស​ម្នាក់​ដេកស្លាប់​មាន​ស​ភាព​ហើម​ស្អុយរលួយ​ដូច​ក្មេងៗ​បាន​ប្រាប់​ រួច​ក៏​នាំគ្នា​រាយការណ៍​ជូនទៅ​សមត្ថកិច្ច​មូលដ្ឋាន​ភ្លាមៗ​។​

បន្ទាប់ពីទទួលបានដណឹង ​សមត្ថកិច្ច​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ដល់ ពិនិត្យ​និង​ធ្វើការ​ហ៊ុមព័ទ្ធ​នៅ​ចំណុច​ទីតាំង​កើតហេតុ​ខាងលើ ដើម្បី​ធ្វើ​កោសលវិច័យ​ ដើម្បី​ឲ្យ​ដឹងថា​ករណី​អ្វី​ឲ្យ​ពិតប្រាកដ និងធ្វើការ​ស្រាវជ្រាវរក​សាច់ញាតិ​ ដើម្បី​មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី​៕

អត្ថបទ ​៖ សុខុម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម