ព័ត៌មានជាតិ
ក្រសួងទេសចរណ៍ដាក់ផែនការ ៨ ចំណុច ទាក់ទាញទេសចរអន្តរជាតិឲ្យបានជាង ៧ លាននាក់ នៅ ៥ ឆ្នាំខាងមុខ
ក្រសួងទេសចរណ៍ ដាក់ចេញផែនការអាទិភាពចំនួន ៨ ចំណុច ដើម្បីទាក់ទាញទេសចរអន្តរជាតិឲ្យបាន ៧,៥ លាននាក់ និងទេសចរផ្ទៃក្នុងកើនដល់ ១៦ លាននាក់ នៅរយៈពេល ៥ ឆ្នាំ ខាងមុខ។

លោកបណ្ឌិត ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឲ្យដឹងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពីការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការក្នុងបរិបទឌីជីថល នៅថ្ងៃទី ២៨ តុលានេះថា ផែនការទាំង ៨ ចំណុច រួមមាន ៖ ទី១.ការអភិវឌ្ឍផលិតផល និងសេវាកម្មទេសចរណ៍ប្រកបដោយនវានុវត្តន៍ និងភាពច្នៃប្រឌិត, ទី២.ពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឲ្យស្របតាមស្តង់ដារ, ទី៣.ជំរុញការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងជំនាញថ្មីៗបន្ថែម, ទី៤.សម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទេសចរឲ្យមានភាពងាយស្រួល និងសុវត្ថិភាព, ទី៥.ពង្រឹងសមត្ថភាពសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា, ទី៦.ជំរុញការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ក្នុងវិស័យទេសចរណ៍, ទី៧.ដាក់ចេញគោលនយោបាយសំខាន់ៗ បន្ថែមទៀត ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍, និង ទី៨.ពង្រឹងយន្តការអភិបាលកិច្ចទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស។

លោកបន្តទៀតថា ក្រសួងទេសចរណ៍ បានរៀបចំនូវគោលនយោបាយ និងផែនការសំខាន់ៗ ក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យទេសចរណ៍ ដើម្បីទាក់ទាញទេសចរអន្តរជាតិឲ្យបានប្រមាណ ៧,៥ លាននាក់ និងទេសចរផ្ទៃក្នុងប្រមាណ ១៦ លាននាក់ នៅឆ្នាំ ២០២៨ ខាងមុខ។

តាមការសិក្សារបស់ក្រសួងទេសចរណ៍ បង្ហាញថា ស្របជាមួយនឹងការវិវឌ្ឍន៍យ៉ាងឆាប់រហ័សផ្នែកបច្ចេកវិទ្យា និងការកើនឡើង នៃតម្រូវការរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ គឺវិស័យឌីជីថលរូបនីយកម្ម បានក្លាយជាប្រធានបទដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ហើយចុងក្រោយនេះ វិបត្តិជំងឺកូវីដ-១៩ ក្លាយទៅជាកាតាលីករជំរុញឲ្យការប្រើប្រាស់បច្ចេកវិទ្យា គឺជាដំណោះស្រាយកាន់តែមានភាពចាំបាច់ និងចំពេលវេលា សំដៅធានាឧត្ដមភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍ក្នុងបរិបទ នៃបដិវត្តន៍ឧស្សាហកម្ម ៤.០៕
អត្ថបទ ៖ សំអឿន




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ