Connect with us

ព័ត៌មានជាតិ

ក្រសួងព័ត៌មាន ចង់ឲ្យអ្នកកាសែតគ្រប់រូបចេះគ្រប់គ្រងហានិភ័យពេលចុះបំពេញការងារ

បានផុស

នៅ

ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃីទី២៨ ខែតុលា ឆ្នាំ២០២២នេះ បានរៀបចំសិក្ខាសាលាស្តីពី “សុវត្ថិភាពអ្នកសារព័ត៌មាន និងការរៀបចំផែនការគ្រប់គ្រងហានិភ័យ” ដើម្បីជាជំនួយដល់ដល់សារព័ត៌មានគ្រប់រូបបានដឹងពីវិធីយកព័ត៌មានដោយមានសុវត្ថិភាព និងការត្រៀមខ្លួនផ្សេងៗចំពោះហានិភ័យនានា។

រូបភាព៖ ខឹម សុវណ្ណារ៉ា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឆាយ សុផល ជាវាគ្មិនកិត្តិយសក្នុងសិក្ខាសាលា និងជាអ្នកកាសែតជើងចាស់ដ៏ឆ្នើមមួយរូប បានធ្វើការចែករំលែកនូវបទពិសោធរបស់លោកកន្លងមក ពីសុវត្ថិភាពរបស់អ្នកសារព័ត៌មាន ដើម្បីឲ្យអ្នកសារព័ត៌មានឯទៀតត្រៀមលក្ខណៈគ្រប់គ្រាន់ក្នុងពេលបំពេញកាតព្វកិច្ចរបស់ខ្លួន។

រូបភាព៖ ខឹម សុវណ្ណារ៉ា

អ្នកកាសែតជើងចាស់រូបនេះបានលើកឡើងថា សុវត្ថិភាពអ្នកសារព័ត៌មានចែកចេញជា២ គឺ សុវត្ថិភាពខ្លួនឯង និងសុវត្តិភាពសង្គម។ សុវត្ថិភាពខ្លួនឯងមានន័យថា ក្នុងនាមជាអ្នកសារព័ត៌មាន ត្រូវប្រកាន់ខ្ជាប់នូវក្រមសីធម៌វិជ្ជាជីវៈជាប់ខ្លួនជានិច្ច ទំនួលខុសត្រូវខ្ពស់​ និងត្រូវចេះបែងចែកប្រភេទអត្ថបទព័ត៌មាននីមួយៗឲ្យបានល្អ ចៀសវាងបង្កជាអសុវត្តិភាព តាមរយៈអត្ថបទរបស់ខ្លួន។

ចំពោះសុវត្តិភាពសង្គមវិញ លោក ឆាយ សុផល បានលើកឡើងថា អ្នកកាសែតគ្រប់គ្នា ត្រូវគិតពីប្រភេទនៃព័ត៌មានឲ្យបានត្រឹមត្រូវមុននឹងសរសេរ ឬ ចេញផ្សាយ ពោលគឺ ត្រូវពិនិត្យប្រភពព័ត៌មានណាដែលត្រឹមត្រូវ ច្បាស់លាស់ មិនក្លែងក្លាយ ឬ មិនលំអៀង ដើម្បីធានាបានពីសុខសុវត្តិភាពរបស់អ្នកកាសែត និងសង្គម។ សុវត្ថិភាពសង្គម គឺកើតចេញពីការបង្កឡើងរបស់អ្នកសារព័ត៌មាន ប្រសិនជាអ្នកសារព័ត៌មានមានវិជ្ជាជីវៈ ចេះប្រយ័ត្នប្រយែង និងឱនលំទោន នោះសង្គមនឹងមានស្ថេរភាព។

ទន្ទឹមនោះ លោកក៏បានណែនាំចំពោះការទប់ស្កាត់នូវហានិភ័យមួយចំនួនថា នៅពេលដែលអ្នកកាសែតគ្រប់រូបដែលចេញបំពេញកាតព្វកិច្ចនៅខាងក្រៅការិយាល័យម្តងៗ គួរពិនិត្យមើលពីទីតាំងដែលត្រូវចុះយកព័ត៌មានឲ្យបានត្រឹមត្រូវ។ មួយវិញទៀត ត្រូវពិនិត្យពីសុខភាពផ្ទាល់ខ្លួន ព្រមទាំងសម្ភារៈមួយចំនួនទៀត ចៀសវាងមានគ្រោះថ្នាក់ជាយថាហេតុកំឡុងពេលបំពេញការងារ។

ចំណែក លោក វណ្ណ សុគន្ធា ការីនិពន្ធជាន់ខ្ពស់នៃសាព័ត៌មាន«កម្ពុជាថ្មី» និងជាវាគ្មិនកិត្តិយសក្នុងកម្មវិធីផងនោះ បានចែករំលែកពីផែនការគ្រប់គ្រងហានិភ័យអ្នកសារព័ត៌មានថា អ្នកសារព័ត៌មានគ្រប់រូបត្រូវមានការប្រុងប្រយ័ត្នខ្ពស់ទាំងសុវត្ថិភាពផ្ទាល់ខ្លួន និងសម្ភារៈប្រើប្រាស់នៅពេលដែលបំពេញតួនាទី។ ជាមួយគ្នានេះ ក៏ត្រូវស្វែងរក និងគិតគូរពីររបស់ការពារខ្លួនផ្សេងៗ ព្រមទាំង ទីតាំងនៃការយកព័ត៌មានផងដែរ។

រូបភាព៖ ខឹម សុវណ្ណារ៉ា

លោក វណ្ណ សុគន្ធា ក៏បានណែនាំឲ្យអ្នកកាសែតដឹងពីព្រំដែនរបស់ខ្លួន ព្រមទាំងនិយាយដោយពាក្យសម្តីគោរព និងសម្របសម្រួលក្នុងករណីមានបញ្ហាអ្វីមួយ។ អ្វីដែលសំខាន់នោះ គឺត្រូវដឹងពីតួនាទី និងគោលដៅរបស់ខ្លួនឲ្យបានច្បាស់រាល់ពេលបម្រើការងារម្តងៗ។ ក្រោយពីមួយរយៈនេះ មានអ្នកកាសែតមួយចំនួនហាក់បីដូចជាភ្លេចនូវតួនាទី និងក្រមសីលធម៌របស់ខ្លួន លោក បានសំណូមពរឲ្យអ្នកកាសែតមានការគោរពច្បាប់ គោរពសិទ្ធិឯកជន និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវរបស់ខ្លួនបន្លែមទៀត។ ម្យ៉ាងទៀត លោកថា អ្នកកាសែតទាំងឡាយ គូរផ្សព្វផ្សាយតែព័ត៌មានណាដែលជាប្រយោជន៍ដល់សង្គម ព្រោះទាំងនេះ គឺជារឿងសំខាន់ណាស់ដែលអ្នកកាសែតគ្រប់រូបគួរមាន។

រីឯ លោក ប្រាក់ វ៉ាន់ដា ជាទីប្រឹក្សាក្រសួងព័ត៌មាន ក៏បានលើកឡើងស្រដៀងនឹងវាគ្មិនទាំងពីរខាងលើជុំវិញនឹងបញ្ហានេះដែរ។ លោកបានបញ្ជាក់ថា ក្នុងករណីដែលអ្នកសារព័ត៌មានចុះយកព័ត៌មានស្ថិតក្នុងព្រឹត្តិការណ៍ហានិភ័យណាមួយ ពួកគេត្រូវកំណត់ពីប្រធានបទព័ត៌មានឲ្យបានច្បាស់លាស់ និងប្រភពដែលពាក់ព័ន្ធ ហើយត្រូវដឹងពីភូមិសាស្រ្តដែលត្រូវទៅ ដោយមានភាពឈ្លាសវៃ និងបត់បែនតាមស្ថានភាពជាក់ស្តែងនៅចំពោះមុខ ទើបអាចចៀសវាងពីហានិភ័យកំឡុងពេលបំពេញការងារបាន៕

រូបភាព៖ ទទក

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៥ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

សហគ្រាសចិន
សន្តិសុខសង្គម១១ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ចរាចរណ៍៤ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម