ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ កងទ័ព គឺជាអាជីពដ៏ថ្លៃថ្នូរ មានគុណចំពោះជាតិ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កងទ័ព គឺជាអាជីពដែលថ្លៃថ្នូរ ព្រោះជាអាជីពប្រកបដោយការលះបង់គ្រប់បែបយ៉ាង រួមទាំងអាយុជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ។
ការថ្លៃនេះ ធ្វើឡើងនៅ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ ខណៈ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក តំណាង សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេស ជំនាន់ទី២៧ បើកវគ្គហ្វឹកហ្វឺនជំនាន់ទី២៨ និងសម្ពោធអគារបណ្ណាល័យ ១ខ្នង ក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស ខេត្តកំពង់ស្ពឺ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មានប្រសាសន៍បន្ថែមថា កងទ័ព ក៏ជាអាជីព ដែលមានតួនាទីការពាររដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ព្រមជាមួយនឹងភាពស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ តាមរយៈការបំពេញភារកិច្ចការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងសុខសន្តិភាព ស្ថិរភាពជូនប្រជាជន។
ឯកឧត្ដមបណ្ឌិត បញ្ជាក់បន្តថា អាជីពជាកងទ័ព ទាមទារឱ្យយោធិនម្នាក់ៗមានការហ្វឹកហ្វឺនរៀនសូត្រ និងហាត់ពត់លត់ដំទាំងផ្នែកស្មារតី និងកាយសម្បទា ដើម្បីឱ្យមានភាពជាអ្នកដឹកនាំ, ការគោរពវិន័យ, ការទទួលខុសត្រូវ និងជំនាញច្បាស់លាស់ សំដៅធានាប្រសិទ្ធភាពខ្ពស់បំផុតនៃការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន នៅក្នុងគ្រប់កាលៈទេសៈ។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបញ្ជាការដ្ឋានអង្គរក្ស, មជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស, គណៈគ្រប់គ្រងវគ្គ, ក្រុមយោធាចារ្យ និងបណ្តាស្ថាប័ន-កងឯកភាពពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់លើការងារហ្វឹកហ្វឺនប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសូមអបអរសាទរ ព្រមជាមួយនឹងការកោតសរសើរចំពោះសិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ហ្វឹកហ្វឺនរៀនសូត្រ រហូតទទួលបានជោគជ័យបញ្ចប់វគ្គក្នុងពេលនេះ ហើយក៏សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងប្រើប្រាស់ចំណេះដឹង និងចំណេះធ្វើទទួលបានពីវគ្គហ្វឹកហ្វឺន សម្រាប់យកទៅអនុវត្តបំពេញរាល់ភារកិច្ចនៅតាមបណ្តាកងឯកភាព ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ និងប្រជាជនរបស់យើង។ ចំពោះសិក្ខាកាមវគ្គថ្មី សូមព្យាយាមបន្តនូវសកម្មភាព និងស្មារតីរបស់សិក្ខាកាមជំនាន់មុនៗ ដែលបានទទួលជោគជ័យរួចមកហើយ ដោយត្រូវយកចិត្តទុកដាក់រៀនសូត្រក្រេបជញ្ជក់យកទាំងចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងល្អៗពីយោធាចារ្យសម្រាប់ការកសាង និងអភិវឌ្ឍខ្លួនឯងឱ្យមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីទទួលរ៉ាប់រងរាល់ភារកិច្ចរបស់កងយោធពលខេមរភូមិន្ទក្នុងពេលចំពោះមុខ និងតទៅអនាគត។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត លើកឡើងថា ការហ្វឹកហ្វឺន គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ ទាំងការកសាងសមត្ថភាពធនធានមនុស្ស ការថែរក្សា និងការបង្កើនសមត្ថភាព ដើម្បីបន្តធានានិរន្តរភាពការងារ។ ក្នុងន័យនេះ ការធ្វើទំនើបកម្មលើការងារហ្វឹកហ្វឺន គឺជាកិច្ចការអាទិភាពដែលមានសារៈសំខាន់ ដោយក្នុងនេះ ចាំបាច់ត្រូវផ្តោតលើទំនើបកម្មផ្នែកឯកសារ និងការស្រាវជ្រាវ, ទំនើបកម្មវិធីសិក្សា និងទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធរបស់សាលា៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ