Connect with us

ព័ត៌មានជាតិ

បិទ​វគ្គ​បណ្តុះបណ្តាល​ពង្រឹង​ជំនាញ​ដែល​មាន​ស្រាប់​ក្នុង​វិស័យ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​ខេត្តសៀមរាប​

បានផុស

នៅ

សៀមរាប​ ៖​ នា​រសៀល​ថ្ងៃទី​២៨ ​ខែតុលា​ ឆ្នាំ​២០២២​នេះ ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល ត្រូវបាន​រៀបចំឡើង​ដោយមាន​វត្តមាន​ដល់​ខ្ពង់ខ្ពស់​របស់ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​,​អភិបាលរង​ខេត្តសៀមរាប​,​លោកជំទាវ ឆាយ​ស៊ីវ​លីន ប្រធាន​សមាគម​ទេសចរណ៍​កម្ពុជា និង​អស់លោក​-​លោកស្រី ភ្ញៀវកិត្តិយស​សរុប​ចំនួន​ប្រមាណ​ជាង​៨០០​នាក់ មកពី​ស្ថាប័ន​ជាច្រើន​មានដូចជា អជ្ញាធរ​ជាតិ​អប្សរា​, សភាពាណិជ្ជកម្ម​មណ្ឌល​ខេត្តសៀមរាប​-​ឧ​ត្ត​រ​មានជ័យ​, វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​អង្គរ​, សហគ្រិន​វ័យក្មេង​កម្ពុជា​សាខា​ខេត្តសៀមរាប​, សាលា​អង្គការ Spoon Cambodia, លឹប​ទេសចរណ៍​សៀមរាប​,​សមាគម BNI Siem Reap,​សហគ្រិន​ស្ត្រី​កម្ពុជា​សាខា​ខេត្តសៀមរាប​,​សមាគម​ម​គ្គុ​ទេស​ក៏​ទេសចរណ៍​ភាសា​ជប៉ុន​,​សមាគម​ម​គ្គុ​ទេស​ក៏​ទេសចរណ៍​ភាសា​រូ​ស៊ី​,​សមាគម​ម​គ្គុ​ទេស​ក៏​ទេសចរណ៍​អង្គរ​,​សមាគម​ម​គ្គុ​ទេស​ក៏​ទេសចរណ៍​ខ្មែរ​អង្គរ​, សមាគម​ម​គ្គុ​ទេស​ក៏​ទេសចរណ៍​ចិន​,​សមាគម​ម​គ្គុ​ទេស​ក៏​ទេសចរណ៍​កូរ៉េ​,​សមាគម​ម​គ្គុ​ទេស​ក៏​ទេសចរណ៍​អាល្លឺម៉ង់​,​តំណាង​ក្រុមហ៊ុន​ដែល​ម្ចាស់​ឧបត្ថម្ម​នៅក្នុង​កម្មវិធី​ដូចជា ធនាគារ ABA Bank, ក្រុមហ៊ុន Kofi, ក្រុមហ៊ុន PHS, ក្រុមហ៊ុន Vital, ក្រុមហ៊ុន មី​ជាតិ ក្រុមហ៊ុន Angkor Eye ទាំងអស់​ចំនួន​ប្រហែល​៨​នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធី​បណ្តុះបណ្តាល​ធ្វើឡើង​ដោយ​សង្កត់ធ្ងន់​ទៅលើ​ការពង្រឹង​ជំនាញ​ដែលមាន​ស្រាប់ និង រំលឹក​ឡើងវិញ សម្រាប់​បុគ្គលិក​ដែល​កំពុង​បម្រើកា​រងារ ឬ ត្រូវបាន​បាត់បង់​ការងារ ក្នុង​វិស័យ​ទេសចរណ៍ និង បដិសណ្ឋារកិច្ច ក្នុង​សកម្មភាព​ស្តារ​វិស័យ​ទេសចរណ៍​ក្រោយ​វិបត្តិ​កូ​វីដ​-១៩​។ កម្មវិធី​បណ្តុះបណ្តាល​នេះ​ត្រូវបាន​រៀបចំឡើង​ក្រោម​កិច្ចសហការ​រវាង​ក្រសួងទេសចរណ៍ (MOT) ជាមួយ​សមាគម​ទេសច​រណ៍​កម្ពុជា (CATA) និង​គាំទ្រ​ផ្នែក​បច្ចេកទេស​ដោយ​ទីភ្នាក់ងារ​ប្រឹក្សា​យោ​លប​ល់​ជំនាញ​វិ​ជ្ឋា​ជីវៈ​ទេសចរណ៍​អេ​ធី​ភី (ATP Consultant) និង​ស៊ី​អេ​ច​ធី (CHT) ដែល​បានទទួល​ជំនួយ​ថវិការ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​តាមរយៈ​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​។ កម្មវិធីសិក្សា​និង​មេរៀន​បណ្តុះបណ្តាល​ត្រូវបាន​រៀបចំឡើង​ដោយ​ផ្អែកលើ​សមត្ថភាព​នៃ​ជំនាញ​នីមួយៗ សម្រាប់​បុគ្គលិក​បម្រើការ​ផ្នែក​សណ្ឋាគារ និង​ភោជនីយដ្ឋាន ចំនួន​៦៤២​នាក់ ផ្នែក​ទីភ្នាក់ងារ​និង​ការី​ទេសចរណ៍ ចំនួន​១៧៣​នាក់ និង​ផ្នែក មគ្គុទ្ទេសក៍​ទេសចរណ៍ ចំនួន​១៩២​នាក់​។

ដើម្បី​ធានា​ការ​បណ្តុះបណ្តាល​ជំនាញ គម្រោង​បានធ្វើការ បណ្តុះបណ្តាល​គ្រូ​បង្គោល​ចំនួន​៤៩​រូប​ដោយ​ភ្នាក់ងារ​ប្រឹក្សា​យោ​លប​ល់​ជំនាញ​ទេសចរណ៍​អេ​ធី​ភី (ATP Consultant)​ចូលរួម​អនុវត្ត​ការបណ្តុះបណ្តាល​ទៅកាន់​សិក្ខាកាម​ជាង​១១១១​នាក់​ក្នុង​រយៈពេល​ចាប់ពី​ថ្ងៃខែ​សីហា ដល់​ខែតុលា​ឆ្នាំ​២០២២​នេះ​។

ក្នុង​ដំណើរ​ជ្រើសរើស​សិក្ខាកាម សមាគម​ទេសចរណ៍​កម្ពុជា និង​ក្រុមការងារ​អនុវត្ត​គម្រោង​បានរៀបចំ​សិក្ខាកាម​ផ្សព្វផ្សាយ​ដំបូង​នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២២ រហូតមកដល់​ពេលនេះ​ដំណើរការ​ជ្រើសរើស​សិក្ខា​កាម​ចំនួន​១០៧៥​នាក់ ត្រូវ​បញ្ចប់​ជា​ស្ថាពរ​ទៅតាម​ចំនួន​សិក្ខាកាម​ដែល​បានគ្រោង​ទុក​។

ហេតុដូច​នេះ ការ​ចាប់ផ្តើម​ដំណើរការ​អនុវត្ត​ការបណ្តុះបណ្តាល នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២២​ខាងមុខនេះ ក្នុង​នោះ​ការបណ្តុះបណ្តាល​ទៅកាន់​បុគ្គលិក​ដែល​បម្រើការ​ក្នុង​វិស័យ​ទេសចរណ៍​រួមមាន​១០​ផ្នែក ផ្នែក​ទីភ្នាក់ងារ ១០​ផ្នែក​៖ ផ្នែក​ទីភ្នាក់ងារ​ទេសចរណ៍ និង ការី​ទេសចរណ៍ ផ្នែក​មគ្គុទ្ទេសក៍​ទេសចរណ៍ ផ្នែក​ការិយាល័យ​ជួរមុខ គេហកិច្ច ម្ហូបអាហារ​និង​ភេសជ្ជៈ ផ្នែក​ផ្ទះបាយ ផ្នែក​ធនធានមនុស្ស ផ្នែក​លក់ និង​ទីផ្សារ​ឌីជីថល ផ្នែក​ស្ប៉ា​និង ម៉ាស្សា ផ្នែក​វិស្វកម្ម​។

សមិទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ លើ​ការ​ជំរុញ​អភិវឌ្ឍន៍​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច ក្នុងថ្ងៃនេះ​គឺជា​ជំហាន​ថ្មី​មួយទៀត​នៃ​ការសហការ​រួមគ្នា​ពី​សមាគម​ទេសចរណ៍​កម្ពុជា​(CATA), ទីភ្នាក់ងារ​ប្រឹក្សា​យោបល់​ជំនាញ​វិជ្ជា​ជីវៈ​ទេសចរណ៍​អេ​ធី​ភី (ATP Consultant) និង CHT ក្នុងការ​ចូលរួម​សម្រេច​នូវ​ផែនការ​ស្តារ និង​អភិវឌ្ឍ​វិស័យ ទេសចរណ៍ និង​បដិសណ្ឋារកិច្ច ក្រោយ​វិបត្តិ​កូ​វីដ​-១៩ តាមរយៈ​ការបណ្តុះបណ្តាល​ពង្រឹង​ជំនាញ​ដែលមាន​ស្រាប់​សម្រាប់​ខេត្តសៀមរាប​៕

ដោយ ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

​លោក ​ Casey Barnett៖ តើផលិតកម្មបន្ទះសូឡារបស់កម្ពុជានឹងដួលរលំមែនទេ? តើរដ្ឋាភិបាលត្រូវចាត់វិធានការបែបណាដើម្បីបញ្ជៀសហានិភ័យនេះ?

ព័ត៌មានជាតិ៧ នាទីutes មុន

សមត្ថកិច្ចខេត្តព្រះវិហារ ចុះកម្ទេចរណ្តៅរ៉ែមាសខុសច្បាប់ ១កន្លែង នៅភ្នំដែក

ព័ត៌មានជាតិ១០ នាទីutes មុន

សមាជិក ប.ស.ស អាចទៅពិនិត្យ-ព្យាបាល នៅគ្រប់មូលដ្ឋានសុខាភិបាលដៃគូ ដោយមិនកំណត់ចំនួនចូលប្រើប្រាស់សេវា និងមិនបង់ថ្លៃព្យាបាល

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

«សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន» គឺជាប្រធានបទក្តៅ ក្នុងសន្និសីទសន្តិសុខទីក្រុង Munich 

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

ស្ដេច​ហ្ស៊កដានី បដិសេធ​ផែនការ​លោក ត្រាំ ដែល​ចង់គ្រប់គ្រង​តំបន់​ហ្គាហ្សា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

លោក ដូណាល់ ត្រាំ គំរាម​កាត់​ជំនួយ​អេហ្ស៊ីប និង​ហ្ស៊កដានី បើ​ពួកគេ​មិន​ព្រម​ទទួល​យក​ជនជាតិ​ប៉ាឡេស្ទីន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម