Connect with us

ព័ត៌មានជាតិ

សម្តេច​តេជោ​បង្ហើប​នឹង​ទៅ​ទស្សនា​ប្រណាំង​ទូកនៅ​ក្រុង​តាខ្មៅ​រសៀល​នេះ

បានផុស

នៅ

សម្តេច​តេជោ​បាន​បង្ហើប​ថា នឹង​ទៅ​ទស្សនា​ការ​ប្រកួត​ប្រណាំង​ទូក​នៅ​ក្រុង​តាខ្មៅ​នៅ​រសៀល​នេះ។

ថ្លែង​ពី​វេទិកា​ចែក​ស្រូវ​ពូជ​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ខេត្តកំពង់ធំ​នៅ​ព្រឹកនេះ​ ប្រមុខរដ្ឋាភិបាល​សម្តេច​ តេជោ ហ៊ុន សែន បាន​ប្រកាស​ថា ​នឹង​ចំណាយ​ពេល​វេលា​ទៅ​ទស្សនា​ការ​ប្រកួត​អុំទូកដោយ​ផ្ទាល់​នៅក្រុង​តាខ្មៅ ក្រោយ​បញ្ចប់​ពិធី​ចែក​ស្រូវ​ពូជ​ដល់​ពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​អាជ្ញាធរ​ខេត្ត​កណ្តាល ពិធីបុណ្យ អុំទូក អកអំបុក សំពះព្រះខែ ក្នុងក្រុងតាខ្មៅ មានទូកចុះឈ្មោះចូលរួមប្រណាំង សរុបចំនួន ៩២ទូក ក្នុងនោះ ទូកអុំចំនួន ៤៧ទូក ទូកចែវ ចំនួន ០៦ទូក ទូកខ្នាតអន្តរជាតិបុរស ចំនួន ៣៦ទូក និងទូកខ្នាតអន្តរជាតិនារី ចំនួន ០៤ទូក សរុបចំណុះទូកចំនួន ៤.៥០៦នាក់ និងមានកម្លាំងត្រៀម ចំនួន ៧៨៤នាក់។

ពិធី​ប្រណាំង​ទូកដែល​ធ្វើ​ឡើង​នៅសួនច្បារមាត់ទន្លេបាសាក់ក្រុងតាខ្មៅមាន​រយៈពេល ០២ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២។ ក្នុងពិធី​នោះ ក៏មាន​ដាក់​តាំងពិព័រណ៍លក់ផលិតផលក្នុងស្រុកជាច្រើន ហើយ​នៅពេលរាត្រីមានរៀបចំបណ្តែតគោម បាញ់កាំជ្រួច និងមានកម្មវិធីប្រគុំតន្ត្រីសម័យផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

លោក សុខ សង្វារ ជំរុញអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈពន្លឿនការរៀបចំកម្រងសេវា និងនីតិវិធីប្រឡងជ្រើសរើសមន្ត្រី

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

ព័ត៌មានជាតិ២៣ នាទីutes មុន

កម្ពុជានឹងមានភ្លៀងកក់ខែ គ្របដណ្តប់លើផ្ទៃដី១០-១៥% ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០

ព័ត៌មានជាតិ២៦ នាទីutes មុន

កសិករនៅស្រុកកំរៀង ប្រមូលផលត្របែកម្ដង ១០០ គីឡូក្រាម ពី​ចម្ការ​ត្របែកជាង ៥០០ ដើម

ព័ត៌មានជាតិ៣២ នាទីutes មុន

តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ចុះពិនិត្យការបង្កបង្កើនផលរបស់សហគមន៍កសិកម្មបៃតងគោកស្រុក

Sokha Hotels

ព័ត៌មានពេញនិយម