ព័ត៌មានជាតិ
យុវវ័យយល់ថា ទម្លាប់ចោលសំរាមតាមទីសាធារណៈ បង្ហាញពីការធ្លាក់ចុះសីលធម៌រស់នៅ
បញ្ហាចោលសំរាមនៅតាមទីសាធារណៈ និងរមណីយដ្ឋាន នៅតែបន្តមានជាបញ្ហាចោទនៅក្នុងសង្គមជាតិ ដោយសារតែអ្នកមួយចំនួន ខ្វះការយល់ដឹងអំពីផលប៉ះពាល់ បង្កដោយទម្លាប់មិនល្អរបស់ខ្លួន។ និស្សិតស្រីនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង មិត្ត រស្មុី លើកឡើងបែបនេះប្រាប់កម្ពុជាថ្មី។

តាមការយល់ឃើញរបស់និស្សិតវ័យ ២០ឆ្នាំរូបនេះ ការចោលសំរាមនៅតាមទីសាធារណៈ នឹងធ្វើឱ្យប្រទេសជាតិគ្មានសណ្ដាប់ធ្នាប់ បាត់បង់សោភ័ណភាព ប៉ះពាល់បរិស្ថាន និងគ្មានផាសុកភាព។ ប្អូនស្រីបន្តថា ទង្វើនេះ បានបង្ហាញពីការធ្លាក់ចុះនៃសីលធម៌រស់នៅមួយផងដែរ ដែលបង្កើតជាគំរូមិនល្អ។
ម៉្យាងវិញទៀត ប្អូនយល់ថា រាល់ពេលដែលមានភ្លៀងម្តងៗ សំរាមពាសវាលពាសកាលទាំងនោះ តែងតែជាមូលហេតុចម្បង ដែលមិនត្រឹមតែនាំឱ្យប្រព័ន្ធលូមានការកកស្ទះប៉ុណ្ណោះទេ កាកសំណល់ថែមទាំងជាប្រភពនៃក្លិនមិនល្អ ដែលបំពុលដល់បរិយាកាស និងធ្វើឱ្យអាចប៉ះពាល់ដល់សុខភាពទៀតផង។

ទន្ទឹមនឹងនេះ កញ្ញា អុិន ដូដូ អាយុ និស្សិតឆ្នាំទី៣ ផ្នែកច្បាប់ នៃសាកលវិទ្យាល័យភូមិន្ទនិតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បង្ហាញការយល់ឃើញដូចគ្នាដែរថា បច្ចុប្បន្នប្រទេសជាតិយើងមានការរីកចម្រើនក៏ពិតមែន ប៉ុន្តែការទុកដាក់សំរាម នៅតែជាបញ្ហាបន្តកើតមាននៅគ្រប់ទីកន្លែង ពិសេសតំបន់រមណីយដ្ឋាន។

និស្សិតរូបនេះ បន្ថែមថា ដោយសារតែការធ្លាក់ចុះនៃសីលធម៌រស់នៅរបស់អ្នកមួយចំនួន បានធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងសោភ័ណ្ឌភាពមុខមាត់ប្រទេសជាតិយ៉ាងខ្លាំង ដោយនិយាយថា “បើសិនទេសចរបរទេស ឃើញទិដ្ឋភាពបែបនេះ នៅតាមទីសាធារណៈ ទី១ គេនឹងមាក់ងាយដល់ប្រទេសជាតិយើង ហើយបន្ទាប់មក គេនឹងមិនមកកាន់តំបន់នោះម្តងទៀតទេ” ។

បើលើកឡើងពីតំបន់រមណីយដ្ឋានវិញ រស្មុី និយាយថា នៅតាមកន្លែងកម្សាន្ត ឬតំបន់រមណីយដ្ឋានមួយចំនួន បានក្លាយជាកន្លែងមិនគួរទៅកម្សាន្តទាល់តែសោះ ក៏ព្រោះអ្នកមួយចំនួនខ្វះការយល់ដឹងពីផលប៉ះពាល់នៃទុកដាក់សំរាម ជាហេតុធ្វើឱ្យកន្លែងនោះមានសោភ័ណភាពមិនល្អ។ ប្អូនស្រីយល់ឃើញថា កត្តានេះនឹង មិនត្រឹមតែបាត់បង់ទេសចរបរទេសប៉ុណ្ណោះទេ សូម្បីទេសចរក្នុងស្រុក ក៏ត្រូវបាត់បង់ផងដែរ ចំណែកឯបងប្អូនដែលប្រកបរបររំពឹងលើទេសចរនឹងបាត់បង់ចំណូលដូចគ្នា ហើយកាលណាគ្មានភ្ញៀវទេសចរណ៌ នឹងប៉ះពាល់ដល់ចំណូលថវិកាជាតិមួយចំណែកដែរ។
កញ្ញា រស្មុី គូសបញ្ជាក់បរិស្ថានល្អជាកាតាព្វកិច្ចពលរដ្ឋគ្រប់រូប ដូច្នេះគួរគប្បីរួមចំណែកការពារបរិស្ថានឲ្យបានល្អ។ ជាក់ស្តែង បើក្រឡេកមើលពីការរៀបចំសណ្តាប់ធ្នាប់ទីក្រុង និងរមណីយដ្ឋាននានា សុទ្ធសឹងតែកន្លែងចោលសំរាមយ៉ាងត្រឹមត្រូវ ដូច្នេះក្នុងនាមជាម្ចាស់ស្រុកមួយរូបដែរ ត្រូវរួមចំណែករក្សាបរិស្ថាន ពិសេសវិចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ