ព័ត៌មានជាតិ
រថយន្តហាយឡិនឌ័រ បោះពួយលឿនទៅបុកម៉ូតូបណ្តាលឲ្យស្លាប់មនុស្សម្នាក់នៅស្រុកពួក
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តហាយឡិនឌ័រមួយគ្រឿងបើកបរក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូដែលកំពុងបត់ឆ្វេងដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យស្លាប់មនុស្សម្នាក់នៅនឹងកន្លែង។
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅវេលាម៉ោង១៤និង៥០នាទី ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៦ ភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។
![](https://kampucheathmey.com/wp-content/uploads/2021/01/photo_2021-01-03_02-07-11-768x1024.jpg)
លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តម៉ាកហាយឡិនឌ័រ ពណ៍ ស ពាក់ស្លាកលេខបាត់ដំបង2B.3606
បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន) បើកបរទិសដៅពីកើតទៅលិចបានបុកម៉ូតូម៉ាក វ៉េវ ផលិតឆ្នាំ២០០១ ពណ៌ក្រហម ពាក់ស្លាកលេខស្វាយរៀង1A.1484 បើកបរដោយឈ្មោះ ម៉ៅ វ៉ាត ភេទ ប្រុសអាយុ៧៦ឆ្នាំ នៅភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាម។ បើកបរទិសដៅពីកើតទៅលិច។
![](https://kampucheathmey.com/wp-content/uploads/2021/01/sm554-768x1024.jpg)
លោកបន្ថែមថា ករណីនេះមូលហេតុបណ្តាលមកពីអ្នកបើកម៉ូតូបត់ឆ្វេងមិនប្រយ័ត្ន ហើយអ្នកបើកបររថយន្តបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នដូចគ្នា។
លោកបញ្ជាក់ថា ក្រោយពេលកើតហេតុកម្លាំងនគរបាលជំនាញនៃស្រុកពួក បានចុះដល់កន្លែងកើតហេតុដើម្បីវាស់វែង យកកវត្ថុតាងពាក់ព័ន្ធទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តនិតិវិធី។ ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ កុសល
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត