ព័ត៌មានជាតិ
ប្រធាននាយកដ្ឋានភាពយន្ត ឆ្លើយតបនឹងការរិះគន់ដែលបណ្តោយឱ្យនាំកុនបរទេសមកខ្មែរច្រើន
ការនាំចូលកុនមកកម្ពុជា មិនបានធ្វើឱ្យវិស័យផលិតកុនខ្មែរធ្លាក់ចុះនោះទេ គឺគ្រាន់តែដើម្បីបំពេញតម្រូវការទីផ្សារភាពយន្តប៉ុណ្ណោះ ព្រោះការផលិតកុនខ្មែរសម្រាប់ចាក់បញ្ចាំងនៅរោងភាពយន្ត មានត្រឹមតែជិត ២០ភាគរយប៉ុណ្ណោះ បើធៀបនឹងចំនួននៃការនាំកុនបរទេសដែលមានរហូតដល់ ១៨០រឿង-២០០រឿងក្នុងមួយឆ្នាំ។
នេះជាការលើកឡើងរបស់លោក ប៉ុក បូរ៉ាក់ ប្រធាននាយកដ្ឋានភាពយន្តខ្មែរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងបទសម្ភាសជាមួយកម្ពុជាថ្មី ។
លោកថា កន្លងមកតែងមានមតិរិះគន់ដល់នាយកដ្ឋានភាពយន្តខ្មែរ ដែលបណ្តែតបណ្តោយឱ្យមានការនាំចូលកុនមកកម្ពុជា។ ឆ្លើយតបនឹងការលើកឡើងនេះ លោកពន្យល់ថា រោងភាពយន្តជាទីផ្សារដ៏ធំរបស់រឿងកុន ដូច្នេះហើយកាតាព្វកិច្ចធ្វើឱ្យឧស្សាហកម្មកុនមានចរន្តល្អ និងដំណើរការស្ថិរភាព គឺតម្រូវឱ្យទ្រទ្រង់ដល់តម្រូវការអ្នកទស្សនាជាសំខាន់ ដោយផ្តល់ជម្រើសដល់អ្នកទស្សនា ក៏ព្រោះតែចំណីអារម្មណ៍របស់មនុស្សគ្រប់រូបមិនដូចគ្នា។
លោកបន្ថែមថា ប្រទេសណាក៏ជួបបញ្ហានេះដែរ ខណៈឥណ្ឌា ដែលមានការផលិតកុនប្រមាណដល់ទៅជាង ៨០០រឿង ក្នុងមួយឆ្នាំទៅហើយ ប៉ុន្តែនៅតែមានការនាំចូលបន្ថែមដដែល។
តាមការគូសបញ្ជាក់ តួលេខនៃការផលិតកុនខ្មែរ មុនបរិបថកូរីដអំឡុងឆ្នាំ២០១៨-២០១៩ ប្រធាននាយកដ្ឋានភាពយន្តខ្មែរ រូបនេះ អះអាងថា មានចន្លោះពី ៣០-៤០រឿងក្នុងមួយឆ្នាំ។ ដោយឡែក បើរាប់ចាប់ពីមេសា រហូតមកដល់ចុងខែតុលានេះ ពោលគឺរយៈពេលជាង ៦ខែ នៃការចាប់ផ្តើមផលិតកុនជាថ្មី ក្រោយវិបត្តិកូវីដ១៩ លោកបញ្ជាក់ថា រឿងដែលផលិតករខ្មែរបានផលិត មានប្រមាណជា ១២រឿងហើយ ត្រូវបានចាក់បញ្ចាំងក្នុងរោងភាពយន្ត ដោយមិនរាប់បញ្ចូលកុនដែលផលិតហើយ មិនបានចាក់បញ្ចាំងនោះទេ។
ចំណែកឯបរិមាណនៃការផលិតកុនខ្មែរវិញ គឺមានត្រឹមតែជិត ២០ភាគរយប៉ុណ្ណោះ បើធៀបនឹងចំនួននៃការនាំចូលកុនមកកម្ពុជា ដែលមានចំនួនរហូតដល់ ១៨០រឿង-២០០រឿង។
ទន្ទឹមនឹងនេះ លោកបានលើកចំណុចគួរកោតសរសើរដល់ភាពយន្តខ្មែរផងដែរ ដែលចំណាយខ្ទង់ ៥ម៉ឺន-១០ម៉ឺនដុល្លារ ប៉ុណ្ណោះ តែចំណូលដែលទទួលបាន គឺអាចប្រៀបនឹងការផលិតកុនបរទេសដែលចំណាយដល់ទៅខ្ទង់លានដុល្លារ ដែលចំណុចនេះ អាចបញ្ជាក់បានថា មហាជនពិតជាគាំទ្រដល់កុនខ្មែរ។
នេះជាឆ្លើយតបរបស់លោក ទៅនឹងការលើកឡើង មួយចំនួនដែលថា “ដោយសារតែមានការនាំចូលកុនមកកម្ពុជាច្រើន ទើបធ្វើឱ្យវិស័យផលិតកុនខ្មែរធ្លាក់ចុះ” ៕
អត្ថបទដោយ ៖ សុធាវី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ចរាចរណ៍៧ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់