ព័ត៌មានជាតិ
ក្រុមហ៊ុន ជីបម៉ុង គ្រុប បង្កើនទំនាក់ទំនងជាមួយស្ថាប័នសារព័ត៌មានអាជីពល្បីៗនៅកម្ពុជា
ក្រុមហ៊ុន ជីបម៉ុង គ្រុប បានរៀបចំជំនួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មានអាជីពល្បីៗ ជាច្រើនអង្គភាព នៅកម្ពុជា នារសៀលថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២២ នៅក្លឹបវាយកូនហ្គោល ហ្គ្រេន ភ្នំពេញ។
![](https://www.kampucheathmey.com/wp-content/uploads/2022/10/fn-2022-10-29-11-00-41-0-1024x682.jpg)
លោក ហុង សុខឡេង អគ្គនាយករងជាន់ខ្ពស់នៃធនាគារជីពម៉ុង បានលើកឡើងថា ការរៀបចំពិធីសំណេះសំណាលនេះឡើង ដើម្បីជាការថ្លែងអរគុណ និងជាការរឹតចំណងមិត្តភាពឡើងវិញជាមួយបណ្តាញអ្នកសារព័ត៌មានក្នុងស្រុក ក្រោយមានការខកខានអស់រយៈពេល២ឆ្នាំ ដោយសារកើតមានជំងឺកូវីដ-១៩។ លោក សុខឡេង សង្កត់ធ្ងន់ថា ការជួបជុំគ្នានេះ ក៏ដើម្បីបង្កើនកិច្ចសហការរវាងក្រុមហ៊ុន CHIP MONG ជាមួយនឹងបណ្តាញសារព័ត៌មានឱ្យកាន់តែល្អប្រសើរផងដែរ។
ដើម្បីផ្សារភ្ជាប់ចំណងមិត្តភាពជាមួយបណ្តាញអ្នកសារព័ត៌មានឱ្យកាន់តែជិតស្និទ្ធ លោក ហុង សុខឡេង បានអះអាងថា រាល់បណ្តាអ្នកសារព័ត៌មានដែលទៅទទួលសេវាកម្មពីក្រុមហ៊ុន CHIP MONG នឹងទទួលបានក្នុងតម្លៃពិសេសទៀតផង។
![](https://www.kampucheathmey.com/wp-content/uploads/2022/10/fn-2022-10-29-11-00-09-2-1024x682.jpg)
អគ្គនាយករងជាន់ខ្ពស់នៃធនាគារជីពម៉ុង បានលើកឡើងទៀតថា ក្រុមហ៊ុន CHIP MONG GROUP មានគ្រប់ពហុវិស័យ ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន មានដូចជា ធនាគារ CHIP MONG បុរី CHIP MONG ផ្សារទំនើប CHIP MONG និងផ្នែកផ្សេងៗទៀត។
ជីបម៉ុង គ្រុប គឺជាក្រុមហ៊ុនខ្មែរ ដែលមានជំនួញជាច្រើនវិនិយោគនៅក្នុងស្រុក។ ក្រុមហ៊ុននេះ បង្កើតឡើងក្នុងឆ្នាំ ១៩៨២ ដោយអ្នកឧកញ៉ា ភាព ហៀក ដែលជាក្រុមហ៊ុននាំចូលសម្ភារៈសំណង់ដ៏ធំនៅស្រុកខ្មែរ។
ក្រុមហ៊ុន ជីប ម៉ុង មានពាណិជ្ជកម្មចំនួន ១៤ ក្នុងនោះមានដូចជា វិស័យសំណង់ ការអភិវឌ្ឍអចលនទ្រព្យ ភេសជ្ជៈ ផ្សារទំនើប ធនាគារ រោងចក្រផលិតកំប៉ុង សណ្ឋាគារ និងបដិសណ្ឋារកិច្ច និងទីលានវាយកូនហ្គោល ជាដើម ដែលបានចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និងបរិស្ថានកម្ពុជា។
កាលពីថ្ងៃទី ១២ កញ្ញា ឆ្នាំ ២០២២ ក្រុមហ៊ុន ជីប ម៉ុង រីថែល ទើបតែដាក់ឱ្យដំណើរការ សាកល្បងជាផ្លូវការ នូវផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង មេហ្កាម៉ល ២៧១ ដែលមានតម្លៃសាងសង់ ប្រមាណជាង ២៥០លានដុល្លារ៕
![](https://www.kampucheathmey.com/wp-content/uploads/2022/10/photo_2022-10-28_21-21-47-1024x498.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/10/fn-2022-10-29-11-01-00-0-1024x768.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?