ព័ត៌មានជាតិ
អភិបាលរាជធានី អំពាវនាវអ្នកវិនិយោគមកបណ្តាក់ទុនរកស៊ីនៅភ្នំពេញឲ្យកាន់តែច្រើន ពិសេសវិស័យម្ហូបអាហារ
អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានអំពាវនាវដល់អ្នកវិនិយោគទុនមកបណ្តាក់ទុនរកស៊ីនៅភ្នំពេញឲ្យបានច្រើន ពិសេស វិស័យម្ហូបអាហារ ដើម្បីឲ្យសេដ្ឋកិច្ចប្រទេសកើនឡើង ផ្តល់ឱកាសឲ្យប្រជាពលរដ្ឋខ្មែរមានការងារធ្វើ និងជាការទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។
ការអំពាវនាវបែបនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ ខណៈដែលលោកបានអញ្ជើញជាអធិបតីភាពក្នុងពិធី“សម្ភោធភោជនីយដ្ឋានចំនួន៣ ក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នៅខណ្ឌមានជ័យ ដោយមានការចូលរួមពីអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង និងលោក ងន ដេវីដសំបូរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនហ្វាន់ ហ៊ូដ (Fun Food Co.Ltd) ។
លោកឃួង ស្រេង បានមានប្រសាសន៍ថា បើមានការធ្វើម្ហូបឆ្ងាញ់ពិសារ វាជាកត្តាមួយនាំឲ្យភ្ញៀវទេសចរមកកម្ពុជាកាន់តែច្រើន។ ដូច្នេះ លោកអំពាវនាវដល់អ្នកវិនិយោគទុន សូមមកបណ្តាក់ទុនរកស៊ីនៅភ្នំពេញឲ្យកាន់តែច្រើន ពិសេសលើវិស័យម្ហូបអាហារ។ លោកឃួង ស្រេង បានបន្តទៀតថា សម្រាប់ពិធីសម្ពោធភោជនីយដ្ឋានថ្មីក្នុងថ្ងៃនេះ មិនត្រឹមតែជាសក្ខីភាពបញ្ជាក់ឱ្យឃើញពីការចូលរួមគាំទ្រចំពោះសកម្មភាពអាជីវកម្មរបស់អាជីវករក្នុងស្រុកប៉ុណ្ណោះទេ។ ប៉ុន្តែ វាបានឆ្លុះបញ្ចាំងឱ្យឃើញនូវភាពជោគជ័យថ្មីមួយទៀតនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងសហគ្រិនភាព និងការខិតខំទាក់ទាញការវិនិយោគទាំងក្នុង និងក្រៅប្រទេស។
លើសពីនេះ គឺជាការបង្ហាញពីការខិតខំ បង្កើននូវទំនុកចិត្ត និងជំនឿជឿជាក់ជូនដល់ពាណិជ្ជករ វិនិយោគិន និងធុរជន ក្នុងការសម្រេចចិត្តបណ្តាក់ទុនធ្វើអាជីវកម្មនៅកម្ពុជា សំដៅរួមចំណែកជំរុញឱ្យមានកំណើនសេដ្ឋកិច្ច បង្កើតការងារ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ពេលបច្ចុប្បន្ន វិនិយោគិន ធុរជន ពាណិជ្ជករ និងវិស័យឯកជន បាននឹងកំពុងរីករាយទទួលយកនូវមនុញ្ញផលនៃសុខសន្តិភាព ស្ថិរភាព ការបង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងការបើកទូលាយក្នុងការធ្វើអាជីវកម្មស្របច្បាប់គ្រប់ប្រភេទ ហើយស្តង់ដារស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ ក៏កាន់តែមានភាពល្អប្រសើរឡើង ដែលនេះ គឺជាសក្តានុពលដ៏ធំសម្រាប់ការវិនិយោគនៅកម្ពុជា ពិសេស ផលិតផលម្ហូបអាហារ-ភេសជ្ជៈដែលមានគុណភាព អនាម័យ និងការបើកអាជីវកម្មដ្ឋាន ដែលអាចឆ្លើយតបទៅនឹងតម្រូវការ និងចំណង់ចំណូលចិត្តរបស់ប្រជាពលរដ្ឋទូទៅ។
ក្នុងឱកាសនោះដែរ លោកឃួង ស្រេងបានផ្ដាំផ្ញើ និងលើកទឹកចិត្តដល់អ្នកគ្រប់គ្រងភោជនីយដ្ឋាន និងបណ្ដាអាជីវកម្មទាំងអស់ សូមជួយគាំទ្រកសិផល ផលិតផល និងគ្រឿងទេសដែលមានស្រាប់ក្នុងស្រុក ដើម្បីជួយដល់ប្រជាកសិករខ្មែរ សេវាករ និងផលិតករក្នុងស្រុក ឱ្យមានជីវភាពប្រសើរឡើង ជួយដល់សេដ្ឋកិច្ចជាតិ រីកចម្រើនទាំងអស់គ្នា។
គួរបញ្ជាក់ថា ក្រុមហ៊ុន ហ្វាន់ ហ៊្វូដ ជាក្រុមហ៊ុនមានអាជីវកម្មក្នុងវិស័យ ម្ហូបអាហារ ដោយបានផ្តល់ជូននូវមុខម្ហូបប្លែកៗសម្បូរបែប នៅតាមបណ្តាផ្សារទំនើបៗក្នងរាជធានីភ្នំពេញ។ មកទល់ពេលនេះ ក្រុមហ៊ុនបានបង្កើតភោជនីយដ្ឋានបានរហូតដល់១១ ទីតាំង និងកំពុងពង្រីក សាខារបស់ខ្លួនបន្ថែមទៀត ប្រកបដោយភាពជោគជ័យ និងការនិយមចូលចិត្តពីសំណាក់ប្រជាពលរដ្ឋក្នុងទីក្រុង៕
ដោយ៖ ស្រីរ័ត្ន
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក