ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ផ្នែកការងារ លើកទឹកចិត្តឱ្យយុវជនខិតខំសិក្សាស្រាវជ្រាវ និងច្នៃប្រឌិតថ្មីៗដើម្បីដើរឱ្យទាន់ពិភពលោក
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកទឹកចិត្តដល់យុវជនកម្ពុជាត្រូវខិតខំសិក្សារៀនសូត្រ និងស្រាវជ្រាវនូវគំនិតច្នៃប្រឌិតថ្មីៗបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនរបស់ពិភពលោក។
ថ្លែងក្នុងសិក្ខាសាលាស្តីពី “ការលើកកម្ពស់កម្លាំងពលកម្មជំនាញ ឌីជីថលនីយកម្ម និងផលិតភាព” នៅព្រឹក ថ្ងៃទី២៩ ខែតុលានេះ នៅមជ្ឈមណ្ឌលកោះពេជ្រ លោកបណ្ឌិត ពេជ សោភ័ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាល បានណែនាំឱ្យយុវជនដែលរួមនៅក្នុងសិក្ខាសាលានេះ ត្រូវខិតខំត្រងត្រាប់ស្តាប់ពីវាគ្មិនល្បីៗធ្វើការបង្ហាញជូននូវប្រធានបទសំខាន់ៗរួមមាន៖ ១) ការផ្លាស់ប្តូរបែបឌីជីថលនិងផលិតភាពការងារ, ២) បញ្ហាប្រឈមនិងការរំពឹងទុកអំពីផលិតភាពនៅក្នុងប្រទេសកម្ពុជា, ៣) ការអនុវត្តល្អសម្រាប់ដំណើរការការងារប្រកបដោយចីរភាពឆ្ពោះទៅឧត្តមភាព, ៤) ការអប់រំនិងបណ្ដុះបណ្ដាលបន្ត-ការរៀនសូត្រនៅកន្លែងការងារ, ៥) ការបង្កើនផលិតភាពដោយនិយោជិតឆ្លាតវៃក្នុងការអនុវត្តផលិតភាពការងារតាមឌីជីថលនីយកម្ម។
លោកបានបន្តថា សិក្ខាសាលានេះ គឺជាការបង្ហាញឱ្យឃើញផ្នែកមួយនៃការខិតខំប្រឹងប្រែងរួមគ្នា ក្នុងចលនាជាតិលើកកម្ពស់ផលិតភាពនៅកម្ពុជា តាមរយៈការរៀនសូត្របទពិសោធន៍ជោគជ័យរបស់ប្រទេសដែលនាំមុខគេដូចជា ជប៉ុន កូរ៉េ សិង្ហបុរី និងម៉ាឡេស៊ី ជាដើម។ គោលបំណង គឺសំដៅបណ្តុះឡើងនូវផ្នត់គំនិតអំពីផលិតភាពក្នុងចំណោមប្រជាជនកម្ពុជាទាំងមូល ជាពិសេស ក្នុងចំណោមកម្មករនិយោជិត យុវជន សិស្ស និស្សិត ព្រមទាំង ជំរុញឱ្យមានការផ្លាស់ប្តូរផ្នត់គំនិតពីសំណាក់និយោជកពីការចាត់ទុក “កម្មករនិយោជិត” គ្រាន់តែជាធនធានដូចធនធានផលិតកម្មដទៃទៀត ទៅចាត់ទុកជា “មូលធន” ដែលត្រូវការចាំបាច់ធ្វើការវិនិយោគជាប្រចាំ ដើម្បីលើកកម្ពស់និងពង្រីកជំនាញ អាចឲ្យសមត្ថភាពឆ្លើយតបបានទៅនឹងការប្រែប្រួលគ្រប់កាលៈទេសៈ។
លោកបានបន្ថែមថា ការរៀបចំឡើងនូវសិក្ខាសាលានេះ គឺជាចូលរួមចំណែកមួយដ៏សំខាន់ក្នុងការអនុវត្តនូវទិសដៅអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ សំដៅលើកកម្ពស់ផលិតភាព និងភាពប្រកួតប្រជែង ដើម្បីបន្តកែប្រែរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិ ធានាបាននូវកំណើន និងការង្កើតការងារកាន់តែល្អគ្រប់គ្រាន់សម្រាប់ប្រជាជន។
លោកបណ្ឌិត ពេជ សោភ័ន រំពឹងថា តាមរយៈសិក្ខាសាលានេះ នឹងផ្ដល់ដល់អ្នកចូលរួមទាំងអស់នូវគំនិត ជំនាញ ចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ល្អៗ ពីសំណាក់វាគ្មិនជំនាញជាតិ និងអន្តរជាតិ សម្រាប់ជាប្រយោជន៍ក្នុងការបណ្ដុះផ្នត់គំនិត កែប្រែឥរិយាបទ ការអភិវឌ្ឍជំនាញ និងការអនុវត្តនៃការលើកកម្ពស់ផលិតភាព និងភាពប្រកួតប្រជែងនៅគ្រប់កម្រិតតាំងពីកម្មករនិយោជិតម្នាក់រហូតដល់ប្រទេសជាតិទាំងមូល សំដៅធ្វើឲ្យគ្រប់សហគ្រាស-គ្រឹះស្ថាន គឺជាសហគ្រាស-គ្រឹះស្ថានកាន់តែប្រសើរ គ្រប់ការងារ គឺជាការងារកាន់តែប្រសើរ និងគ្រប់កម្មករនិយោជិតគឺជាកម្មករនិយោជិតដែលមានជំនាញកាន់តែខ្ពស់។
គួរបញ្ជាក់ថា សិក្ខាសាលាស្តីពី “ការលើកកម្ពស់កម្លាំងពលកម្មជំនាញ, ឌីជីថលនីយកម្ម និងផលិតភាព”គឺជាកម្មវិធីមួយដ៏សំខាន់នៃយុទ្ធនាការលើកកម្ពស់ផលិតភាពនៅកម្ពុជាដែលរៀបចំឡើងទន្ទឹមគ្នាផងដែរទៅនឹង “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២” រយៈពេល២ថ្ងៃ គឺពីថ្ងៃទី២៨ ដល់២៩ ខែតុលា ឆ្នាំ២០២២ ដើម្បីបំពេញឱ្យគ្នាទៅវិញទៅមក សំដៅបង្កើតឱ្យមានឥទ្ធិពលនិងផលប្រយោជន៍ជាអតិបរមាដល់អ្នកចូលរួម ក៏ដូចជាភាគីពាក់ព័ន្ធក្នុងទីផ្សារការងារ៕
ដោយ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២៤ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់