Connect with us

ព័ត៌មានជាតិ

ពិធីអុំទូកនៅក្រុងតាខ្មៅ ប្រព្រឹត្តនៅថ្ងៃត្រង់ ខណៈកងកម្លាំងប្រដាប់អាវុធមមាញឹកការពារសន្តិសុខជូនពលរដ្ឋ

បានផុស

នៅ

ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានចេញប្រកាសប្រាប់ប្រជាពលរដ្ឋទាំងអស់ ដែលបានមកចូលរួមទស្សនាកម្សាន្ដពិធីប្រណាំងទូក ង នៅមាត់ទន្លេ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ដែលប្រព្រឹត្ដទៅនៅថ្ងៃទី ២៩-៣០ ខែ តុលា ឆ្នាំ ២០២២ ថា ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល បានរៀបចំទីបញ្ជាការស្រាលចំនួន ២កន្លែង ចាំទទួលពាក្យបណ្ដឹង ជួយអន្ដរាគមន៍ ជូនប្រជាពលរដ្ឋដែលមានបញ្ហាណាមួយពេលមកទស្សនាកម្សាន្ដនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបញ្ជាក់ថា កម្លាំងស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល បានរៀបចំផែនការការពារ សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ មកលេងកម្សាន្ដ ឲ្យបានសប្បាយរីករាយ ។ សូមប្រជាពលរដ្ឋ មកលេងកម្សាន្ដសប្បាយរីករាយ ឲ្យបានច្រើនកុះករ ហើយបើមានបញ្ហាអ្វី សូមទាក់ទងលេខទូរស័ព្ទ 0977780001 ។

ដោយឡែក កងកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល ក៏មមាញឹក និងចែកជាគោលដៅ ជាច្រើនកន្លែងផងដែរ ដើម្បីចូលរួមសហការ ការពារសន្តិសុខ ជូនពលរដ្ឋ និងថ្នាក់ដឹកនាំ ក្នុងពិធីបុណ្យអ៊ុទូក បណ្តែតប្រទីប នេះផងដែរ ។ ពិធីបុណ្យអ៊ុទូក បណ្តែតប្រទីប ប្រព្រឹត្តទៅនៅថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល។

ដោយ៖ ឆៃ យ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម