ព័ត៌មានជាតិ
ក្តៅៗ!! សមត្ថកិច្ច ចាប់បានអ្នកបើករថយន្តឲ្យឃាតកបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌស្រាល រាជធានីភ្នំពេញ
ជនសង្ស័យម្នាក់ ជាអ្នកបើករថយន្តឱ្យឃាតកបាញ់សម្លាប់លោកនាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ត្រូវបានចាប់ខ្លួនបានហើយ នាវេលារសៀលថ្ងៃទី០៣ខែមករា ឆ្នាំ២០២១ ក្នុងខេត្តបាត់ដំបង។
ជនសង្ស័យរូបនេះ មានឈ្មោះ កែ ចាន់មាន មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅ ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ការចាប់ខ្លួនរូបគេ ធ្វើឡើងក្រោយអំពើបាញ់សម្លាប់លោក រ៉េត ស៊ីណែត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អស់រយៈពេល៥ថ្ងៃកន្លងទៅ ។

សមត្ថកិច្ចជំនាញ បាននឹងកំពុងស្រាវជ្រាវបន្ថែម ក្នុងការបន្តឈានទៅចាប់ខ្លួន ជនសង្ស័យ ដែលជាខ្មាន់កាំភ្លើងបាញ់សម្លាប់ ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ។
កាលពីវេលាម៉ោង១២និង៤៩នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ មានហេតុការណ៍ បុរសម្នាក់ជានាយរងព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ មានឈ្មោះ រ៉េត ស៊ីណែត អាយុ៤១ឆ្នាំ ( ហៅញ៉ក់ ) ត្រូវបានខ្មាន់កាំភ្លេីងបាញ់ប្រហាជាច្រេីនគ្រាប់បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរបន្ទាប់ពីខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបាញ់ចំនួន៩គ្រាប់ ត្រូវក្បាល១គ្រាប់ ត្រូវខ្លួន២គ្រាប់ ដោយសារតែទំនាស់រឿងគ្រោះថ្នាក់ចរាចរណ៍រហេីយបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ដោយឡែកជនដៃដល់បានបេីករថយន្តគេចខ្លួនបាត់។ គេហទំព័រកម្ពុជាថ្មីនឹងរាយការណ៍ជាបន្តបន្ទាប់!!




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី