Connect with us

ព័ត៌មានជាតិ

លោក​ វេង សាខុន៖ ប្រទេសជាតិមានសន្តិភាពទើបមានសមិទ្ធផល និង​ការ​អភិវឌ្ឍ​ពេញលេញ

បានផុស

នៅ

លោក​ វេង សាខុន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ចុះ​មូលដ្ឋាន​បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា សមិទ្ធផល និង​ការ​អភិវឌ្ឍ​ដែល​កម្ពុជា​ទទួល​បាន​ដូច​សព្វ​ថ្ងៃ​នេះ គឺ​ដោយ​សារ​ប្រទេសជាតិ​មាន​សុខ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​ពេញលេញ​ក្រោម​ការ​ដឹក​នាំ​ដ៏​ឆ្នើម​បំផុត​របស់​សម្ដេច​តេជោ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​អគារ​សិក្សា ១ខ្នង ដែល​ស្ថិត​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា​អំពាក់១ ភូមិរពាក់១ ឃុំ​សេដា ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃទី ២៩ ខែ​តុលា​ ម្សិល​មិញ​នេះ​ លោក​វេង សាខុន បាន​លើក​ឡើង​ថា សមិទ្ធផល និង​ការ​អភិវឌ្ឍ​ដែល​កម្ពុជា​អាច​ទទួល​បាន​ដូចសព្វ​ថ្ងៃ​នេះ ព្រម​ទាំង​ការ​អភវិឌ្ឍ​ធនធាន​មនុស្ស ដើម្បី​ជួយ​លើក​ស្ទួយ និង​អភិវឌ្ឍន៍​វិស័យ​អប់រំ​ក៏​ជា​ចំណុច​អាទិភាព​ក្រោម​ការ​ដឹង​នាំ​របស់​សម្ដេច តេជោ​ផង​ដែរ។

ម្យ៉ាង​វិញ​ទៀត​លោកប្រធាន​ក្រុម​ការងារ ក៏​រំពឹង​ផង​ថា តាម​រយៈ អគារសិក្សា​ថ្មី ១ខ្នង​នេះ នឹង​ជួយ​លើក​ស្ទួយ ផ្តល់​បរិយាកាស​យ៉ាង​ល្អ​សម្រាប់​លោក​គ្រូ អ្នក​គ្រូ ព្រម​ទាំង​សិស្ស​ក្នុង​សាលា​បឋម​សិក្សា​អំពាក់១ ទាំង​អស់ ដើម្បី​ពង្រឹង និង​ពង្រីក​ចំណេះ​ដឹង​បន្ថែម​ទៀត។ ​មិន​តែ​ប៉ុណ្ណោះ​លោក​ក៏​បាន​រំលឹក​អំពី​សមិទ្ធផល​ជាច្រើន​ដែល​​សម្រេច​បាន​ក្នុង​រយៈ​ពេល​ជាង ២០ឆ្នាំ​មក​នេះ​ នៃ​ការ​ចុះ​ជួយ​ស្រុកតំបែរ ហើយ​សន្យា​ថា​នឹង​បន្ត​ចុះជួយ ដោះ​ស្រាយ​រាល់​បញ្ហា ចិញ្ចឹម​ចលនា និង​គាំទ្រប្រជាពលរដ្ឋ​បន្តទៀត។

សូម​ជម្រាប​ថា អគារសិក្សា ១ខ្នង មានទំហំ ៩ម៉ែត្រ×៤០ម៉ែត្រ មាន​ចំនួន ៥បន្ទប់ សាង​សង់​អស់​រយៈពេល ៥ខែ ចាប់​ពី​ខែ​ឧសភា ដល់ ខែតុលាឆ្នាំ២០២២ និង​ចំណាយ​ថវិកា​អស់​សរុប ៩៧,៤៧០ ដុល្លារ​អាមេរិក​៕

ដោយ​៖ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម