Connect with us

ព័ត៌មានជាតិ

foodpanda មានវត្តមានក្នុងពិព័រណ៌ការងារដ៏ធំនៅសាលកោះពេជ្រឆ្នាំនេះ!

បានផុស

នៅ

ក្រោយពីបានចុះអនុស្សារណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុនដឹកជញ្ជូនអាហារ foodpanda ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកាលពីថ្ងៃទី១១ ខែ តុលា ឆ្នាំ២០២២ រួចមក ក្រុមហ៊ុនបានចូលរួមតាំងពិពរណ៍ការងារ ក្នុងនាមជាម្ចាស់ឧបត្ថម្ភគាំទ្រដ៏សំខាន់មួយ ក្នុងពិព័រណ៌ការងារថ្នាក់ជាតិ ប្រចាំឆ្នាំមួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២២ បានចាប់ធ្វើឡើងនៅថ្ងៃទី២៨និង២៩ខែ តុលា ឆ្នាំ២០២២ នៅសាលមហោស្រពកោះពេជ្រ ដែលធ្វើឡើងក្នុងន័យចូលរួមចំណែកក្នុងការផ្តល់ឱកាសការងារដល់បងប្អូនខ្មែរយើង និងអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសកម្ពុជាផងដែរ។

ក្រៅពីចូលរួមជាម្ចាស់ឧបត្ថម្ភ ក្រុមហ៊ុន foodpanda ក៏បានដាក់ស្ដង់ដ៏ធំមួយ ដើម្បីជួប និងស្វែងរកបុគ្គលិកពេញម៉ោងមានសមត្ថភាព និងដៃគូដឹកជញ្ជូនបន្ថែមចូលមកធ្វើការ ក៏ដូចជាសហការជាមួយ foodpanda ដែរ។

នៅស្ដង់នោះ អ្នកទាំងអស់គ្នាក៏អាចចូលមកសួរនាំនូវព័ត៌មានទូទៅទាក់ទងនឹងឱកាសការងារ និងអាចយក CV មកដាក់ ហើយចូលសម្ភាសន៍ការងារភ្លាមៗបានទៀត។ មិនតែប៉ុណ្ណោះពួកគេក៏មានជាការបង្វិលកងផ្សងសំណាង ល្បែងកំសាន្ដផ្សេងៗដើម្បីឈ្នះរង្វាន់យ៉ាងច្រើនពី foodpanda ថែមទាំងមានឱកាសទទួលបានគូប៉ុងបញ្ចុះតម្លៃ កាដូ និងវត្ថុអនុស្សាវរីយ៍ជាច្រើនផងដែរ។

បន្ថែមពីលើការផ្ដល់ព័ត៌មាន​ និង ការជ្រើសរើសបុគ្គលិក foodpanda ក៏បានចាប់យកឱកាសដ៏ល្អនេះ ដើម្បីផ្សព្វផ្សាយបន្ថែមពីសេវាកម្ម និងប្រ៊េនរបស់ខ្លួនឲ្យកាន់តែធំទូលាយជាងមុន ជាការជម្រុញឲ្យមានអតិថិជនប្រើប្រាស់សេវាកម្មដឹកជញ្ជូនអាហារ ក៏ដូចជាសេវាកម្មដឹកជញ្ជូនរបស់ប្រើប្រាស់ប្រចាំថ្ងៃ និងសេវាកម្ម pick-up (កុម្ម៉ង់តាម foodpanda តែទៅយកនៅហាងផ្ទាល់) កាន់តែច្រើនជាងមុន។

foodpanda ក៏មានកម្មវិធីពិសេសៗជារៀងរាល់សប្តាហ៍ជាមួយការទិញមួយថែមមួយ ការបញ្ចុះតម្លៃជាច្រើន ការដឹកជញ្ចូនដោយឥតគិតថ្លៃ និងប្រូម៉ូសិនជាច្រើនទៀត។ សូមកុម្មង់តាមfoodpandaទាំងអស់គ្នាដើម្បីទទួលបាន ការផ្តល់ជូនពិសេសៗជាច្រើនទៀត។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង មកកាន់គេហទំព័រហេ្វសប៊ុកផ្លូរការរបស់  foodpanda (KH)  តាមរយះតំណរនេះ https://www.facebook.com/foodpandaCambodiaKH ឬទំនាក់ទំនងចុះឈ្មោះជាដៃគូដឹកជញ្ជូនក្រុមហ៊ុន foodpanda តាមរយៈ https://rider.foodpanda.com.kh/៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

អាស៊ីប៉ាពូនូវែលហ្គីណេ ជួបគ្រោះរញ្ជួយដីកម្រិត៦.៩រ៉ិចទ័រ ទាញសញ្ញាព្រមានរលកយក្សស៊ូណាមិ

កីឡា១៥ នាទីutes មុន

ចេញទៅ អាមេរិក លើកដំបូង ពេជ្រ សម្បត្តិ ប៉ះ​ជើងខ្លាំង ធ្លាប់ជួប Rodtang

ព័ត៌មានជាតិ៨ ម៉ោង មុន

នាយក​សាលា ហ៊ុន សែន ជម្ពូវ័ន​ហាម​ដាច់ខាត​មិន​ឱ្យ​លក់ ឬ ពិសា​គ្រឿងស្រវឹង​ក្នុង​ពិធី​សង្ក្រាន្ត

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងសុខាភិបាល ៖ មន្ទីរពេទ្យ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​កសាង​សមត្ថភាព​និង​ពង្រឹងក្រម​សីលធម៌​វិជ្ជាជីវៈ

ព័ត៌មានជាតិ១០ ម៉ោង មុន

វិថី​អាហារ​ដែល​មាន​រចនាបថ​ខ្មែរ​រួម​នឹង​ការ​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ជាតិ​ និង​លេច​រូប​រាង​ចំ​កណ្តាល​ក្រុងកំពត

Sokha Hotels

ព័ត៌មានពេញនិយម