ព័ត៌មានជាតិ
អតីតថ្នាក់ដឹកនាំមូលដ្ឋាននៃគណបក្សសង្គ្រោះជាតិ១០នាក់សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
ភ្នំពេញ ៖ អតីតថ្នាក់ដឹកនាំមូលដ្ឋាននៃគណបក្សសង្គ្រោះជាតិចំនួន១០នាក់ បានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ។
ការសុំចូលរួមជីវភាពនយោបាយរបស់គណបក្សសង្គ្រោះជាតិនេះផងដែរ បន្ទាប់ពី អស់ជំនឿទៅលើការស្តារនយោបាយគណបក្សរបស់ខ្លួនឡើងវិញ។
អតីតថ្នាក់ដឹកនាំមូលដ្ឋាន នៃអតីតគណបក្សសង្គ្រោះជាតិ ដែលបានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នោះមាន៖
១៖ លោក ស៊ុន វិបុល – សមាជិកគណៈកម្មាធិការប្រតិបត្តិគណបក្សរាជធានី និងជាអនុប្រធានចលនាយុវជនរាជធានី ,
២៖ លោក សាន ណារឹទ្ធិ ជាសមាជិកគណៈកម្មាធិការគណបក្សពោធិ៍សែនជ័យនិងជាអនុប្រធានចលនាយុវជនខណ្ឌ,
៣៖ លោក ហិក និល ប្រធានគណបក្សសង្កាត់និងជាចៅរងទី២ សង្កាត់បឹងកេងកង 2 ,
៤៖ ២នាក់ទៀត ជាអ្នកទ្រទ្រង់ហិរញ្ញវត្ថុខេត្តស្ទឹងត្រែង
៥៖ និង ៥នាក់ទៀតជាសកម្មជននៅរាជធានីភ្នំពេញ។
គួររំលឹកថា ចាប់តាំងពីតុលាការកាត់ទោសរំលាយគណបក្សសង្គ្រោះជាតិ និងហាមប្រាមមេដឹកនាំគណបក្សនេះចំនួន១១៨នាក់ មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ មានសមាជិកអតីតគណបក្សនេះជាច្រើន បានរត់មកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។ ក្រៅពីនោះ ក៏មានអតីតថ្នាក់ដឹកនាំមួយចំនួន បានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ហើយបង្កើតគណបក្សថ្មីផងដែរ៕
កែសម្រួលដោយ ៖ នាគព័ន្ធ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់