ព័ត៌មានជាតិ
ពិធីប្រណាំងទូកខេត្តស្វាយរៀងទទួលបានភ្ញៀវទេសចរប្រមាណជាង ៤៤ម៉ឺននាក់
(ស្វាយរៀង): នៅក្នុងរយៈពេល២ថ្ងៃ (២៩-៣០ ខែតុលា ឆ្នាំ២០២២) នៃពិធីប្រណាំងទូកខ្នាតអន្តរជាតិ និងទូកក្តារបីសន្លឹកនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង មានប្រជាពលរដ្ឋមកលេងកម្សាន្តចំនួន ៤៤៥ ០០០នាក់។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ត។

បើតាមរដ្ឋបាលខេត្ត នៅក្នុងពិធីនេះ មានការដាក់ពង្រាយកងកម្លាំងចម្រុះដើម្បីរក្សាការពារសុវត្ថិភាពភ្ញៀវទេសចរ ដែលមកកម្សាន្តនៅក្នុងពិធីប្រណាំងទូកនេះ។
ដោយឡែក សម្រាប់ជ័យលាភីទូកដែលទទួលបានពានររង្វាន់ រួមមាន៖ ប្រភេទទូកខ្នាតអន្តរជាតិ ផែនទី១ ចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ រិទ្ធីសែនមានជ័យ មកពីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង, ចំណាត់ថ្នាក់លេខ២ ទូកឈ្មោះ ពោធិ៍ធំតេជោសែនជ័យ មកពីវត្តពោធិ៍ធំខេត្តព្រៃវែង, ចំណាត់ថ្នាក់លេខ៣ ទូកឈ្មោះ ព្រះវិហារសែនជ័យបារមីភ្នំត្បែង មកពី កងរាជអាវុធហត្ថខេត្តព្រះវិហារ ។

ផែនទី២ ចំណាត់ថ្នាក់លេខ ១ ទូកឈ្មោះ អធិរាជឥន្រ្ទីសែនជ័យបារមីដូនពេញ មកពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ, ចំណាត់ថ្នាក់លេខ ២ ទូកឈ្មោះ ព្រះខ័នរាជសែនជ័យ មកពីកងរាជអាវុធហត្ថលើផ្ទៃប្រទេស, ចំណាត់ថ្នាក់លេខ ៣ ទូក ឈ្មោះ គ្រុឌមាសតេជោសែនជ័យ មកពីកងរាជអាវុធហត្ថខេត្តសៀមរាប។
ប្រភេទទូកក្ដារបីសន្លឹកផ្នែកបុរស ចំណាត់ថ្នាក់លេខ ១ទូក ឈ្មោះ យុវជនខេត្តបន្ទាយមានជ័យ មកពីខេត្តបន្ទាយមានជ័យ , ចំណាត់ថ្នាក់លេខ២ ទូកឈ្មោះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ មកពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ , ចំណាត់ថ្នាក់លេខ៣ ទូក ឈ្មោះ សាធារណៈការសែនជ័យបារមីព្រះវិស្ណុ មកពីមន្ទីរសាធារណៈការដឹកជញ្ជូនខេត្តស្វាយរៀង ។
ផ្នែកនារី ចំណាត់ថ្នាក់លេខ១ ទូកឈ្មោះ កំពង់ស្ពានសែនជ័យបារមីទឹកវិល មកពីសាលាស្រុករមាសហែក ។
សូមបញ្ជាក់ថា ប្រភេទទូកខ្នាតអន្តរជាតិទាំងពីរផែន ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា ២០លានរៀល ចំណាត់ថ្នាក់លេខ២ ទទួលបានថវិកា ១៥លានរៀល ចំណាត់ថ្នាក់លេខ៣ ទទួលបានថវិកា១០លានរៀល ។ ប្រភេទទូកខ្នាតក្ដារបីសន្លឹក ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា ៥លានរៀល ចំណាត់ថ្នាក់លេខ២ ទទួលបានថវិកា៣លានរៀល និងចំណាត់ថ្នាខ៣ ទទួលបានថវិកា១លានរៀល ។
ដោយឡែក ទូកដែលចូលរួមប្រណាំងទាំងអស់ ទាំងទូកទទួលបានជ័យលាភី និងទូកដែល មិនទទួលបានជ័យលាភី ក៏ទទួលបានថវិកាឧបត្ថម្ភបន្ថែមមួយចំនួនទៀតផងដែរ៕ ដោយ:ភក្ដី


-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?