ព័ត៌មានជាតិ
រត់ ៤ សែន ជំហាន ប្រមូលថវិកាបានជាង ៦ ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យកុមារអង្គរ
តាមរយៈកម្មវិធីរត់ថ្មើជើងជាមួយ សាយ ៤សែនជំហាន ដើម្បីរៃអង្គាសថវិកាជួយសង្គ្រោះជីវិតកុមារពីជំងឺមហារីកនៅក្នុងមន្ទីរពេទ្យ«កុមារ អង្គរ»ខេត្តសៀមរាប ក្នុងរយៈពេល ៩ថ្ងៃ ដោយគិតត្រឹមថ្ងៃទី ៣០ខែតុលា ប្រមូលថវិកាបានជាង ៦ម៉ឺនដុល្លារអាមេរិក បានប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ម្សិលមិញនេះ។

លោកអូន បឋម (សាយ) ជាតារាចម្រៀងនិងតារាសម្ដែងមួយរូបមានឈ្មោះបោះសំឡេងនៅកម្ពុជា សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើដំណើររត់ថ្មើជើងចម្ងាយ សាយ ៤សែនជំហាន ដើម្បីរៃអង្គាសថវិកាជួយសង្គ្រោះជីវិតកុមារពីជំងឺមហារីកនៅក្នុងមន្ទីរពេទ្យកុមារអង្គរ។ ក្នុងដំណើរនៃការរត់ចម្ងាយរបស់ លោក អូន បឋម ទៅដល់ខេរត្តសៀមរាប ក៏មានការទទួលស្វាគមន៍ពីលោក អ៊ឹង គឹមលាង អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ទីរ អាជ្ញាធរក្រុង ស្រុក និងសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ត ក្រុង ស្រុក ដើម្បីចូលរួមលើកទឹកចិត្តចំពោះ សាយ និងសហការី ក៏ដូចជាការចូលរួមជាមួយកម្មវិធី« ៤សែនជំហានដើម្បីរៃអង្គាសថវិកាជួយសង្គ្រោះជីវិតកុមារពីជំងឺមហារីកនៅក្នុងមន្ទីរពេទ្យកុមារ អង្គរ» ប្រមូលថវិកា ក្នុងការទ្រទ្រង់នូវសកម្មភាពនៃការព្យាបាលកុមារកម្ពុជា ដោយឥតគិតថ្ងៃ របស់មន្ទីរពេទ្យកុមារ អង្គរ។

ជាមួយគ្នានោះដែរ លោកអភិបាលរងខេត្តក៏បានថ្លែងអំណរគុណចំពោះការលះបង់របស់លោក អូន បឋម ហៅសាយ ដែលបានបង្កើតកម្មវិធីនេះឡើង ដើម្បីជាការក្រើនរំលឹកសតិស្មារតីរបស់របស់ជនរួមជាតិខ្មែរឲ្យមានស្មារតីចេះជួយគ្នា រួមសាមគ្គីគ្នា ក្នុងការទ្រទ្រង់ដល់ធនធានមនុស្ស ពិសេសចំពោះសុខភាពកុមារដែលជាទំពាំងស្នងឫស្សីនៃអនាគតប្រទេសជាតិ។
លោក អ៊ឹង គឹមលាង បានបន្តថា សកម្មភាពរបស់សាយគឺពិតជាទង្វើសប្បុរសធម៌ បង្កប់ទៅដោយអត្ថន័យ ក្ដីមេត្តាដ៏សម្បើមសម្រាប់ជីវិតកុមារនៅកម្ពុជា និងអាចក្លាយជាគំរូសម្រាប់យុវជនកម្ពុជា ដទៃទៀតក្នុងការរួមចំណែកតបស្នងចំពោះប្រទេសជាតិ ទៅតាមលទ្ធភាពរៀងៗខ្លួន។

យ៉ាងណាមិញ កម្មវិធីរត់ជាមួយសាយមានចម្ងាយ ៣០៣គីឡូម៉ែត្រ( ៤សែនជំហាន) ក្នុងរយៈពេល ៩ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ដោយបានចេញដំណើរពី សហភាពសហព័ន្ធយុវជនកម្ពុជា ស្នាក់ការរាជធានីភ្នំពេញ ឆ្ពោះមកកាន់ខេត្តសៀមរាប តាមបណ្ដោយផ្លូវជាតិលេខ៦៕
ដោយ៖ ថារី

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ