Connect with us

ព័ត៌មានជាតិ

ក្រសួងប្រៃសណីយ៍កំណត់គោលដៅទេសចរណ៍អាទិភាព ៦ ទីតាំង សាងសង់ស្ថានីយអង់តែន​ទូរសព្ទចល័ត នៅខេត្តស្ទឹងត្រែង​

បានផុស

នៅ

ក្នុង​បេសកកម្ម​ចុះ​សិក្សា​ទីតាំង​សាងសង់​ស្ថានីយ​អង់តែន​ទូរសព្ទ​ចល័ត​នៅ​ខេត្ត​ស្ទឹងត្រែង ចាប់​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ៣១ ខែ​តុលា ឆ្នាំ ២០២២ នេះ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ សហការ​ជា​មួយ​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ និង​ប្រតិបត្តិ​ករ​ទូរគមនាគមន៍ ចុះ​សិក្សា ត្រួតពិនិត្យ ប្រមូល​ព័ត៌មាន និង​ទិន្នន័យ​សេវា​ទូរគមនាគមន៍ និង​កំណត់​ទីតាំង​សាងសង់​ស្ថានីយ​អង់តែន​ចំនួន ៦ ទីតាំង ដែល​ជា​តំបន់​គោលដៅ​ទេសចរណ៍​អាទិភាព​ស្ថិត​ក្នុង​ខេត្ត​ស្ទឹងត្រែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ញឹក កោសល្យ​វិទ្យា អនុរដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ជា​ប្រធាន​ក្រុម​ការងារ​ប្រតិបត្តិ​តំបន់ ៥ បាន​មាន​ប្រសាសន៍​ថា ក្រុមការងារ​អន្តរក្រសួង និង​មន្ទីរ ក្នុង​នោះ​មាន​ទេសចរណ៍ បរិស្ថាន វប្បធម៌ និង​វិចិត្រ​សិល្បៈ ដោយ​សហការ​ជាមួយ​ក្រុមការងារ​ប្រតិបត្តិ​ករ​ទូរសព្ទ​ចល័ត ក្រុមការងារ​ប្រតិបត្តិ​ករ​សាងសង់​បង្គោល​អង់តែន រួម​ទាំង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ឯកភាព​គ្នា​សម្រេច​យក​ទីតាំង​ដែល​អាជ្ញាធរ​មូលដ្ឋាន​ចង្អុលបង្ហាញ និង​ផ្តល់​ដី​ធ្វើជា​ទីតាំង​សាងសង់​បង្គោល​អង់តែន ដើម្បី​ធ្វើ​ឲ្យ​តំបន់​ទាំងនោះ​មាន​សេវា​ទូរសព្ទ និង​សេវា​អ៊ីនធឺណិត មាន​គុណភាព​ល្អ និង​វិសាលភាព សម្រាប់​បម្រើ​សេចក្ដី​ត្រូវការ​របស់​ប្រជាជន​យើង ពិសេស​ភ្ញៀវ​ទេសចរ។

លោក​អនុរដ្ឋលេខាធិការ​មាន​ប្រសាសន៍​បន្ត​ថា តំបន់​ដែល​បាន​កំណត់​ដាក់​បង្គោល​ស្ថានីយ​អង់តែន​ទូរសព្ទ​ទាំង ៦ នេះ ជា​តំបន់​ទេសចរណ៍ និង​ដាច់ស្រយាល ស្ថិតនៅ​កៀក​ជិត​ទៅ​នឹង​រមណីយដ្ឋាន​អេកូ​ទេសចរណ៍​ដែល​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​បង្កើត​ឡើង ហើយ​មាន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​ច្រើន​នា​រដូវប្រាំង។

លោក អ៊ន ប៉ោ​សឿន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត បញ្ជាក់​ថា នេះ​ជា​ការ​គិតគូរ និង​រួម​ចំណែក ក្នុង​ការ​លើកស្ទួយ​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ខេត្ត តប​តាម​ប្រសាសន៍​របស់ សម្ដេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ទេសចរណ៍​ផែនការ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង និង​ក្រោយ​វិបត្តិ​កូវីដ-១៩ នៅ​ថ្ងៃ​ទី ១៤ ខែ​កក្កដា ឆ្នាំ ២០២២ កន្លង​មក​នេះ។

លោកស្រី នេត ចន្ទ័វរិន្ទ ប្រធាន​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្ត​ស្ទឹងត្រែង មាន​ប្រសាសន៍​ដែរ​ថា ឆ្លើយតប​តាម​តម្រូវការ​ចាំបាច់​នោះ រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន ស្ដីពី​ការ​សាងសង់​ស្ថានីយ​អង់តែន​បន្ថែម​ចំនួន ១០០ ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ពង្រឹង​គុណភាព​សេវា​ទូរគមនាគមន៍។ ក្នុង​នោះ​ខេត្ត​ស្ទឹងត្រែង ក៏​ទទួល​បាន​ចំនួន ៦ កន្លែង​ផង​ដែរ សម្រាប់​ដំណាក់កាល​ទី ១ ស្ថិត​តាម​គោលដៅ​ទេសចរណ៍ តំបន់​ការពារ​ធម្មជាតិ និង​តំបន់​ដាច់​ស្រយាល។

សូម​បញ្ជាក់​ថា ស្ថានីយ​អង់តែន​ទាំង ៦ នេះ នឹង​ត្រូវ​រៀបចំ​សាងសង់​ឡើង​នៅ​ទីតាំង ទី១-រមណីយដ្ឋាន​អាហារដ្ឋាន​ត្មាត ស្ថិតនៅ​ភូមិ​ខិស្វាយ ឃុំ​ព្រែក​មាស។ ទី២-សហគមន៍​អេកូ​ទេសចរណ៍​អូរ​ចាយ ស្ថិតនៅ​ឃុំ​សន្តិភាព ក្នុង​ស្រុក​សៀមប៉ាង។ ទី៣-សហគមន៍​អេកូ​ទេសចរណ៍​កោះ​ហាន ស្ថិត​នៅ​ភូមិ​ខាំ​ផាន់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង។ ទី៤-សហគមន៍​អេកូ​ទេសចរណ៍​ព្រះ​រំកិល ស្ថិត​នៅ​ភូមិ​អន្លុង​ស្វាយ ឃុំ​ព្រះ​រំកិល ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ។ ទី៥-សហគមន៍​អេកូ​ទេសចរណ៍​ភ្នំ​ជម្រក​សត្វ ស្ថិតនៅ​ឃុំ​សំអាង និង​ទី៦-រមណីយដ្ឋាន​អាចារ្យ​ភ្លើង ស្ថិតនៅ​ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡាបរវ៉ាត់ ខេត្ត​ស្ទឹងត្រែង៕

អត្ថបទ ៖ ងិន លីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៥ នាទីutes មុន

អាជ្ញាធរជាតិ​គ្រឿងញៀន និង​សមាគម​សិល្បករ​ខ្មែរ​រួម​គ្នា​ពង្រីក​ការ​ផ្សព្វផ្សាយ​អប់រំ​ពី​គ្រឿងញៀន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

EU គ្រោងបង្កើនវិធានការវាយបក ទៅនឹង​ពន្ធចុង​ក្រោយរបស់ ត្រាំ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​​មានការ​ព្រួយបារម្ភ​ខ្លាំង​ជុំវិញអំពើ​ហិង្សា​​​ផ្ទុះ​​​ឡើង​ចំថ្ងៃ​ប្រកាសសាលក្រម លោក Yoon

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹកនាំ និងសង្គមជាតិ

ព័ត៌មានជាតិ៤ ម៉ោង មុន

វិស័យអប់រំ​ខេត្តក្រចេះរីកចម្រើន​ រហូត​ជាប់ជយលាភី​ប្រកួតប្រជែង​ថ្នាក់ជាតិឆ្នាំ២០២៤

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៣ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

ព័ត៌មានជាតិ១០ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

សេដ្ឋកិច្ច៦ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម