ព័ត៌មានជាតិ
ស្ត្រីខ្មែរម្នាក់ត្រូវតម្រួតថៃចាប់ខ្លួន ក្រោយចាក់សម្លាប់ប្តី ព្រោះភ្លើងប្រច័ណ្ឌ
ស្ត្រីខ្មែរម្នាក់ដែលជាពលករបម្រើការងារនៅខេត្តឈុនបុរី ប្រទេសថៃ ត្រូវបានតម្រួតថៃ ចាប់ខ្លួនភ្លាមៗ ពីបទឃាតកម្មដោយចេតនា បន្ទាប់ពីស្ត្រីរូបនេះ បានតាមដានប្រទះឃើញស្វាមីរបស់ខ្លួនទៅដេកក្នុងបន្ទប់ស្ត្រីម្នាក់ទៀត ដែលជាពលករខ្មែរដូចគ្នា ទើបបង្កអោយមានរឿងនេះកើតឡើងតែម្តង ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទី ទៀបភ្លឺ ព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ ២០២១ ត្រង់ចំណុចផ្លូវពោធិសាន៨/១ ក្នុងឃុំណាក្លឿ ស្រុកបាងឡាក់មុង ខេត្តឈុនបុរី ប្រទេសថៃ ដែលកន្លែងកើតហេតុ គឺស្ថិតនៅលើអគារអាផាតមិន ជាន់ទី៣ ខាងមុខបន្ទប់លេខ C6 ។

នៅទីនោះគេសង្កេតឃើញសពមនុស្សប្រុសម្នាក់ បានដេកស្លាប់ក្នុងថ្លុកឈាម ដែលជនរងគ្រោះរូបនេះមានឈ្មោះ អានុន ភឿកឆាយ៉ា អាយុ២៧ឆ្នាំ ជាអ្នករស់នៅខេត្តនគររាជសីមា ព្រមទាំងមានស្នាមចាក់១កាំបិត ត្រង់ក្រោមដោះខាងឆ្វេង បណ្តាលអោយស្លាប់ភ្លាមៗតែម្តង។ រីឯជនបង្កដែលជាភរិយាមានឈ្មោះ វ៉ាន់ លីន អាយុ២៧ឆ្នាំ ជាពលករខ្មែររស់នៅប្រទេសថៃ ។

តាមការរៀបរាប់ពីស្ត្រីម្នាក់ឈ្មោះ ម៉ៃ សាវអុន អាយុ២៨ឆ្នាំ ជាពលករខ្មែរ និងជាម្ចាស់បន្ទប់កើតហេតុបាននិយាយថា កាលពីព្រលប់មុនពេលកើតហេតុ គឺរូបនាងជាមួយនិងជនរងគ្រោះ ព្រមទាំងមិត្តភ័ក្ដិផ្សេងទៀត បាននាំគ្នាទៅផឹកលេងជុំគ្នា ។ នាងបានបញ្ជាក់ប្រាប់សមត្ថកិច្ចបន្តថា ក្រោយពីកម្មវិធីត្រូវបានបញ្ចប់ ពួកគេក៏បានជូនមិត្តភ័ក្ដិត្រឡប់ទៅកន្លែងដេក ដោយឡែកបុរសរងគ្រោះបាននិយាយថា គេមិនអាចធ្វើដំណើរទៅផ្ទះបានទេដោយសារស្រវឹងហើយ។ នៅពេលនោះដែរ នាងក៏ បានក្រាលពូកនៅជ្រុងមួយនៃបន្ទប់របស់នាងដើម្បីអោយគេសម្រាកនៅទីនោះ ប៉ុន្តែជាចៃដន្យនាង វ៉ាន់ លីន ដែលជាភរិយាបានតាមដានមកឃើញក៏បានទាញកូនកាំបិតចាក់ទៅលើស្វាមីរបស់នាង បណ្តាលអោយស្លាប់តែម្តង ។

ភ្លាមៗនោះដែរតម្រួតថៃបានចុះពិនិត្យទីតាំងកើតហេតុ ព្រមទាំងបានរកឃើញវត្ថុតាង គឺកូនកាំបិតដែលប្រលាក់ឈាមប្រវែងប្រមាណ២០សង់ទីម៉ែត្រ ទើបសមត្ថកិច្ចបាននាំខ្លួនស្ត្រីទាំង២រូបនេះយកទៅកាន់អធិការដ្ឋានតម្រួតស្រុក បាងឡាក់មុង ដើម្បីធ្វើការសាកសួរ រីឯសពក៏ត្រូវបានយកទៅរក្សាទុកដើម្បីធ្វើកោសល្យវិច័យផងដែរ ៕
អត្ថបទ ៖ សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ