Connect with us

ព័ត៌មានជាតិ

ស្ត្រី​ខ្មែរ​ម្នាក់​ត្រូវ​តម្រួត​ថៃ​ចាប់ខ្លួន ក្រោយ​ចាក់​សម្លាប់​ប្តី ព្រោះ​ភ្លើង​ប្រច័ណ្ឌ​

បានផុស

នៅ

ស្ត្រី​ខ្មែរ​ម្នាក់ដែលជា​ពលករ​បម្រើកា​រងារ​នៅ​ខេត្ត​ឈុន​បុរី ប្រទេស​ថៃ ត្រូវបាន​តម្រួត​ថៃ​ ចាប់ខ្លួន​ភ្លាមៗ ពីបទ​ឃាតកម្ម​ដោយ​ចេតនា បន្ទាប់ពី​ស្ត្រី​រូបនេះ ​បាន​តាមដាន​ប្រទះឃើញ​ស្វាមី​របស់ខ្លួនទៅ​ដេក​ក្នុង​បន្ទប់​ស្ត្រី​ម្នាក់ទៀត ដែលជា​ពលករ​ខ្មែរ​ដូចគ្នា ទើប​បង្កអោយមាន​រឿង​នេះ​កើតឡើង​តែម្តង ។​

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង៤និង៣០នាទី ទៀបភ្លឺ ព្រឹក​ថ្ងៃ​ទី៣ ខែមករា ឆ្នាំ ២០២១ ត្រង់ចំណុច​ផ្លូវ​ពោធិ​សាន៨/១ ក្នុង​ឃុំ​ណា​ក្លឿ ស្រុក​បាង​ឡាក់​មុង ខេត្តឈុន​បុរី ប្រទេស​ថៃ ដែល​កន្លែងកើតហេតុ គឺ​ស្ថិតនៅលើ​អគារអា​ផាត​មិន ជាន់​ទី៣ ខាងមុខ​បន្ទប់​លេខ C6 ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ទី​នោះគេ​សង្កេត​ឃើញ​សព​មនុស្ស​ប្រុស​ម្នាក់ បាន​ដេកស្លាប់​ក្នុង​ថ្លុកឈាម ដែល​ជនរងគ្រោះ​រូបនេះ​មានឈ្មោះ អា​នុ​ន ភឿ​ក​ឆា​យ៉ា អាយុ២៧ឆ្នាំ ជា​អ្នករស់នៅ​ខេត្តនគររាជ​សីមា ព្រមទាំង​មាន​ស្នាម​ចាក់១កាំបិត ត្រង់​ក្រោម​ដោះ​ខាងឆ្វេង បណ្តាលអោយ​ស្លាប់​ភ្លាមៗ​តែម្តង។ រីឯ​ជនបង្ក​ដែលជា​ភរិយាមានឈ្មោះ វ៉ាន់ លីន អាយុ២៧ឆ្នាំ ជា​ពលករ​ខ្មែរ​រស់នៅ​ប្រទេស​ថៃ ។​

តាម​ការរៀបរាប់​ពី​ស្ត្រី​ម្នាក់​ឈ្មោះ ម៉ៃ សាវ​អុន អាយុ២៨ឆ្នាំ ជា​ពលករ​ខ្មែរ និង​ជា​ម្ចាស់​បន្ទប់កើត​ហេតុ​បាន​និយាយថា កាលពី​ព្រលប់​មុនពេល​កើតហេតុ គឺ​រូបនាងជាមួយនិង​ជនរងគ្រោះ ព្រមទាំង​​​មិត្តភ័ក្ដិ​ផ្សេ​ង​ទៀត បាននាំគ្នា​ទៅ​ផឹក​លេង​ជុំគ្នា ។​ នាង​បានបញ្ជាក់​ប្រាប់​សមត្ថកិច្ច​បន្តថា ក្រោយពី​កម្មវិធី​ត្រូវបាន​បញ្ចប់ ពួកគេ​ក៏បាន​ជូន​មិត្តភ័ក្ដិ​ត្រឡប់​ទៅកន្លែងដេក ដោយឡែក​បុរសរងគ្រោះ​បាន​និយាយថា គេ​មិនអាច​ធ្វើដំណើរ​ទៅផ្ទះ​បានទេ​ដោយសារ​ស្រវឹង​ហើយ។ នៅពេល​នោះដែរ ​នាង​ក៏​ បាន​ក្រាល​ពូក​នៅ​ជ្រុង​មួយនៃ​បន្ទប់​របស់​នាង​ដើម្បី​អោយគេ​សម្រាក​នៅ​ទីនោះ ប៉ុន្តែ​ជា​ចៃដន្យនាង វ៉ាន់ លីន ដែលជា​ភរិយាបាន​តាមដាន​មក​ឃើញ​ក៏បាន​ទាញ​កូនកាំបិតចាក់ទៅលើ​ស្វាមី​របស់​នាង បណ្តាលអោយ​ស្លាប់​តែម្តង ។​

ភ្លាមៗ​នោះដែរ​តម្រួត​ថៃ​បាន​ចុះ​ពិនិត្យ​ទីតាំង​កើតហេតុ ព្រមទាំង​បាន​រកឃើញ​វត្ថុតាង​ គឺ​កូនកាំបិត​ដែល​ប្រលាក់​ឈាម​ប្រវែង​ប្រមាណ២០​សង់ទីម៉ែត្រ​ ទើប​សមត្ថកិច្ច​បាន​នាំខ្លួន​ស្ត្រី​ទាំង២រូបនេះយក​ទៅ​កាន់​អធិការដ្ឋាន​តម្រួត​ស្រុក បាង​ឡាក់​មុង ដើម្បី​ធ្វើការ​សាកសួរ រីឯ​សព​ក៏ត្រូវ​បាន​យក​ទៅរក្សា​ទុក​ដើម្បី​ធ្វើ​កោសល្យវិច័យ​ផងដែរ ៕

អត្ថបទ ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម២ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ២ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៣ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម