Connect with us

ព័ត៌មានជាតិ

ពិព័រណ៍ការងារឆ្នាំ ២០២២ មានអ្នកដាក់ពាក្យស្វែងរកការងារជាង ៣ ម៉ឺននាក់ លើសការរំពឹងទុក

បានផុស

នៅ

ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ឆ្នាំ ២០២២ រយៈពេល​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី ២៨ និង ២៩ ខែ​តុលា ឆ្នាំ ២០២២ មាន​យុវជន សិស្ស និស្សិត និង​អ្នក​ស្វែងរក​ការងារ​ប្រមាណ​ជាង ៣ ម៉ឺន​នាក់ បាន​ចូលរួម​ទស្សនា​ដោយ​ផ្ទាល់ និង​ដាក់ពាក្យ​ស្វែងរក​ការងារ​យ៉ាង​ច្រើន​កុះករ​លើស​ការ​រំពឹង​ទុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក​អ្នក​ដែល​បាន​ចូល​ទស្សនា​តាម​អនឡាញ​ www.careerfair.nea.gov.kh គឺ​មាន​ចំនួន​ជាង ៦ ម៉ឺន​ដង ចូល​មើល​ឱកាស​ការងារ​របស់​ក្រុមហ៊ុន និង​សហគ្រាស​ទាំងនោះ។

ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការ​(NEA) សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ក្រសួង ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល និង​អង្គការ​ជាតិ​-​អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍន៍ ដែល​បាន​ផ្តល់​ការ​ឧបត្ថម្ភ​គាំទ្រ​សម្រាប់​ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ, ព្រមទាំង​ចូលរួម​តាំង​បង្ហាញ​ផ្សព្វផ្សាយ, ចែករំលែក​នូវ ចំណេះដឹង និង​បទពិសោធន៍​ដ៏​មានតម្លៃ ក្នុង​ការ​ចូលរួម​បង្កើត​ឱកាស​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​យ៉ាង​សស្រាក់សស្រាំ​ក្រៃលែង។

ទោះបីជា​មហា​ព្រឹត្តិការណ៍​ការងារ​នេះ ត្រូវ​បាន​បញ្ចប់​ទៅ​យ៉ាង​ណា​ក្តី យុវជន សិស្ស/និស្សិត និង​អ្នក​ស្វែងរក​ការងារ ដែល​ខកខាន​មិនបាន​ចូលរួម​ក៏​នៅតែ​អាច​ទទួល​បាន​សេវា​ការងារ​របស់ NEA បាន​ជា​ធម្មតា។

ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ឆ្នាំ ២០២២ ដែល​បាន​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ មាន​ក្រុមហ៊ុន​ចូលរួម​ប្រមាណ ១៥០ បញ្ជរ ដើម្បី​ប្រកាស​ជ្រើសរើស​បេក្ខជន​គ្រប់មុខ​តំណែង ស្របតាម​ចំណេះ ជំនាញ និង​សមត្ថភាព​ដល់​យុវជន និង​មាន​រៀបចំ​សិក្ខាសាលា​លើកកម្ពស់​ផលិតភាព​ក្រោម​ប្រធានបទ​ស្ដីពី«ការ​លើក​កម្ពស់​កម្លាំង​ពលកម្ម​ជំនាញ ឌីជីថល​នីយកម្ម និង​ផលិតភាព» ផង​ដែរ។

ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​នេះ អាច​ចូលរួម​ចំណែក​ដោះស្រាយ​ភាព​គ្មាន​ការងារ​ធ្វើ និង​ការ​ជ្រើសរើស​កម្លាំង​ពលកម្ម​តាម​តម្រូវការ​តាមរយៈ​វិធានការ​ប្រមូលផ្តុំ និង​ផ្សព្វផ្សាយ​ព័ត៌មាន​ជ្រើសរើស​កម្លាំង​ពលកម្ម​ជា​សាធារណៈ​យ៉ាង​ទូលំទូលាយ សំដៅ​បំពេញ​កង្វះខាត នៃ​ការ​បញ្ជ្រាប​ឱកាស​ការងារ​ល្អៗ និង​ព័ត៌មាន​ទីផ្សារ​ការងារ​ដល់​កម្លាំង​ពលកម្ម​ដែល​មាន​ជំនាញ សមត្ថភាព និង​បទពិសោធន៍​ដែល​និយោជក​ត្រូវការ​ជ្រើសរើស៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៨ នាទីutes មុន

ផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេចាប់មុខប្រៃសណីយ៍ ដល់មុខព្រះបរមរាជវាំង នឹងដាក់ឱ្យដំណើរការនៅចុងខែមករា២០២៥ខាងមុខនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រធានគណបក្សខ្មែរតែមួយ អំពាវនាវដល់យុវជនជំនាន់ក្រោយចងចាំ«ទិវាសន្ដិភាពនៅកម្ពុជា»

ព័ត៌មានជាតិ៣ ម៉ោង មុន

ត្បិតទំហំពាណិជ្ជកម្ពុជា-ឥណ្ឌា កើនឡើង តែសម្ដេចតេជោ ថាមិនទាន់សមនឹងសក្តានុពលប្រទេសទាំងពីរ និងបានស្នើឱ្យពង្រីកការផ្លាស់ប្តូរសេដ្ឋកិច្ច និងការវិនិយោគ

នយោបាយ៤ ម៉ោង មុន

ប្រធានគណបក្សខ្មែរតែមួយ ហៅទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយប្រើគំនុំសងសឹក ធ្វើជាដើមទុនបោកប្រាស់ពលរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ទឹងត្រែងជាខេត្តគ្មានសំណុំរឿងក្មេងទំនើងសូម្បីតែ១ ខណៈភ្នំពេញមានច្រើនជាងគេទី១ ខេត្តកំពង់ស្ពឺទី២ ខេត្តតាកែវទី៣

សន្តិសុខសង្គម១៤ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ចរាចរណ៍១៣ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ចរាចរណ៍១១ ម៉ោង មុន

បុរសម្នាក់ បើករថយន្តធុនធំ ងោកមួយភាំង រេចង្កូតបុកស្លាកប៉ាណូអស់ ០២ ដើម និងរបងដីឡូត៍ពលរដ្ឋរងការខូចខាត

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

ព័ត៌មានជាតិ២៤ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម