ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ធំ អំពាវនាវដល់គូរស្វាមីភរិយាថ្មី ចូលរួមដាំកូនឈើនៅក្នុងសួនអាពាហ៍ពិពាហ៍
នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដឹកនាំហការីដាំដើមឈើក្នុងសួនអាពាហ៍ពិពាហ៍ ស្ថិតនៅឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ។ ក្នុងឱកាសនោះដែរ ឯកឧត្តមបានអំពាវនាវដល់គូរស្វាមីភរិយាថ្មីទាំងអស់ក្នុងខេត្តកំពង់ធំ ចូលរួមដាំកូនឈើឲ្យបានយ៉ាងហោចណាស់ឲ្យបានមួយដើម។

ឯកឧត្តមបន្តថា សកម្មភាពនេះ គឺជាកិច្ចការងារដែលយើងទាំងអស់គ្នាចូលរួមដើម្បីបង្កើតជាទីកន្លែងសាងអនុស្សាវរីយ៍សម្រាប់កូនចៅជំនាន់ក្រោយ ហើយសម្រាប់ប្រជាពលរដ្ឋផ្សេងទៀតដែលបានរៀបអាពាហ៍ពិពាហ៍រួចហើយ ក៏អាចទៅដាំដុះនៅទីនោះបានដែរ។ ទន្ទឹមនេះ មន្រ្តីជំនាញរដ្ឋបាលព្រៃខេត្តកំពង់ធំ ត្រូវរៀបចំទីតាំងប្លង់សម្រាប់ដាំ ជាពិសេសកូនឈើ ត្រូវមានជាប់ជាប្រចាំក្នុងថ្នាលបណ្តុះកូនឈើ ត្រៀមសម្រាប់ប្រជាពលរដ្ឋមកដាំដុះ និងដាក់មន្រ្តីប្រចាំការផងដែរ។

ឯកឧត្តមបន្ថែមថា ការដាំកូនឈើក្នុងសួនខាងលើនេះ វាជាការចូលរួមដ៏ល្អសម្រាប់មន្ត្រីរាជាការក្នុងសួនអាពាហ៍ពិពាហ៍នៅទីនេះ។ បើទោះបីជាថ្ងៃនេះ យើងមិនបានរៀបការ និងចុះសំបុត្រអាពាហ៍ពិពាហ៍នៅសាលាឃុំយ៉ាងណាក្តី ក៏ប៉ុន្តែយើងទាំងអស់គ្នាសុទ្ធសឹងបានរៀបអាពាហ៍ពិពាហ៍រួចមកហើយ ប៉ុន្តែអ្វីដែលសំខាន់ គឺយើងបានដាំកូនឈើ ក្នុងនាមគូរស្វាមី ភរិយាក្នុងសួនខាងលើ។

ជាមួយគ្នានេះផងដែរ លោក ប៊ុន សុធី នាយកខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ ធ្វើរបាយការណ៍ដែរថា ក្នុងខេត្តកំពង់ធំ បច្ចុប្បន្នមានសួនអនុស្សាវរីយ៍ចំនួន៤កន្លែង លើផ្ទៃដីសរុបប្រមាណ២៧ ហិកតា ដែលអាចឲ្យគូរក្រសករដាំកូនឈើ ក្រោមការសម្របសម្រួល និងផ្តល់កូនឈើដោយរដ្ឋបាលព្រៃឈើ ដែលមានទីតាំងស្ថិតនៅភូមិតាភោគ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ចំនួន១កន្លែង លើផ្ទៃដី៣ ហិកតា, ភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក ចំនួន១កន្លែង ផ្ទៃដី៣ ហិកតា, ភូមិត្រពាំងឬស្សី ឃុំ ពពក ស្រុកស្ទោង ចំនួន១កន្លែង ផ្ទៃដី១០ហិកតា និងទីតាំងស្ថិតនៅ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ចំនួន១ កន្លែង ចំនួន១១ហិកតា ស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់អធិការរដ្ឋានខាងជើងបឹងទន្លេសាប នៃខណ្ឌរដ្ឋបាលព្រៃឈើកណ្តាល៕
អត្ថបទ៖ ឈាង មករា



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត