Connect with us

ព័ត៌មានជាតិ

ស្អែកនេះចាប់ផ្តើមគិតថ្លៃហើយ មកដឹងពីតម្លៃធ្វើដំណើរតាមផ្លូវល្បឿនលឿន

បានផុស

នៅ

ចាប់ពីថ្ងៃទី០១ វិច្ឆិកា ស្អែកនេះទៅ ការធ្វើដំណើរលើផ្លូវល្បឿនលឿន នឹងត្រូវគិតថ្លៃហើយ ដោយសេវាធ្វើដំណើរលើផ្លូវនេះនឹងគណនាតាមរយៈចម្ងាយជាក់ស្តែងនៃការបើកបរ និងតាមប្រភេទយានយន្ត ដោយបែងចែកជា ៥ប្រភេទ។ ក្រុមហ៊ុនផ្លូវល្បឿនលឿនបញ្ជាក់ថា ការ​ចាប់ផ្តើម​យក​ថ្លៃ​សេវាធ្វើដំណើរនេះ គឺមានការបញ្ចុះតម្លៃ ២០% រយៈពេល ១ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមតារាងកម្រៃដែលទូទាត់លើមធ្យោបាយធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ របស់ក្រុមហ៊ុន បានបែងចែកតម្លៃយ៉ាងលម្អិតជាពីរ ដោយតម្លៃទីមួយគឺតម្លៃបានបញ្ចុះតម្លៃរួចហើយ (-២០%) និងមួយទៀតជាតម្លៃពេញ(១០០%) ទៅតាម ៥ប្រភេទយានយន្ត ប្រភេទ A-E។

  • ប្រភេទ A
    ទោចក្រយានយន្តទំហំសុីឡាំងចាប់ ៥០០cc ឡើងទៅ; រថយន្តគ្រួសារ (មិនលើសពី ៧ កៅអី) និងរថយន្តដឹកទំនិញ អាចផ្ទុកទំនិញក្រោម ២តោន ដែលស្ថិតនៅក្នុងប្រភេទA ត្រូវបង់ ០,០៦៤ ដុល្លារ/គ.ម (តម្លៃបញ្ចុះ ២០%) ។
  • ប្រភេទ B
    រថយន្តដឹកអ្នកដំណើរ (ចាប់ពី ៨-១២កៅអី) និងរថយន្តដឹកទំនិញ (អាចផ្ទុកទំនិញ ២តោន-៥តោន) ស្ថិតក្នុងប្រភេទB វិញ តម្រូវឱ្យបង់ ០,១២៨ ដុល្លារ/គ.ម (តម្លៃបញ្ចុះ ២០%) ។
  • ប្រភេទ C
    រថយន្តដឹកអ្នកដំណើរ (ចាប់ពី ២០-៥៦កៅអី) និងរថយន្តដឹកទំនិញ (អាចផ្ទុកទំនិញលើសពី ៥តោន-១០តោន) តម្រូវឱ្យបង់ ០,១៩២ ដុល្លារ/គ.ម (តម្លៃបញ្ចុះ ២០%) ។
  • ប្រភេទ D
    រថយន្តដឹកទំនិញ ដែលអាចផ្ទុកទំនិញលើសពី ១០តោន-២០តោន គឺតម្រូវឱ្យបង់ ០,២៥៦ ដុល្លារ/គ.ម (តម្លៃបញ្ចុះ ២០%) ។
  • ប្រភេទ E
    រថយន្តដឹកទំនិញ ដែលអាចផ្ទុកទំនិញលើសពី ២០តោនឡើងទៅ គឺតម្រូវឱ្យបង់ ០,៣២ ដុល្លារ/គ.ម (តម្លៃបញ្ចុះ ២០%) ។

ទន្ទឹមនឹងដំណើរការបង់សេវាលើការប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះ នគរបាលចរាចរណ៍ ក៏នឹងចាប់ផ្តើមរឹតបន្តឹងលើការអនុវត្តការផាកពិន័យផងដែរ ពិសេសចំពោះអ្នកបើកបរលើសល្បឿនកំណត់។

សូមរំលឹកថា ​សម្រាប់រថយន្តគ្រួសារ​ អាចបើកបរក្នុងល្បឿនលឿនបំផុត ១២០គីឡូម៉ែត្រ/ម៉ោង ខណៈល្បឿនទាបបំផុត ៦០គីឡូម៉ែត្រ/ម៉ោង ។ ដោយឡែកសម្រាប់រថយន្តកុងតឺន័រមានសណ្តោង អាចបើកបរក្នុងល្បឿនត្រឹមតែ ៨០គីឡូម៉ែត្រ/ម៉ោង និងសម្រាប់រថយន្តធំអត់មានសណ្តោង អាចបើកបរក្នុងល្បឿន ១០០គីឡូម៉ែត្រ/ម៉ោង ។

លោក ស៊ុន​ ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានគូសបញ្ជាក់ជាច្រើនលើករួចមកហើយសម្រាប់រថយន្តធុនធំ គឺតម្រូវឱ្យបើកបរប្រកាន់ស្តាំជានិច្ច ដោយមិនអាចបើកលើគន្លងខាងឆ្វេងប្រើពេលយូរឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៣៣ វិនាទី មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ៦ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានជាតិ៨ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញអ្នកធ្វើការតាមផ្ទះចុះឈ្មោះចូលជាសមាជិក ប.ស.ស បន្ថែម ដើម្បីទទួលបានការគាំពារពីសង្គម

ព័ត៌មានជាតិ២១ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

UN ​បង្កើន​ការ​ឆ្លើយ​តប​ចំពោះ​ការ​រញ្ជួយ​ដី​ដ៏​សាហាវ​នៅ​មីយ៉ាន់ម៉ា និង​ថៃ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម