Connect with us

ព័ត៌មានជាតិ

​​មន្ត្រី​ជាន់​ខ្ពស់ ​នៃ​ក្រសួង​អប់រំ ទទួលវគ្គ​បណ្តុះ​​​បណ្តាល ជំនាន់​ទី១ នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​​

បានផុស

នៅ

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​អប់រំ យុវជន និង​កីឡា ចំនួន ​៩២រូប ក្រោម​ឱវាទ​ទីស្ដីការ​ក្រសួង​ ចាប់​ពី​អនុប្រធាន​នាយកដ្ឋាន​រហូត​​អគ្គនាយក​​ ​នឹង​ត្រូវ​ទទួល​បាន​វគ្គ​​​​ប​ណ្តុះ​​​បណ្ដាល​អភិវឌ្ឍ​សមត្ថ​ភាព​រយៈពេល​ ១២០ម៉ោង ឬ៣ខែ នៅ​សាលា​ភូមិន្ទ​រដ្ឋ​បាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​បើក​វគ្គ​បណ្ដុះ​​បណ្ដាល​ត្រូវ​បាន​ប្រារព្ធ​ឡើង ថ្ងៃទី៣១ ខែតុលានេះ ក្រោមអធិបតីភាព លោក យក់ ប៊ុនណា រដ្ឋ​លេខាធិការ​ប្រចាំការ និង​ជា​នាយក​សាលា​ភូមិន្ទ​រដ្ឋបាល នៃ​ក្រសួង​មុខងារ​សាធារណៈ តំណាង​ លោក ព្រុំ សុខា រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និង​ បណ្ឌិតសភាចារ្យ ណាត ប៊ុន​រឿន រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុម​ការងារ​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា តំណាង​ ​​បណ្ឌិត​សភាចារ្យ ហង់​ជួន ណា​រ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា។​​​

​បណ្ឌិត​សភាចារ្យ​ ណាត ប៊ុន​រឿន​ ​ថ្លែង​អំណរ​គុណ​ដល់​ថ្នាក់​ដឹកនាំ និង​សហការី​​​សាលា​ភូមិន្ទ​រដ្ឋបាល​ដែល​បាន​រៀបចំ​វគ្គ​បណ្តុះ​​​​​បណ្តាល​ដ៏​មាន​សារៈសំខាន់​នេះ ដើម្បី​ឆ្លើយ​តប​នឹង​កំណែទម្រង់​រដ្ឋបាល​សាធារណៈ​ ជាពិសេស​លើកកម្ពស់​សមត្ថភាព​ដល់​មន្ត្រី​​ជាន់​ខ្ពស់​ក្រសួង​ ដើម្បី​អនុវត្ត​ការងារ​គ្រប់​គ្រង​នៅ​តាម​អង្គភាព​រៀង​ៗ​ខ្លួន​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ស្របតាម​បរិវត្ត​​កម្ម​ឌីជីថល​ក្នុង​វិស័យ​អប់រំ​ ដោយ​ត្រូវ​មាន​ភាព​ជា​ដឹកនាំ​-នវានុវត្តន៍ ចក្ខុវិស័យ-​ផែនការ​ឆ្លាត​វៃ និង​ត្រូវ​ធ្វើ​យ៉ាង​ណា​ឱ្យ​ស្ថាប័ន និង​សង្គម​ទទួល​ស្គាល់​។

លោក យក់ ប៊ុន​ណា រដ្ឋលេខាធិការ​ប្រចាំការ និង​ជា​នាយក​សាលា​ភូមិន្ទ​រដ្ឋបាល នៃ​ក្រសួង​មុខងារ​សាធារណៈ បាន​បញ្ជាក់​ថា កម្មវិធី​បណ្តុះ​បណ្តាល​មន្ត្រី រាជការ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា រៀបចំ​​តាម​តម្រូវ​ការ​ចាំបាច់​ឈរ​លើ​គោលដៅ​ជា​សារវន្ត នៃ​​កំណែ​ទម្រង់​រដ្ឋបាល​​សាធារណៈ និង​កម្មវិធី​កំណែ​ទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញ​វត្ថុ​​សាធារណៈ ​ដែល​ជា​ផ្នែក​ដ៏​សំខាន់​នៃ​អភិបាល​កិច្ច​ល្អ ដែល​ជា​ឆ្អឹងខ្នង​នៃ​កំណែ​ទម្រង់​រដ្ឋ​ស៊ីជម្រៅ ដោយ​ផ្អែក​លើ​ផែន​ការ​​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាលទី៤ របស់​រាជ​រដ្ឋាភិ​បាល​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។​ ការ​បណ្តុះ​​​បណ្តាល​ថ្នាក់​ដឹកនាំ និង​មន្ត្រី​ជាន់ខ្ពស់​ពាក់ព័ន្ធ អំពី​រដ្ឋបាល​សាធារណៈ​ទំនើប​ ការ​កសាង​ភាព ​ជា​អ្នក​ដឹកនាំ​គំរូ គឺជា​ចំណែក​ដ៏​មាន​សារៈសំខាន់​មិន​អាច​ខ្វះ​បាន។

គួរបញ្ជាក់ថា វគ្គ​បណ្តុះបណ្តាល​នេះ រៀបចំ​ឡើង​ក្នុង​គោលបំណង៖

១. ធ្វើ​ទំនើបកម្ម​អង្គភាព ដោយ​ពង្រឹង​សមត្ថភាព​មន្ត្រី​ស្រប​តាម​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​

២. លើកកម្ពស់​ការ​អភិវឌ្ឍ​ចំណេះដឹង​មន្ត្រី​ជាន់​ខ្ពស់​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​វិវត្តន៍​នៃ​ការងារ​ក្នុង​ក្របខ័ណ្ឌ​អភិបាល​កិច្ច​ឌីជីថល​នៃ​រដ្ឋបាល​ថ្នាក់​ជាតិ​

៣. រៀបចំ​ និង​ផ្ដល់​ការ​បណ្ដុះ​​​បណ្ដាល​​ដោយ​ឡែក​ ដើម្បី​ពង្រឹង​សមត្ថភាព​មន្ត្រី​ឲ្យ​សម​ស្រប​ទៅ​នឹង​តម្រូវ​ការ​នៃ​ការ​គ្រប់​គ្រង​កិច្ច​ការ​រដ្ឋ​បាល​ទូ​ទៅ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៥ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម