ព័ត៌មានជាតិ
រដ្ឋបាលរាជធានី ណែនាំ តាមគោលដៅចំនួន៦ចំណុច ឱ្យប្រជាពលរដ្ឋ ចេះញែក វេចខ្ចប់ ទុកដាក់ និងបញ្ចេញសំរាម សំណល់រឹងឱ្យបានត្រឹមត្រូវតាមម៉ោងពេលកំណត់
ភ្នំពេញ ៖ ក្នុងគោលបំណងឱ្យប្រជាពលរដ្ឋ ចេះញែក វេចខ្ចប់ ទុកដាក់ និងបញ្ចេញសំរាម សំណល់រឹងឱ្យបានត្រឹមត្រូវតាមម៉ោងពេលកំណត់។
ឆ្លើយតបទៅនឹង “ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា” ដែលប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ ប្រកបដោយលទ្ធផលជាផ្លែផ្កា រដ្ឋបាលរាជធានីភ្នំពេញបានណែនាំអំពីការធ្វើអនាម័យបរិស្ថាន តាមគោលដៅចំនួន៦ចំណុច ។ នេះបើយោយតាមសេចក្ដីណនាំ ស្តីពីការរៀបចំប្រារព្ធ “ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២២ ដែលក្នុងសេចក្តីនេះមានន័យថា៖
-ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា” ត្រូវបានបង្កើតដោយអនុក្រឹត្យលេខ ៤៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៩៥ ក្នុងគោលដៅលើកកម្ពស់ការអប់រំ ផ្សព្វផ្សាយ និងជំរុញចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ សិស្ស និស្សិត ឱ្យចូលរួមធ្វើអនាម័យ កែលម្អសោភ័ណភាព ទីក្រុង ភូមិឋាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ទីផ្សារ និងមជ្ឈមណ្ឌលសេដ្ឋកិច្ច ដើម្បី រួមចំណែកធ្វើឱ្យរាជធានីភ្នំពេញ មានអនាម័យបរិស្ថានស្អាត និងភាពទាក់ទាញ។
ដើម្បីធានានូវសោភ័ណភាព កិច្ចគាំពារសុខភាពសាធារណៈ និងបរិស្ថាន ចាំបាច់ត្រូវយកចិត្តទុកដាក់ លើកកម្ពស់ការគ្រប់គ្រងសំរាម សំណល់រឹង ស្របតាមសេចក្ដីណែនាំលេខ ០២៥/២១ សណន.ស ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ក្នុងគោលបំណងឱ្យប្រជាពលរដ្ឋ ចេះញែក វេចខ្ចប់ ទុកដាក់ និងបញ្ចេញសំរាម សំណល់រឹងឱ្យបានត្រឹមត្រូវតាមម៉ោងពេលកំណត់។ ម្យ៉ាងវិញទៀត ចំពោះសំរាម សំណល់រឹងដែលបានញែករួចនោះ អាចប្រែក្លាយទៅជាសំណល់មានតម្លៃសេដ្ឋកិច្ចពី ការកែច្នៃ ការប្រើប្រាស់ឡើងវិញ និងកាត់បន្ថយបរិមាណសំណល់នៅតាមទីលាន។
ឆ្លើយតបទៅនឹងចក្ខុវិស័យ ខាងលើ ជាពិសេសដើម្បីឱ្យការប្រារព្ធ “ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា” ជារៀងរាល់ឆ្នាំ អាចប្រព្រឹត្តទៅ ប្រកបដោយលទ្ធផលជាផ្លែផ្កា និងមានការចូលរួមកាន់តែសស្រាក់សស្រាថែមទៀតពីសំណាក់រដ្ឋបាលខណ្ឌ សង្កាត់ គ្រឹះស្ថានសាធារណៈ វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ សហគមន៍ មូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ រដ្ឋបាលរាជធានីភ្នំពេញ សូមណែនាំអំពីការធ្វើអនាម័យបរិស្ថាន តាមគោលដៅ ដូចខាងក្រោម៖
១. ទីសាធារណៈ៖ រដ្ឋបាលខណ្ឌ និងសង្កាត់ ត្រូវចាត់វិធានការធ្វើអនាម័យនៅតាមទីសាធារណៈ ជាប់ជាប្រចាំ ដោយត្រូវសម្អាត និងប្រមូលសំរាមមិនឱ្យមាននៅតាមដងផ្លូវ ច្រាំងទន្លេ សួនច្បារ ទីផ្សារ និងរៀបចំដាំកូនឈើបន្ថែមតាមដងផ្លូវក្នុងមូលដ្ឋានរបស់ខ្លួន។
២. គ្រប់គ្រឹះស្ថានសាធារណៈ សាលារៀន វត្តអារាម មន្ទីរពេទ្យ៖ សូមចាត់ចែងធ្វើអនាម័យសម្អាតទាំងក្នុង និងក្រៅបរិវេណអង្គភាពរបស់ខ្លួន ដោយត្រូវប្រមូលទុកដាក់សំរាម សំណល់រឹងឱ្យបានត្រឹមត្រូវ ស្របតាមគោលការណ៍ 4Rs (ការបដិសេធមិនប្រើប្រាស់ ការកាត់បន្ថយការបង្កើត ការប្រើប្រាស់ ឡើងវិញ និងការកែច្នៃសំរាម) សំដៅធានាបរិយាកាសការងារល្អ និងមានសោភ័ណភាព។
៣. រោងចក្រ សហគ្រាស សិប្បកម្ម អាជីវកម្ម៖ ត្រូវធ្វើអនាម័យសម្អាតទាំងក្នុង និងជុំវិញទីតាំង របស់ខ្លួន និងត្រូវអប់រំផ្សព្វផ្សាយដល់បុគ្គលិក កម្មករ អ្នកលក់ចំណីអាហារ និងអ្នកដឹកជញ្ជូន អំពីការគ្រប់គ្រង និងទុកដាក់សំរាម សំណល់រឹងឱ្យបានត្រឹមត្រូវ។
រមណីយដ្ឋាន មជ្ឈមណ្ឌលកំសាន្ត ភោជនីយដ្ឋាន និងអាហារដ្ឋាន៖ ត្រូវធ្វើអនាម័យបរិស្ថានជាប់ ជាប្រចាំ ដើម្បីធានាសោភ័ណភាព ផាសុកភាព និងភាពមនោរម្យ ក្នុងការផ្តល់សេវាកម្ម សម្រាកលំហែ និងទេសចរណ៍ ដោយត្រូវប្រមូលទុកដាក់សំរាម សំណល់រឹងឱ្យបានរៀបរយ ដាក់ធុងសំរាមឱ្យបានគ្រប់គ្រាន់ និងដឹកជញ្ជូនចេញឱ្យទាន់ពេលវេលា។
៥. លំនៅឋាន៖ អាជ្ញាធរមូលដ្ឋាន ភូមិ សង្កាត់ ត្រូវណែនាំដល់ប្រជាពលរដ្ឋឱ្យធ្វើអនាម័យបរិស្ថាននៅ តាមលំនៅឋានៈ និងតាមទីតាំងកម្មសិទ្ធិរបស់ខ្លួន ដោយត្រូវសម្អាត ប្រមូលទុកដាក់សំរាម សំណល់រឹងឱ្យបានសមស្របតាមស្ថានភាពជាក់ស្ដែង នៃមូលដ្ឋាននីមួយៗ និងស្របតាម សេចក្តីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងទិសដៅធានាឱ្យបាននូវគុណភាពបរិស្ថាន សោភ័ណភាព និងអនាម័យ។
៦. មន្ទីរបរិស្ថានរាជធានីភ្នំពេញ ត្រូវសហការជាមួយទីចាត់ការគ្រប់គ្រងសំណល់ និងបរិស្ថាន៖ – រៀបចំប្រារព្ធទិវាអនាម័យបរិស្ថានជាតិ នៅទីតាំងសមស្របណាមួយក្នុងភូមិសាស្ត្ររាជធានី ភ្នំពេញ។
– ប្រមូល និងបូកសរុបរបាយការណ៍លទ្ធផលនៃការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌ សង្កាត់ ដើម្បីដាក់ជូនរដ្ឋបាលរាជធានីភ្នំពេញ។
ទទួលបានសេចក្ដីណែនាំនេះ រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមថា រដ្ឋបាលខណ្ឌ សង្កាត់ គ្រឹះស្ថាន សាធារណៈ វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ សហគមន៍មូលដ្ឋាន និង អ្នកពាក់ព័ន្ធទាំងអស់ ចូលរួមសហការ និងអនុវត្តទៅតាមលទ្ធភាពជាក់ស្ដែងឱ្យបានជោគជ័យនូវស្មារតី «ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា» នេះ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ “៣កុំ ៣ការពារ” ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕
ដោយ ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?