ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ឆ្លើយតបទៅបុគ្គលមួយចំនួន ដែលរិះគន់ការតែងតាំងលោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឆ្លើយតបទៅកាន់បុគ្គលមួយចំនួន ដែលបានលើកមតិរិះគន់ពាក់ព័ន្ធនឹងការតែងតាំងលោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលមិនមែនជាអ្នកធ្លាប់ធ្វើការងារក្នុងវិស័យនេះពីមុនមក។

នៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យា សាស្ត្រសេដ្ឋកិច្ច (RULE) ជាង ៦ពាន់នាក់ នាព្រឹកថ្ងៃទី ១ ខែវិច្ឆិកា សម្ដេចតេជោ ហ៊ុន សែន បានឆ្លើយតបទៅកាន់បុគ្គលមួយចំនួន ដែលបានលើកឡើងថា មន្ត្រីក្រសួងកសិកម្មមានយ៉ាងច្រើន មិនព្រមយកមកធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្មទេ តែបែរជាយកវិស្វកររ៉ែ មកធ្វើជារដ្ឋមន្ត្រីកសិកម្មវិញ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «អ្នកខ្លះ បានលើកជាមតិថា មន្ត្រីកសិកម្មមួយគគោក មិនយកទៅធ្វើរដ្ឋមន្ត្រីកសិកម្មទេ យកវិស្វកររ៉ែឯណា ទៅធ្វើរដ្ឋមន្ត្រីកសិកម្ម ជាការល្អហើយរដ្ឋមន្ត្រីកសិកម្ម គាត់បង្រៀនត្រឡប់ទៅវិញ អ្នកឯងចេះកសិកម្ម ចេះអស់នៅ? ស្អីខ្លះកសិកម្មនោះ? និយាយឲ្យវាច្បាស់ ថ្ងៃក្រោយប្រយ័ត្នក្មេងប្រដៅ»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា វិស័យកសិកម្ម មិនមែនគ្រាន់តែធ្វើស្រែចម្ការតែមួយមុខទេ គឺមានកិច្ចការងារជាច្រើន។ ដូច្នេះថាតើ អ្នកដែលរិះគន់ អំពីការតែងតាំងរដ្ឋមន្ត្រីក្រសួងកសិកម្មនោះ ចេះកសិកម្មអស់ ឬនៅ? សម្ដេច តេជោ ហ៊ុន សែន បានថ្លែងបន្ថែថា «ចឹងចេញសម្ដីបែបនេះមក បង្ហាញឲ្យឃើញអំពីខ្វះការចេះដឹង អ្វីទៅដែលហៅថា ភាពដឹកនាំ អ្នកដឹកនាំ ខ្ញុំមានទៅស្អី ឥឡូវនេះ ចំណែកណាមួយក៏អត់ចេះដែរ ឲ្យខ្ញុំចេះឲ្យគ្រប់ ឲ្យចេះ? អត់ទេ»។
សូមជម្រាបថា កាលពីពេលថ្មីៗនេះ លោក ឌិត ទីណា អតីតរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ត្រូវបានព្រះមហា ក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងជារដ្ឋមន្ត្រីក្រសួងកសិកម្ម ជំនួសលោក វេង សាខុន ដែលត្រូវតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?