ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យពលរដ្ឋយកចិត្តទុកដាក់សុខភាពមនុស្សវ័យចាស់ ខណៈអាកាសធាតុផ្ដើមចុះត្រជាក់
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ បានថ្លែងអំពាវឱ្យពលរដ្ឋជាពិសេសកូនៗ យកចិត្តទុកដាក់ចំពោះសុខភាពមាតា បិតា ជីដូនជីតា ដែលមានវ័យចាស់ ក្នុងពេលដែលអាកាសធាតុចាប់ផ្ដើមចុះត្រជាក់។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចថា «ឥឡូវការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅតំបន់ខ្លះគឺចាប់ផ្ដើមចុះត្រជាក់មកនៅត្រឹមតែ ១៧-១៨ អង្សា តែប៉ុណ្ណោះ ដូច្នេះស្ថានភាពនេះ ជាស្ថានភាពដែលតម្រូវឲ្យយកចិត្តទុកដាក់ចំពោះសុខភាពទាក់ទិននឹងជំងឺផ្ដាសាយព្រោះវាវិវត្តប្រែប្រួលជាពិសេសមនុស្សចាស់ចាញ់រងាណាស់ដែលត្រូវយកចិត្តទុកដាក់»។

ក្រសួងធនធានទឹក និងឧតុនិយមព្យាករណ៍ថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ កម្ពុជានឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ប្រទេសចិន) និងខ្យល់បក់មកពីទិសឦសាន។ ស្ថានភាពនេះ នឹងធ្វើឲ្យអាកាសធាតុតំបន់់ទំនាបកណ្ដាល តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រមានការធ្លាក់ចុះ។
នៅតំបន់ខ្ពង់រាប ចាប់ពីថ្ងៃទី ២-៤ វិច្ឆិកា អាកាសធាតុនឹងចុះត្រជាក់នៅពេលព្រឹកនៅតាមបណ្ដាខេត្តមួយចំនួនដូចជាខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ដែលសីតុណ្ហភាពអប្បរមាមានពី ១៧-១៨ អង្សា៕

អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច