Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី សុំការយោគយល់ពីពលរដ្ឋនៅភ្នំពេញទុកជាមុន អំពីបញ្ហាចរាចរណ៍អំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើសុំការយោគយល់ពីប្រជាពលរដ្ឋ រស់នៅរាជធានីភ្នំពេញទុកជាមុន អំពីបញ្ហាចរាចរណ៍នៅក្នុងអំឡុងពេល នៃកិច្ចប្រជុំកំពូលអាស៊ាន ដែលត្រូវធ្វើឡើងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែ វិច្ឆិកា ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យា សាស្ត្រសេដ្ឋកិច្ច (RULE) ជាង ៦ពាន់នាក់ នាព្រឹកថ្ងៃទី ១ ខែវិច្ឆិកា សម្ដេចតេជោ ហ៊ុន សែន បានស្នើសុំការយោគយល់ពីប្រជាពលរដ្ឋ រស់នៅក្នុងរាជធានីភ្នំពេញទុកជាមុន ពាក់ព័ន្ធនឹងបញ្ហាចរាចរណ៍ និងការធ្វើដំណើរនានាក្នុងរាជធានីភ្នំពេញ ដោយសារតែអាជ្ញាធរមានសមត្ថកិច្ច ត្រូវរៀបចំសម្រួលចរាចរណ៍ ជូនមេដឹកនាំប្រទេ​សនានា ដែលចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំព្រះករុណា ខ្ញុំ សុំយកឱកាសនេះអំពាវនាវ និងសុំអភ័យទោសទុកជាមុន ចំពោះប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ប្រជាជននៅទីក្រុងភ្នំពេញយើង អាចជួបការលំបាកបន្តិច ព្រោះយើងត្រូវរៀបចំផ្លូវដើម្បីជៀសវាងនូវការកកស្ទះចរាចរណ៍ ​ចឹងក៏សុំអភ័យទោសទុកជាមុន សម្រាប់ប្រជាពលរដ្ឋរបស់យើង យើងធានាសុវត្ថិភាពយ៉ាងណា ដើម្បីកុំឲ្យស្ទះចរាចរណ៍ ឬរហូតទៅដល់បង្កឲ្យមានបញ្ហាជាមួយនឹងភ្ញៀវរបស់យើង»។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា ផ្លូវមួយចំនួន នឹងត្រូវបិទបណ្ដោះអាសន្ននៅពេលមានភ្ញៀវ​បរទេសឆ្លងកាត់ ដើម្បីសម្រួលការធ្វើដំណើរ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «ចឹងផ្លូវមួយចំនួន ច្បាស់ជាត្រូវបិទ…មិនមែន បិទទាំងស្រុងទេ គឺថា ពេលណាដែលភ្ញៀវត្រូវចេញ គឺយើងចាប់ផ្ដើមបិទដើម្បីរុញឲ្យភ្ញៀវធ្វើដំណើរ ចឹងទេសុំការខន្តីអភ័យទោសទុកជាមុន ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងទីក្រុងភ្នំពេញ»។

សូមជម្រាបថា ប្រទេសកម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ នឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២២ខាងមុខនេះ នៅរាជធានីភ្នំពេញ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុង ពិធីសម្ពោធរោងចក្រកែច្នៃកៅស៊ូធម្មជាតិ និងបើកមុខចៀរជ័រកៅស៊ូថ្មី នៅខេត្តព្រះវិហារ

នយោបាយ១១ ម៉ោង មុន

រដ្ឋអាចនឹងចាប់ផ្ដើមទទួលពាក្យស្នើសុំដីពីពលរដ្ឋ​ក្រីក្រចាប់ពីខែកុម្ភៈ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពលរដ្ឋ និងសហជីព គាំទ្រយ៉ាងពេញទំហឹងចំពោះច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តនៅសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​សិក្សា៖ មនុស្សរាប់លាននាក់នៅ​អឺរ៉ុបនឹងស្លាប់​ដោយ​សារកម្ដៅ​​ ខណៈ​ដែល​ពិភពលោក​ឡើង​កម្តៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

គណៈសង្ឃនាយកចាត់ទុកមនោគមវិជ្ជារបស់សមាគមទេវ សក្ខី ភគវន្ត ធ្វើឱ្យមានភាពច្របូកច្របល់ដល់កិច្ចបដិបត្តិសាសនា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកនាំពាក្យ ពន្យល់មូលហេតុពីការផ្អាកប្រឡងសិស្សពូកែក្នុងឆ្នាំសិក្សា ២០២៤-២០២៥

Sokha Hotels

ព័ត៌មានពេញនិយម