Connect with us

ព័ត៌មានជាតិ

ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន អំពាវនាវពលរដ្ឋគ្រប់អាយុបោះឆ្នោត សូមទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា

បានផុស

នៅ

ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងគ្រប់អាយុបោះឆ្នោតទាំងអស់ សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ដើម្បីអាចមានសិទ្ធិបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដនីតិកាលទី ៧ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន នៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ជាង ៦ពាន់នាក់ នាព្រឹកថ្ងៃទី ១ ខែវិច្ឆិកា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតទាំងអស់ សូមរូសរាន់ទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ដើម្បីអាចចូលរួមការបោះឆ្នោតនាពេលខាងមុខ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ហើយឆ្លៀតក្នុងឱកាសនេះ ខ្ញុំព្រះករុណា ខ្ញុំក៏សូមអំពាវនាវចំពោះប្រជាពលរដ្ឋ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតជាបន្តទៀត ដើម្បីអនុវត្តនូវសិទ្ធិជ្រើសរើសមេដឹកនាំ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ខាងមុខ»។

ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើជាថ្មីដល់បណ្ដាគណបក្សនយោបាយទាំងអស់ គួរតែជំរុញឲ្យសមាជិក-សមាជិកា និងអ្នកគាំទ្ររបស់ខ្លួន ឲ្យទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ ដើម្បីអាចបោះឆ្នោតបាននាពេលខាងមុខ ព្រោះមានតែអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោទេ ទើបអាចមានសិទ្ធិ​បោះឆ្នោតបាន។  

បើតាមសម្ដេចតេជោ ហ៊ុន សែន ដំណើរការប្រជាធិបតេយ្យរបស់កម្ពុជា ត្រូវបានធ្វើឡើងជាទៀងទាត់តាមរយៈការបោះឆ្នោត ហើយដំណើរការចុះឈ្មោះបោះឆ្នោតនាពេលនេះ ក៏កាន់តែទំនើប និងងាយស្រួលសម្រាប់ប្រជាពលរដ្ឋខ្មែរ ទៅចុះឈ្មោះបោះឆ្នោតផងដែរ។

សូមជម្រាបថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ បានចាប់ផ្ដើមពីថ្ងៃទី ២០ ខែតុលា និងបន្តរហូតដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២។ ក្នុងរយៈពេល ១១ថ្ងៃ ពោលគឺគិតត្រឹមថ្ងៃទី ៣០​ ខែតុលា មានប្រជាពលរដ្ឋខ្មែរទៅចុះឈ្មោះបោះឆ្នោតថ្មីចំនួន ១៥២,៥៦២នាក់៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២២ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៤ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ១៦ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម