ព័ត៌មានជាតិ
បើកបរលើផ្លូវល្បឿនលឿន យានយន្តត្រូវភ្ជាប់ជាមួយនូវឯកសារសំខាន់ៗទាំងនេះ
ការបើកបរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងចាប់ផ្តើមគិតថ្លៃសេវាពីថ្ងៃទី០១ វិច្ឆិកា ឆ្នាំ២០២២ នេះទៅហើយ។ បើតាមការផ្សព្វផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន រាល់យានយន្តចូលប្រេីប្រាស់ផ្លូវល្បឿនលឿន ត្រូវមានផ្លាកលេខសម្គាល់យានយន្ត ត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) មានសុពលភាព និងកាតព្វកិច្ចផ្សេងៗទៅតាមផ្លូវច្បាប់ដែលបានកំណត់។

លើសពីនេះទៀតចំណុចសំខាន់ៗ ដែលបើកបរយានយន្តត្រូវដឹង មុនពេលបើកបរលើផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ គឺត្រូវពិនិត្យមើលយានយន្តរបស់ខ្លួន ជាជំហានដំបូងបង្អស់ ដោយត្រូវពិនិត្យលើប្រព័ន្ធសុវត្ថិភាពរថយន្ត រួមមាន កង់រថយន្ត ភ្លើងសញ្ញាប្ដូរទិសដី ភ្លើងហ្វ្រាំងភ្លើងហ្វា-កូត និងខ្សែក្រវ៉ាត់សុវត្ថិភាព ព្រមទាំងត្រូវមានបំពង់ពន្លត់ អគ្គិភ័យជាដើម។ អ្នកបើកបរយានយន្តទាំងអស់ ត្រូវប្រាកដថា ឆៀកនៅមានសុពលភាព សំបកកង់មិនមាន ស្នាមប្រេះ ប៉ោង និងមានក្រឡាល្អ សម្ពាធខ្យល់ក្នុងកង់មិនតឹង ឬធូរពេក។ មួយវិញទៀត ត្រូវត្រួតពិនិត្យកម្រិតទឹក ប្រេងម៉ាស៊ីន និងប្រេងឥន្ធនៈ (ប្រាកដថាគ្រប់គ្រាន់) និងត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពទាំងអ្នកបើកបរ និងអ្នករួមដំណើរ។

ក្រសួងសាធារណៈការ និងដឹកជញ្ជូន ណែនាំឱ្យអ្នកបើកបរលើផ្លូវល្បឿនលឿនទាំងអស់ ត្រូវដឹងពីលក្ខខណ្ឌ នៃការកំណត់ល្បឿន ដោយល្បឿនទាបបំផុតអប្បរមា (យឺតបំផុត) ល្បឿន ៦០-១២០គីឡូម៉ែត្រ/ម៉ោង។ តាមការបញ្ជាក់ សម្រាប់រថយន្តគ្រួសារ អាចបើកបរក្នុងល្បឿនលឿនបំផុត ១២០គីឡូម៉ែត្រ/ម៉ោង ខណៈល្បឿនទាបបំផុត ៦០គីឡូម៉ែត្រ/ម៉ោង។ ដោយឡែកសម្រាប់រថយន្តកុងតឺន័រមានសណ្តោង អាចបើកបរក្នុងល្បឿនត្រឹមតែ ៨០គីឡូម៉ែត្រ/ម៉ោង និងសម្រាប់រថយន្តធំអត់មានសណ្តោង អាចបើកបរក្នុងល្បឿន ១០០គីឡូម៉ែត្រ/ម៉ោង។
ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ផ្តេីមគិតកម្រៃសេវា ដោយបញ្ចុះតម្លៃសេវាចំនួន ២០% រយៈពេល ១ឆ្នាំពេញ គិតចាប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ហើយការបង់ប្រាក់នឹងត្រូវធ្វេីឡេីងតាមចម្ងាយជាក់ស្តែង និងទៅតាមប្រភេទយានយន្ត៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍