ព័ត៌មានជាតិ
ផែរណបតាមដងទន្លេពីរកន្លែងលេចរូបរាង ជំរុញដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជា
ផែរណបតាមដងទន្លេចំនួនពីរ កំពុងលេចរូបរាងដែលនឹងចូលរួមជំរុញសកម្មភាពដឹកជញ្ជូនតាមផ្លូវទឹកក្នុងប្រទេសកម្ពុជា។
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានថ្លែងថា ការអភិវឌ្ឍផែរណបតាមដងទន្លេ នឹងជំរុញកំណើនសេដ្ឋកិច្ច ចូលរួមកាត់បន្ថយការខូចខាតដល់ផ្លូវថ្នល់។
«ការដឹកទំនិញតាមផ្លូវទឹកមានតម្លៃថោកជាង ហើយមិនបង្កឲ្យខូចខាតដល់ផ្លូវថ្នល់ទេ។ ខ្ញុំធានា ១០០ ភាគរយ ដឹកជញ្ជូនតាមផ្លូវទឹកមិនមានសំបុកមាន់ទេ»។ នេះបើតាមលោក ស៊ុន ចាន់ថុល។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ក្នុងផែនការអភិវឌ្ឍចំណតផែរណបតាមដងទន្លេចំនួន ៧ កន្លែង ផែរណបនៅទន្លេបិទសាងសង់សម្រេចបានជាង ៨៦ ភាគរយ និងផែរណបនៅគីឡូលេខ ៦ បានបញ្ចប់កំពុងដាក់ដំណើរការរួចហើយ។


កម្ពុជាកំពុងជំរុញឱ្យមានការដឹកជញ្ជូនតាមផ្លូវទឹកកាន់តែច្រើនតាមដែលអាចធ្វើបាន ខណៈបណ្តាប្រទេសជិតខាងកម្ពុជា ក៏បានប្រើប្រាស់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។
រដ្ឋាភិបាលកម្ពុជាបានលើកឡើងពីផែនការស្ដារផ្លូវទឹកនៅតាមទន្លេបាសាក់ទៅសមុទ្រខេត្តកែបដែលមានចម្ងាយ ១៦៨ គីឡូម៉ែត្រ។ តាមការសិក្សាជំហានដំបូង ក្នុងប្រវែង ១៦៨ គីឡូម៉ែត្រនេះ មានប្រហែល ១១៥ គីឡូម៉ែត្រ ជាផ្លូវទឹកដែលអាចធ្វើដំណើរបានទាំងខែប្រាំង និងវស្សា ហើយត្រូវជីកបន្ថែម ៥ ទៅ ៧ គីឡូម៉ែត្រទៀតដើម្បីធ្លាយភ្ជាប់ទៅសមុទ្រខេត្តកែបតែម្តង៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


