ព័ត៌មានជាតិ
សេវាត្រូវបង់សម្រាប់ផ្លូវល្បឿនលឿន ចន្លោះប្រមាណ ១២-៦០ដុល្លារ ទៅតាមប្រភេទយានយន្ត
យោងតាមតារាងកម្រៃដែលទូទាត់លើមធ្យោបាយធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ របស់ក្រុមហ៊ុន បានបែងចែកតម្លៃយ៉ាងលម្អិតជាពីរ ដោយតម្លៃទីមួយគឺតម្លៃបានបញ្ចុះតម្លៃរួចហើយ (-២០%) និងមួយទៀតជាតម្លៃពេញ(១០០%) ទៅតាម ៥ប្រភេទយានយន្ត គឺប្រភេទ A-E។

សូមជម្រាបថា ចំពោះសេវាដែលត្រូវបង់សម្រាប់ផ្លូវល្បឿនលឿន គឺចន្លោះប្រមាណ ១២ដុល្លារ-៦០ដុល្លារ ទៅតាមប្រភេទយានយន្តខាងក្រោមនេះ ៖
-ប្រភេទ A
ទោចក្រយានយន្តទំហំសុីឡាំងចាប់ ៥០០cc ឡើងទៅ, រថយន្តគ្រួសារ (មិនលើសពី ៧ កៅអី) និងរថយន្តដឹកទំនិញ អាចផ្ទុកទំនិញក្រោម ២តោន ដែលស្ថិតនៅក្នុងប្រភេទA ត្រូវបង់ ០,០៦៤ ដុល្លារ/គ.ម ស្មើនឹងប្រមាណ ១២ដុល្លារ ក្នុង ១៨៧,០៥គីឡូម៉ែត្រ ។
-ប្រភេទ B
រថយន្តដឹកអ្នកដំណើរ (ចាប់ពី ៨-១២កៅអី) និងរថយន្តដឹកទំនិញ (អាចផ្ទុកទំនិញ ២តោន-៥តោន) ស្ថិតក្នុងប្រភេទB វិញ តម្រូវឱ្យបង់ ០,១២៨ ដុល្លារ/គ.ម ស្មើនឹងប្រមាណជាង ២៣ដុល្លារ ក្នុង ១៨៧,០៥គីឡូម៉ែត្រ ។
-ប្រភេទ C
រថយន្តដឹកអ្នកដំណើរ (ចាប់ពី ២០-៥៦កៅអី) និងរថយន្តដឹកទំនិញ (អាចផ្ទុកទំនិញលើសពី ៥តោន-១០តោន) តម្រូវឱ្យបង់ ០,១៩២ ដុល្លារ/គ.ម ស្មើនឹងប្រមាណជិត ៣៦ដុល្លារ ក្នុង ១៨៧,០៥គីឡូម៉ែត្រ ។
-ប្រភេទ D
រថយន្តដឹកទំនិញ ដែលអាចផ្ទុកទំនិញលើសពី ១០តោន-២០តោន គឺតម្រូវឱ្យបង់ ០,២៥៦ ដុល្លារ/គ.ម ស្មើនឹងប្រមាណជាជាង ៤៧ដុល្លារ ក្នុង ១៨៧,០៥គីឡូម៉ែត្រ ។
-ប្រភេទ E
រថយន្តដឹកទំនិញ ដែលអាចផ្ទុកទំនិញលើសពី ២០តោនឡើងទៅ គឺតម្រូវឱ្យបង់ ០,៣២ ដុល្លារ/គ.ម ស្មើនឹងប្រមាណជាជាង ៥៩ដុល្លារ ក្នុង ១៨៧,០៥គីឡូម៉ែត្រ ។
គួរបញ្ជាក់ថា តារាងតម្លៃដែលបានចេញនេះ គឺមានការបញ្ចុះតម្លៃ ២០% រយៈពេល ១ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣៕

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ