ព័ត៌មានជាតិ
បេក្ខជនមណ្ឌលភ្នំពេញ ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ជាង ៩៤ ភាគរយ
បេក្ខជនមណ្ឌលប្រឡងរាជធានីភ្នំពេញ ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាមឋមភូមិ ឬឌីប្លូមជាង ១៦ ០០០ នាក់ ក្នុងនោះស្រី មានចំនួនជាង ៨ ៥០០ នាក់ ស្មើនឹងជាង ៩៤ ភាគរយ ក្នុងចំណោមបេក្ខជនមកប្រឡងសរុបជាង ១៧ ០០០ នាក់។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរ អប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកានេះថា ចំនួនបេក្ខជនប្រឡងជាប់សញ្ញាបត្រឌីប្លូម ថ្ងៃទី២៤ ខែតុលានេះ មានចំនួនប្រហាក់ប្រហែលនឹងឆ្នាំមុនដែរ ដោយឆ្នាំនេះមានបេក្ខជនប្រឡងជាប់ចំនួន ១៦ ១៨៧ នាក់ ស្រី ៨ ៥៣៩នាក់ ស្មើនឹង ៩៤.០១ ភាគរយ ក្នុងចំណោមអ្នកដាក់ពាក្យប្រឡង ១៧ ៥៤៧ នាក់ ស្រី ៨ ៩៩៧ នាក់ ក្នុងនោះបេក្ខជនមកប្រឡងចំនួន ១៧ ២១៩ នាក់ ស្រី ៨ ៨៤៤ នាក់ ចែកជា ៦៣ មណ្ឌល ស្មើនឹង ៧៣៦ បន្ទប់។

លោក ហែម ស៊ីណារ៉េត បានបន្តថា ក្នុងចំណោមបេក្ខជនប្រឡងជាប់ទាំងនោះ មានបេក្ខជនទទួលបានពិន្ទុល្អមានចំនួន ១៦,៧៦ ភាគរយ ស្រី ២១,០៨ ភាគរយ ពិន្ទុល្អបង្គួរមានចំនួន ៣៨,៣៥ ភាគរយ ស្រី ៤១,២៣ ភាគរយ និងពិន្ទុមធ្យមមានចំនួន ៤៤,៤៩ ភាគរយ ស្រី ៣៧,៦៩ ភាគរយ។

លោកប្រធានមន្ទីរបានបន្តទៀតថា កាលប្រឡងឌីប្លូមសម័យប្រឡង ១៥ វិច្ឆិកា ២០២១ មានចំនួនមណ្ឌលប្រឡងសរុប ៦៣ម ណ្ឌល ត្រូវជា ៦៤៧ បន្ទប់ មានចំនួនបេក្ខជនចុះឈ្មោះសរុប ១៥ ៣១៣ នាក់ ស្រី ៧ ៨៣២ នាក់ បេក្ខជនមកប្រឡងសរុប ១៤ ៥០៦ នាក់ ស្រី ៧ ៤៩៨ នាក់ ក្នុងនោះមានបេក្ខជនប្រឡងជាប់សរុប ១៣ ៧០៩ នាក់ ស្រី ៧ ១៨៦ នាក់ ស្មើនឹង ៩៤,៥១ ភាគរយ។

សម្រាប់ឆ្នាំនេះ នៅមណ្ឌលប្រឡងភ្នំពេញមានបេក្ខជនអវត្តមានចំនួន ១៣៧ នាក់ ស្រី ១៣៩ នាក់ ភាគច្រើនលើសលប់បណ្តាលមកពីខាងសាលាមិនបានលប់ឈ្មោះចេញពីបញ្ជីប្រឡង ដោយសារសិស្សទាំងនោះបានបោះបង់ការសិក្សា។

គូរបញ្ជាក់ថា ឆ្នាំនេះមានបេក្ខជនចូលរួមប្រឡងឌីប្លូមសរុប ១៧៤ ៧២៦ នាក់ ស្រី៩៥ ១២៧ នាក់ ក្នុងនោះសិស្សចំណេះទូទៅ ១៧៣ ៤៦៦ នាក់ ស្រី ៩៤ ៨៧៦ នាក់ បេក្ខជនស្វៃរិន ១៣៦ នាក់ ស្រី ៤៥ នាក់ បេក្ខជនបំពេញវិជ្ជា ១ ០៧៦ នាក់ ស្រី ១៩២ នាក់ បេក្ខជនគថ្លង់ ២៩ នាក់ ស្រី ០៩ នាក់ បេក្ខជនពិការភ្នែក ១៩នាក់ ស្រី ០៥ នាក់ ដោយមាន ១ ៧២៣ មណ្ឌលប្រឡង ចែកជា ៧ ៨១៦ បន្ទប់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ