Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ស្រុកតាំងគោក ​លើកទឹកចិត្ត​ប្រជាកសិករ​ធ្វើ​ស្រូវប្រដេញទឹក និង​ស្តារឡើងវិញ​បន្ទាប់ពី​រង​ការខូចខាត​ក្នុងអំឡុងពេល​ទឹកជំនន់

បានផុស

នៅ

​កំពង់ធំ​ ៖ ក្រោយពេល​ទឹក​ស្រក ប្រជាកសិករ​នៅ​ស្រុក​តាំង​គោក ចាប់ផ្តើម​សស្រាកសស្រាំ​ធ្វើ​ស្រូវប្រដេញទឹក និង​ស្តារឡើងវិញ​បន្ទាប់ពី​រង​នូវ​ការខូចខាត​ដោយ​ទឹកជំនន់​។ ក្រោម​ការយកចិត្តទុកដាក់​ចង់ដឹង​ពី​ទុក្ខលំបាក របស់​បងប្អូន​ប្រជាកសិករ នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២២ លោក ហាក់ ម៉ុង​ហួត អភិបាលស្រុក​តាំងគោក និង​សហការី ព្រមទាំង​អាជ្ញាធរ​ឃុំ​ពង្រ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ការបង្ក​បង្កើន​ផល​របស់​ប្រជាកសិករ ក្រោយពី​ទឹកជំនន់​បាន​ស្រក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​ឱកាស​នោះ លោក​ក៏បាន​ក្រើនរំលឹក​ដល់​អាជ្ញាធរ​ឃុំ​ផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​របស់ខ្លួន ធ្វើការ​ទប់ទឹក​ដើម្បី​ប្រើប្រាស់ ជៀស​វាង​កាយ​ទំនប់​ឬ​ភ្លឺស្រែ​ដើម្បី​ចាប់​ត្រី ជាហេតុ​នាំ​ឲ្យ​ទឹក​ហូរ​ពី​ស្រែ​ខ្វះ​ទឹក​ប្រើប្រាស់ ព្រោះ​រដូវ​នេះ​ទឹកភ្លៀង​មិន​សំបូរ​ទៀត​ទេ​។

បន្ថែម​ពី​នេះ​ទៀត លោក​អភិបាល​ក៏បាន​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ខិតខំ​ធ្វើស្រែ​ប្រដេញទឹក និង​ស្តារឡើងវិញ​កំ​ទុក​ស្រែ​ទំនេរ​។ បងប្អូន​មានការ​សប្បាយរីករាយ​នូវ​ការយកចិត្តទុកដាក់​គិតគូរ​សុខទុក្ខ​របស់​អា​ជ្ញា​ធរ ជាពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​បានផ្តល់​ពូជស្រូវ​ដើម្បី​ធ្វើការ​ស្តារឡើងវិញ​នូវ​ស្រែ​ដែល​បាន​ខូច​ខាត៕

អត្ថបទ ​៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

យកឱកាសទិវាសិទ្ធិនារី ឧបនាយករដ្ឋមន្ត្រី ស សុខា ប្ដេជ្ញាបង្កើនចំនួនស្ដ្រីក្នុងវិស័យមហាផ្ទៃ

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

​​លីទុយអានី​​​ដកខ្លួន​ពីអនុសញ្ញា​​​គ្រាប់បែកចង្កោម និង​មីន​​ជាកា​រ​ផ្ញើ​សារ​ព្រមាន​​ទៅរុស្ស៊ី​

ជីវិតកម្សាន្ដ១៥ នាទីutes មុន

ស្គាល់គ្នា១៧ឆ្នាំ តារា​សម្ដែង Kang Eun Bi ប្រកាស​រៀប​ការ​ជាមួយ​មិត្តប្រុសហើយ

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

រុស្ស៊ី បាញ់មីស៊ីលវាយប្រហារស្រុកកំណើតលោក ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុប ជួបគ្នានៅ បែលហ្ស៊ិក

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

​នូវែលសេឡង់ បណ្ដេញ​មន្ត្រី​ទូត​ប្រចាំ​នៅ​អង់គ្លេស​របស់​ខ្លួន ក្រោយ​រិះគន់​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម