ព័ត៌មានជាតិ
មួយថ្ងៃអាទិត្យម្សិលមិញ មានគ្រោះថ្នាក់ចរាចរណ៍ចំនួន១០លើក ស្លាប់ចំនួន៧នាក់
លោកឧត្តមសេនីយ៍ ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា រយៈពេលពេញមួយថ្ងៃម្សិលមិញ គឺនៅថ្ងៃអាទិត្យ ទី០៣ ខែមករា មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន១០ លើក ក្នុងនោះស្លាប់ចំនួន០៧នាក់ របួសចំនួន១៤នាក់ របួសធ្ងន់ចំនួន១១នាក់ ដែលករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅតាមរាជធានី ខេត្តចំនួន០៨។
ដោយឡែករយៈពេល២៤៨ថ្ងៃ ដោយចាប់ពីថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន២០៥៥លើក ធ្វើឲ្យមនុស្សស្លាប់ចំនួន១០៤៦នាក់ របួសចំនួន៣០៤៨នាក់ របួសធ្ងន់ចំនួន១៨៥៨នាក់។
ជាមួយគ្នានេះ ក្នុងរយៈពេល២៤៨ថ្ងៃនេះដែរ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន២៥០៩៤៤គ្រឿង ក្នុងនោះមានម៉ូតូចំនួន១៨៤៧៩០គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួន៦៦១៥៤គ្រឿង ក្នុងនោះរថយន្តតូចចំនួន៥៥០១៤គ្រឿង និងរថយន្តធំចំនួន១១១៤០គ្រឿង។
លោកឧត្តមសេនីយ៍ ឆាយ គឹមខឿន បានឲ្យដឹងថា សម្រាប់ថ្ងៃទី០៣ ខែមករានេះដែរ មានយានយន្តល្មើសចំនួន៧៥៦គ្រឿង ត្រូវបានពិនិត្យ និងពិន័យ ក្នុងនោះម៉ូតូចំនួន៥៧៨គ្រឿង និងរថយន្ត១៧៨ ចំនួនគ្រឿង។
ក្នុងចំណោមម៉ូតូល្មើសទាំង៥៧៨គ្រឿងនោះ បើកបរដោយអត់មួកសុវត្ថិភាពចំនួន៥២៤នាក់, បើកបរល្មើសសញ្ញាចំនួន៣០គ្រឿង, បើកបរក្នុងស្ថានភាពស្រវឹងចំនួន០៩នាក់, បើកបរដោយអត់ស្លាកលេខចំនួន០៧គ្រឿង និងបើកបរប្រើទូរស័ព្ទចំនួន០៨ នាក់។
យានយន្តទាំង១៧៨គ្រឿងនោះ មានយានយន្តតូចចំនួន១៤១គ្រឿង និងយានយន្តធំចំនួន៣៧គ្រឿង ហើយក្នុងចំណោមយានយន្តទាំងនោះ មានល្មើសល្បឿនចំនួន១៩ គ្រឿង, អត់មានប័ណ្ណបើកបរចំនួន០៨ នាក់, ល្មើសញ្ញាចំនួន១០គ្រឿង, បើកបរអត់ដាក់ខ្សែក្រវ៉ាត់ចំនួន១០៣ នាក់, លើសចំណុះចំនួន០៧ គ្រឿង, បើកបរក្នុងស្ថានភាពស្រវឹងចំនួន០៤នាក់, អត់ស្លាកលេខចំនួន១៤ គ្រឿង និងបើកបរប្រើទូរសព្ទចំនួន១៣ នាក់៕
អត្ថបទ ៖ កោះកែវ
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?