ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ឆ្នាំ ២០២២នេះ ជាខួបអនុស្សាវរីយ៍គម្រប់ ១០ឆ្នាំ បន្ទាប់ពីការប្រកាសចរចាកិច្ចព្រមព្រៀងអាសិប
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២នេះ បានឲ្យដឹងថា នៅក្នុងឆ្នាំ ២០២២នេះ គឺជាខួប ១០ឆ្នាំ បន្ទាប់ពីការប្រកាសចរចាកិច្ចព្រមព្រៀងអាសិប ហើយក៏ជាឆ្នាំដែលអាសិប ត្រូវបានចូលជាធរមានស្របពេលដែលកម្ពុជា ជាប្រធានអាស៊ានជាថ្មីម្ដងទៀត ផងដែរ។

ការឲ្យដឹងរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីបើកវេទិកាពិគ្រោះយោបល់កម្រិតខ្ពស់ ក្នុងឱកាសខួបអនុស្សាវរីយ៍ ១០ឆ្នាំ ស្ដីពី កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) និងការប្រកាសជាផ្លូវការនៃសៀវភៅ ស្ដីពី ក្របខណ្ឌសម្រាប់ការធ្វើសមាហរណកម្មតំបន់ របស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា នាព្រឹកថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ។
សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា អាសិបត្រូវបានប្រកាសឲ្យចាប់ផ្ដើមចរចា កាលពីឆ្នាំ ២០១២ នៅរាជធានីភ្នំពេញ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ២១ ដែលកម្ពុជាជាប្រធានអាស៊ាន។ ឆ្នាំ ២០២២នេះ ជាខួបអនុស្សាវរីយ៍គម្រប់ ១០ឆ្នាំ បន្ទាប់ពីការប្រកាសចរចាកិច្ចព្រមព្រៀងនេះ ហើយក៏ជាឆ្នាំដែលអាសិប ត្រូវបានចូលជាធរមានស្របពេលដែលកម្ពុជា ជាប្រធានអាស៊ានជាថ្មីម្ដងទៀត។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ជាការពិត, សមាជិកអាស៊ាន និងប្រទេសដៃគូទាំងអស់ បានចាយពេលវេលាប្រមាណជាង ៨ឆ្នាំ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងដោះស្រាយរាល់ការលំបាក និងភាពស្មុគស្មាញ ដោយមិនខ្លាចនឿយហត់ ក្នុងការចរចាកិច្ចព្រមព្រៀងនេះរហូតសម្រេចបានជោគជ័យដូចបំណង។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា «ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះរដ្ឋមន្ត្រី ក្រុមការងារចរចាពាក់ព័ន្ធ លេខាធិការដ្ឋានអាស៊ាន ដែលបានផ្ដល់ការគាំទ្រ និងសម្របសម្រួលតាំងពីមុនពេល ការប្រកាសឲ្យចាប់ផ្ដើមចរចាក្នុងឆ្នាំ ២០១២ រហូតកិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខា ដែលបង្កើតបានជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលធំជាងគេលើពិភពលោក»៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត