Connect with us

ព័ត៌មានជាតិ

កម្ពុជាជំរុញឲ្យបង្កើតលេខាធិការដ្ឋាន​ RCEP តាំងនៅទីក្រុងភ្នំពេញ​

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ បានជំរុញឲ្យភាគីសមាជិក ​និងភាគីហត្ថលេខី ​នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាពិសេសសមាជិកដែលជាប្រទេសអភិវឌ្ឍតិចតួច​គួរបង្កើនកិច្ចសហការ​ និងគាំទ្រគ្នា​ក្នុងការអនុវត្តកិច្ចព្រមព្រៀង ​RCEP ​ឲ្យបានពេញលេញ​ដើម្បីទាញផលប្រយោជន៍ឲ្យបានច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថានៅក្នុងវេទិកាជាន់ខ្ពស់ស្តីពី គម្រប់ខួបអនុស្សាវរីយ៍១០ឆ្នាំ នៃកិច្ចព្រមព្រៀង RCEP ថា ដើម្បីសម្រេចបាននូវគោលបំណងនេះ​ លេខាធិការដ្ឋាន​ RCEP គួរតែត្រូវបង្កើតឡើង​ឲ្យបានឆាប់​ ដោយត្រូវពិចារណាលើគ្រប់ទិដ្ឋភាព​ និងលក្ខខណ្ឌចាំបាច់នានា​សំដៅធានាបានអព្យាក្រឹតភាព ឯករាជ្យភាព​​ កាលានុវត្តភាពសម្រាប់ការអភិវឌ្ឍ និងការចូលរួមសម្រាប់ធ្វើសមាហរណកម្មតំបន់។

សម្ដេចតេជោ ហ៊ុន សែនបញ្ជាក់ថា កម្ពុជានៅតែមានចំណាប់អារម្មណ៍ក្នុងការទទួល​តាំងលេខាធិការរដ្ឋាន ​RCEP នៅទីក្រុងភ្នំពេញ​ និងត្រៀមខ្លួនជាស្រេច​ក្នុងការផ្ដល់ការគាំទ្រ និងសម្បទាន​ចាំបាច់នានា​។

ជាមួយគ្នានោះសម្ដេចតេជោ ហ៊ុន សែន ក៏លើកទឹកចិត្តឲ្យភាគីសមាជិក​ និងភាគីហត្ថលេខី​ RCEP ទាំងអស់ចាប់ផ្ដើមពិភាក្សាលើនីតិវិធី​សម្រាប់ការស្នើសុំចូលជាសមាជិកនៃ​កិច្ចព្រមព្រៀងបន្ថែមទៀត​ឲ្យបានឆាប់​ដោយកិច្ចព្រមព្រៀងនេះ និងអនុញ្ញាតឲ្យមានការស្នើសុំចូល​ជាសមាជិកជាបន្តនៅក្នុងអំឡុង​ឆ្នាំក្រោយនេះ​។

ម្យ៉ាងទៀត កម្ពុជាស្វាគមន៍ចំពោះការផ្ដល់ជំនួយ​ហិរញ្ញវត្ថុពីបណ្ដាភាគីសមាជិក និងភាគីហត្ថលេខី នៃRCEP សំដៅគាំទ្រ និងលើកកម្ពស់ប្រសិទ្ធភាពនៃការអភិវឌ្ឍកិច្ចព្រមព្រៀងនេះ​ ជាពិសេសសម្រាប់ភាគីសមាជិក ជាប្រទេសអភិវឌ្ឍតិចតួច រួមទាំងកម្ពុជា​ និងអំពាវនាវដល់សមាជិក RCEP ទាំងអស់ពង្រឹង​ពន្លឿនការពិភាក្សា​លើយន្តការនៃការប្រើប្រាស់កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និងបច្ចេកទេសឲ្យបានឆាប់​ចែករំលែកឧត្តមានុវត្តក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដើម្បីប្រែក្លាយកិច្ចព្រមព្រៀងRCEP ឲ្យទៅជាយន្តការមួយ​រួមដែលគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ប្រកបដោយចិរភាព ភាពធន់ រឹងមាំ និងបរិយាប័ន។

បើតាមសម្ដេចតេជោ ហ៊ុន សែន វិស័យឯកជន​ជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច​ និងជាតួអង្គសំខាន់​ក្នុងការធានា និងបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ​ដោយវិស័យឯកជនជាអ្នកអនុវត្តផ្ទាល់​ ដោយហេតុនេះយើងត្រូវបង្កើនការចូលរួមតាមរយៈការពង្រឹងសមត្ថភាព​សកម្មភាព​លើកកម្ពស់ការយល់ដឹងវេទិការពិគ្រោះយោបល់ជាមួយវិស័យឯកជន​ដែលនឹងអាចក្លាយជាក្របខ័ណ្ឌដើម្បីពិភាក្សាផ្លាស់ប្ដូរយោបល់ និងស្វែងយល់អំពីបញ្ហាប្រឈម និងកាលានុវត្តនានា៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម