ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម ជំរុញក្រុមជាងពន្លឿនការសាងសង់វិមានឯករាជ្យឲ្យរួចរាល់ ខណៈសល់ តែ៧ថ្ងៃទៀតត្រូវសម្ពោធ
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជម្រុញដល់ក្រុមជាងឲ្យពន្លឿនការងារសាងសង់វិមានឯករាជ្យខេត្តកំពង់ចាម ដើម្បីរៀបចំសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ ពីព្រោះយើង នៅសល់ពេលខ្លីត្រឹមតែ៧ថ្ងៃទៀតប៉ុណ្ណោះ ។

ការជំរុញនេះ ធ្វើឡើងនាឱកាសអញ្ជើញដឹកនាំមន្ត្រីក្រោមឱវាទ និងក្រុមបច្ចេកទេសចុះពិនិត្យការដ្ឋានសាងសង់វិមានឯករាជ្យខេត្ត ដែលកំពុងដំណើរការសាង់នៅក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ ។
សូមបញ្ជាក់ថា វិមានឯករាជ្យខេត្តកំពង់ចាម បានចាប់ដំណើការសាងសង់កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ។ មកដល់ពេលនេះ គម្រោងខាងលើ គឺសម្រេចការងារសាងសង់បានលទ្ធផលស្ទើរតែ ១០០% ហើយនោះ ។

គួរកត់សម្គាល់ដែរថា ការស្ថាបនាវិមានឯករាជ្យ ខេត្តកំពង់ចាម នេះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ធ្លាប់ប្រាប់ឲ្យដឹងថា ការរៀបចំសាងសង់វិមានឯករាជ្យនេះឡើងដើម្បីជាកន្លែងប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍បុណ្យឯករាជ្យជាតិ និងជាការរំលេចនូវស្នាដៃជាប្រវត្តិសាស្រ្ត នៃការអបអរសាទរបុណ្យឯករាជ្យជាតិ ក្រោមព្រះរាជបូជនីយកិច្ច ពីសំណាក់ព្រះបរមរតនកោដ្ឋ ដែលបានទាមទារឯករាជ្យពីអាណានិគមបារាំង និងបន្សល់ទុកស្នាដៃជាប្រវត្តិសាស្រ្ត ដល់ប្រជាពលរដ្ឋរបស់យើង និងកូនចៅជំនាន់ក្រោយៗបន្តទៀត ។

តាមការរំពឹងទុក សំណង់វិមានឯករាជ្យមួយនេះ ក៏ជាការចូលរួមចំណែកផងដែរ ក្នុងការលើកកម្ពស់សោភ័ណភាព ក្រុងកំពង់ចាម ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅពេលដែលមកកំសាន្ត នៅខេត្តកំពង់ចាម ជាពិសេស ពួកគាត់អាចមកទស្សនាវិមានឯករាជ្យ ដែលមានលម្អទៅដោយសួនច្បារ និងភ្លើងពណ៏លើកកម្ពស់សោភ័ណភាព ក្នុងក្រុងកំពង់ចាម នឹងសម្រាប់ឈានទៅប្រកួតប្រជែងទីក្រុងស្អាត នាពេលខាងមុខ ផងដែរ ៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ


-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?