Connect with us

ព័ត៌មានជាតិ

ជនសង្ស័យសារភាព​ ហេតុការណ៍​ មុន​បាញ់​សម្លាប់​នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល

បានផុស

នៅ

ជនសង្ស័យ​ម្នាក់ ដែល​ជាបក្ខពួកជន​ល្មើស​ដែល​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់​ខ្លួន​​បាន​នៅ​ក្រុង​បាត់ដំបង បាន​​ប្រាប់​ដំណើររឿង​ មុនឈាន​ទៅ​បាញ់សម្លាប់នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ចម្លើយ​សារ​ភា​ព​របស់​ជនសង្ស័យ​ឈ្មោះ កែ ចាន់​មាន បា​ន​អោ​យដឹងថា កាលពី​យប់​ថ្ងៃ​២៩ខែធ្នូ ឆ្នាំ​២០២០ ខ្លួន​បាន​ចេញពី​ផឹកស៊ី ហើយ​​បើ​ក​រថយន្ត​​ជូន​ឈ្មោះ រ៉េ​ន (ជន​ដៃដល់) ទៅផ្ទះ​នៅ​ម្តុំ​កំបូល​ទាំង​ស្រវឹង។​ ពេល​មកដល់​កន្លែង​កើត​​ហេតុ ខ្លួន​បាន​បើ​ក​រថយន្ត​បុក​គូថ​រថយន្ត​ជនរងគ្រោះ​ពី​ក្រោយ។ បន្ទាប់មក​ជនរងគ្រោះបាន​បើក​រ​ថយ​ន្ដកាក់​ពីមុខរថយន្ត​ខ្លួន និង​បាន​យក​អាវុធខ្លី​ភ្ជង់​ខ្លួន ដើម្បី​អោយ​អែប​កៀន ព្រមទាំង​ប្រើពាក្យ​សម្តី​ជេរប្រមាថ​មកលើ​ខ្លួន​ទៀតផង ទើប​ឈ្មោះ រ៉េ​ន(ជនដៃដល់) មាន​កំហឹង ហើយ​​ប្រាប់​ខ្លួន​អោយនៅ​ស្ងៀម ចាំ​ធ្វើ​តែ​តាមគេប្រាប់​បាន​ហើយ ។​ ពេល​កំពុង​ចរចារ​គ្នា​រឿង​គ្រោះថ្នាក់​ចរាច​ណ៍ ដោយ​ឃើញ​ជនរងគ្រោះ​ធ្វេសប្រហែស ឈ្មោះ រ៉េ​ន ក៏បាន​ដក​អាវុធខ្លី​ដែល​សៀត​នៅ​នឹង​ចង្កេះ​បាញ់​ទៅលើ​ជនរងគ្រោះ រួច​ប្រាប់​ឲ្យ​ខ្លួន​បើ​ក​រថយន្ត​គេច​ពី​កន្លែងកើតហេតុតែ​ម្តង ។​

សូម​ប​ញ្ជា​ក់ថា ករណី​បា​ញ់​ប្រ​ហារ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២និង៥​នាទី រំលង​អា​ធ្រា​ត្រ​ឈា​ន​ចូល​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​មហាវិថី​សហព័ទ្ធ​រុស្ស៊ី ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

រហូត​មកដល់ពេលនេះ សមត្ថ​កិច្ច​បា​នឃាត់ខ្លួនបក្ខពួកជន​ដៃដល់បានម្នាក់ហើយ ដែល​ជាអ្នកបើក​រថយន្ដ ចំណែក​ជន​ដៃដល់​ស​ម​ត្ថកិច្ចកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីឈានដល់ការ​ឃាត់​ខ្លួនយ​កមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

អត្ថបទ ៖​ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤៥ នាទី មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ១ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ១ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម