ព័ត៌មានជាតិ
ជនសង្ស័យសារភាព ហេតុការណ៍ មុនបាញ់សម្លាប់នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល
ជនសង្ស័យម្នាក់ ដែលជាបក្ខពួកជនល្មើសដែលសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាននៅក្រុងបាត់ដំបង បានប្រាប់ដំណើររឿង មុនឈានទៅបាញ់សម្លាប់នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញ។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ កែ ចាន់មាន បានអោយដឹងថា កាលពីយប់ថ្ងៃ២៩ខែធ្នូ ឆ្នាំ២០២០ ខ្លួនបានចេញពីផឹកស៊ី ហើយបើករថយន្តជូនឈ្មោះ រ៉េន (ជនដៃដល់) ទៅផ្ទះនៅម្តុំកំបូលទាំងស្រវឹង។ ពេលមកដល់កន្លែងកើតហេតុ ខ្លួនបានបើករថយន្តបុកគូថរថយន្តជនរងគ្រោះពីក្រោយ។ បន្ទាប់មកជនរងគ្រោះបានបើករថយន្ដកាក់ពីមុខរថយន្តខ្លួន និងបានយកអាវុធខ្លីភ្ជង់ខ្លួន ដើម្បីអោយអែបកៀន ព្រមទាំងប្រើពាក្យសម្តីជេរប្រមាថមកលើខ្លួនទៀតផង ទើបឈ្មោះ រ៉េន(ជនដៃដល់) មានកំហឹង ហើយប្រាប់ខ្លួនអោយនៅស្ងៀម ចាំធ្វើតែតាមគេប្រាប់បានហើយ ។ ពេលកំពុងចរចារគ្នារឿងគ្រោះថ្នាក់ចរាចណ៍ ដោយឃើញជនរងគ្រោះធ្វេសប្រហែស ឈ្មោះ រ៉េន ក៏បានដកអាវុធខ្លីដែលសៀតនៅនឹងចង្កេះបាញ់ទៅលើជនរងគ្រោះ រួចប្រាប់ឲ្យខ្លួនបើករថយន្តគេចពីកន្លែងកើតហេតុតែម្តង ។

សូមបញ្ជាក់ថា ករណីបាញ់ប្រហារនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៥នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមហាវិថីសហព័ទ្ធរុស្ស៊ី ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
រហូតមកដល់ពេលនេះ សមត្ថកិច្ចបានឃាត់ខ្លួនបក្ខពួកជនដៃដល់បានម្នាក់ហើយ ដែលជាអ្នកបើករថយន្ដ ចំណែកជនដៃដល់សមត្ថកិច្ចកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីឈានដល់ការឃាត់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
អត្ថបទ ៖ សុខុម



-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន