ព័ត៌មានជាតិ
គ្រូជំនាញបោសសំអាតគ្រាប់មីនរបស់កម្ពុជា ក្រុមទី ១ អាចចេញដំណើរទៅអ៊ុយក្រែន នៅដើមខែធ្នូ ខាងមុខនេះ
គ្រូជំនាញបច្ចេកទេសបោសសំអាតគ្រាប់មីនរបស់កម្ពុជា ក្រុមទី ១ អាចចេញដំណើរទៅប្រទេសអ៊ុយក្រែន នៅដើមខែធ្នូ ឆ្នាំ ២០២២ខាងមុខនេះ ដើម្បីជួយផ្តល់ការហ្វឹកហ្វឺនជូនអ្នកដោះមីនអ៊ុយក្រែន។ នេះបើតាមការឲ្យដឹងពីមន្ត្រីជាន់ខ្ពស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក នារសៀលថ្ងៃទី ២ ខែវិច្ឆិកានេះថា ក្រោយពីបានទទួលគោលការណ៍ដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជារួចមក អង្គភាពស៊ីម៉ាក់ បានសហការយ៉ាងជិតសិ្នទ្ធជាមួយមិត្តជប៉ុន ក្នុងការបញ្ជូនក្រុមគ្រូជំនាញបច្ចេកទេសបោសសំអាតគ្រាប់មីន ដើម្បីជួយផ្តល់ការហ្វឹកហ្វឺនជូនអ្នកដោះមីនអ៊ុយក្រែន។
លោកបញ្ជាក់ថា «ក្រោយមានគោលការណ៍នេះ អង្គភាពស៊ីម៉ាក់ និងភាគីជប៉ុនបានដំណើរការពិភាក្សាគ្នាយ៉ាងមមារញឹកបំផុត។ ជាផែនការ ក្រុមដំបូងអាចចេញដំណើរនៅដើមខែធ្នូ ឆ្នាំ ២០២២នេះ និងក្រុមទី ២ អាចបំពេញបេសកកម្មនេះ នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣»។
អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា លោក ហេង រតនា បានលើកឡើងថា អង្គភាពស៊ីម៉ាក មានមោទនភាពចំពោះបេសកកម្មនេះ ដែលមិនត្រឹមតែបានចូលរួមចំណែក ជួយប្រជាជនអ៊ុយក្រែនរំដោះខ្លួនពីការស្លាប់ រងរបួស ដោយសារគ្រាប់មីន និងសំណល់យុទ្ធភ័ណ្ឌសង្គ្រាមប៉ុណ្ណោះទេ។
បន្ថែមពីលនេះ បេសសកម្មនេះ ក៏ជាការចូលរួមលើកកម្ពស់មោទនភាពជាតិ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានប្រែក្លាយប្រទេសជាតិ និងប្រជាជនឲ្យរួចផុតពីភ្លក់សង្គ្រាមជាច្រើនទស្សវត្សរ៍ ហើយស្គាល់នូវសន្តិភាពដ៏ពេញលេញពិតប្រាកដមួយ សម្រាប់កម្ពុជា និងបានលើកកិតិ្តយសជាតិឲ្យស្មើមុខស្មើមាត់លើឆាកអន្តរជាតិ ផងដែរ។
សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២២ បានជួបសន្ទនាតាមប្រព័ន្ធទូរស័ព្ទជាមួយលោក វ៉ូឡូឌីមៀ ហ៊្សែលឡិនស្គី (Volodymyr Zelensky) ប្រធានាធិបតីប្រទេសអ៊ុយក្រែន។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ដោយសហការជាមួយប្រទេសជប៉ុន កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការបញ្ជូនអ្នកដោះមីនរបស់កម្ពុជា ទៅ ជួយបណ្ដុះបណ្ដាលដល់អ្នកដោះមីនរបស់អ៊ុយក្រែន តាមពេលវេលាសមស្រប។ ជាការឆ្លើយតប លោកប្រធានាធិបតី ហ៊្សែលឡិនស្គី បានថ្លែងអំណរគុណ និងស្វាគមន៍ចំពោះកម្ពុជា ដែលមានបំណងផ្ដល់ជំនួយខាងដោះមីន ខាងលើនេះ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សន្តិសុខសង្គម១១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច