ព័ត៌មានជាតិ
ក្រសួងប្រកាសលទ្ធផលស្រាវជ្រាវពីការយល់ដឹងការប្រើប្រាស់តេស្តរហ័សរកជំងឺកូវីដ-១៩ ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍និងប្រជាជនទូទៅ
សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល”ស.វ.ស”បានប្រកាសលទ្ធផលស្រាវជ្រាវ នៃគម្រោងសិក្សា ស្តីពីការយល់ដឹងពីការប្រើប្រាស់តេស្តរហ័សរកជំងឺកូវីដ-១៩ ក្នុងចំណោមអ្នករស់នៅជាមួយមេរោគអេដស៍ ក៏ដូចជាប្រជាជនទូទៅ
ក្នុងប្រជាជនកម្ពុជា។
លទ្ធផលនេះត្រូវបានផ្សព្វផ្សាយនៅក្នុងសិក្ខាសាលានៅ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារកាំបូឌីយ៉ាណាក្រោមអធិបតីភាលោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល
នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។
សូមរំលឹកថា គម្រោងសិក្សានេះ មានរយៈពេល១១ខែ និងមានគោលបំណងប៉ាន់ប្រមាណកំរិតប្រើប្រាស់តេស្ដរហ័សរកជំងឺកូវីដ-១៩នាពេលបច្ចុប្បន្ននេះកំណត់រកកត្តារាំងស្ទះ និងកត្តាជំរុញក្នុងការការស្វែងរក និងប្រើប្រាស់តេស្ដរហ័សរកជំងឺកូវីដ-១៩ ក្នុងចំណោមអ្នករស់នៅជាមួយមេរោគអេដស៍ ក៏ដូចជាប្រជាជនទូទៅក្នុងប្រជាជនកម្ពុជា។ ការប្រមូលទិន្នន័យនៃការអង្កេតបែបគុណភាពបានចាប់ផ្តើមចាប់ក្នុង ខែកក្កដា ឆ្នាំ២០២២ រីឯការប្រមូលទិន្នន័យនៃការអង្កេតបែបបរិមាណបានចាប់ផ្តើមក្នុងខែសីហា និងខែកញ្ញា ឆ្នាំ២០២២ នៅតាមមន្ទីរពេទ្យ/គ្លីនិក ដែលមានសេវាព្យាបាលជំងឺអេដស៍ ចំនួន៥កន្លែង និងតាមភូមិចំនួន ១០ ភូមិក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ទួលគោក ៧មករា ចំការមន ច្បារអំពៅ មានជ័យជ្រោយចង្វារ ព្រែកព្នៅ និងឬស្សីកែវ នៃរាជធានីភ្នំពេញ។ អ្នកផ្ទុកមេរោគអេដស៍ចំនួន២៨០ នាក់ និងប្រជាជនទូទៅចំនួន ២៨០ នាក់ ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងការអង្កេតបែបបរិមាណ។
ក្រុមការងារស្រាវជ្រាវដែលមានការចូលរួមពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៃប្រទេសកម្ពុជា និងសាកលវិទ្យាល័យ New South Wales នៃប្រទេសអូស្រ្តាលី និងទទួលការឧបត្ថម្ភថវិកាពីអង្គការ Foundation for Innovative New Diagnostics (FIND) បានការរកឃើញលទ្ធផលសំខាន់ៗ មួយចំនួនដូចខាងក្រោម៖
(១) ~ ៣០% នៃអ្នកផ្ទុកមេរោគអេដស៍ និងប្រជាជនទូទៅក្នុងទីក្រុងភ្នំពេញ បានឆ្លងកាត់ការធ្វើតេស្តរហ័ស អង់ទីហ្សែន រកជំងឺកូវីដ-១៩ ក្នុងរយៈពេល ៦ខែកន្លងមក។
(២) មានតែ ~ ២០% នៃអ្នកចូលរួមការសិក្សា ដែលធ្លាប់ទិញតេស្តរហ័ស អង់ទីហ្សែនរកជំងឺកូវីដ-១៩ ដែលយល់ថា តេស្តរហ័ស អង់ទីហ្សែន រកជំងឺកូវីដ-១៩ មានតម្លៃថោក។
(៣) អ្នកចូលរួមការសិក្សាប្រហែលជា ពី៤០-៥០% ទទួលបានតេស្តរហ័សអង់ទីហ្សែនរកជំងឺកូវីដ-១៩ ដោយមិនបង់ប្រាក់កម្រៃ ពីកន្លែងធ្វើការរបស់គាត់។
(៤) អ្នកចូលរួមការសិក្សាប្រហែលជា ពី៤០-៥០% ឆ្លើយថា ពួកគាត់នឹងស្វែងរកប្រឹក្សាពីជំហ៊ានបន្ទាប់ពីបុគ្គលិកសុខាភិបាលតាមមន្ទីរពេទ្យរដ្ឋ ប្រសិនបើពួកគាត់បានទទួលលទ្ធផល វិជ្ជមាន ពីតេស្តរហ័ស អង់ទីហ្សែនរកជំងឺកូវីដ-១៩ របស់ពួកគាត់។
(៥) តម្លៃថោក និងការណែនាំពីឱសថការី ជាកត្តាចំបងពីរដែលជម្រុញការជ្រើសរើសតេស្តរហ័សអង់ទីហ្សែន រកជំងឺកូវីដ-១៩ បើយោងតាមចម្លើយផ្តល់ដោយអ្នកចូលរួមការសិក្សារបស់យើង។
ថ្លែងក្នុងពិធីបិទសិក្ខាសាលានាឱកាសនោះ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានបញ្ជាក់ថា «លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ នឹងក្លាយជាធាតុចូលយ៉ាងសំខាន់ សម្រាប់ក្រសួងសុខាភិបាលក្នុងការបង្កើតជាយុទ្ធសាស្ត្រ ដើម្បីធ្វើឲ្យការប្រើប្រាស់តេស្តរហ័សរកជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជាយើងកាន់តែប្រសើរឡើង និងកាន់តែទូលំទូលាយ ហើយសមស្រប និងត្រឹមត្រូវតាមបទនិយាមស្តង់ដាររបស់តេស្តរហ័ស»។
នៅក្នុងឱកាសនោះលោករដ្ឋមន្រ្តីក៏បានបង្ហាញអំពីជ័យជំនះរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ដោយបានដាក់ចេញវិធានការផ្សេងៗទាន់ពេលវេលា និងមានប្រសិទ្ធភាពរហូតយើងអាចបើកប្រទេសឡើងវិញទាំងស្រុងស្តារបានឡើងវិញនូវខឿនសេដ្ឋកិច្ចជាតិ ទទួលបានការកោតសរសើរពីអន្តរជាតិ និងជាពិសេសទទួលបានការគាំទ្រ និងជឿជាក់លើមាគ៌ាដឹកនាំរបស់រាជរដ្ឋាភិបាលពីសំណាក់ប្រជាពលរដ្ឋយើង។
លោករដ្ឋមន្ត្រីបានបន្តថា ប្រទេសកម្ពុជាបានឈរនៅចំណាត់ថ្នាក់លេខ៤ ក្នុងសន្ទស្សន៍នៃការងើបឡើងវិញរួចផុតពីការចំលងនៃវីរុសកូវីដ១៩ របស់ Nikkei (COVID-19 Recovery Index) និងក្នុងបួនខែជាប់ៗគ្នាចុងក្រោយនេះ
ប្រទេសកម្ពុជា បានទទួលចំណាត់ថ្នាក់ជាប្រទេសងើបឡើងវិញល្អក្នុងចំណោមប្រទេសដែលមានចំណាត់ថ្នាក់ល្អជាងគេទាំងដប់នៅលើពិភពលោក។
គួរបញ្ជាក់ថា ក្រៅពីការសិក្សាស្រាវជ្រាវស្តីពីការយល់ដឹងពីការប្រើប្រាស់តេស្តរហ័សរកជំងឺកូវីដ-១៩ ក្នុងចំណោមប្រជាជនកម្ពុជាសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក៏បានចូលរួមក្នុងសកម្មភាពចំនួន២ផ្សេងទៀតដែលពាក់ព័ន្ធទៅនឹងការវាយតម្លៃគុណភាពខាងក្រៅនៃការធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ (Quality Control/QualityAssurance) និងការប្រើប្រាស់បច្ចេកវិទ្យា Oxford Nanopore (ONT) ដើម្បីធ្វើ sequencing រកមេរោគ SARS-CoV-2 និងមេរោគផ្សេងៗទៀត ដោយសហការជាមួយអ្នកវិទ្យាសាស្ត្រ និងបច្ចេកទេសមន្ទីរពិសោធន៍មកពី Doherty Institute for Infection and Immunity របស់ប្រទេសអូស្ត្រាលី៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម២៣ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម៧ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម