ព័ត៌មានជាតិ
ភ្នំពោន ក្នុងស្រុកដំណាក់ចង្អើរ កំពុងមានអ្នកសង់របងយកធ្វើជាកម្មសិទ្ធិ
របងបេតុងរាប់រយម៉ែត្រត្រូវបានគេធ្វើនៅលើភ្នំពោនចំនួន២កន្លែងផ្សេងៗគ្នា ដែលនៅក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរខេត្តកែប។

ខណៈពេលកំពុងមានកម្មកឡើងទៅលើភ្នំធ្វើរបងបេតុងហ៊ុំពទ្ធ័ទន្ទ្រានយកដីនៅលើភ្នំពោនធ្វើជាកម្មសិទ្ធិនេះ ដោយមានប្រជាពលរដ្ឋម្នាក់មានលំនៅដ្ឋានជាប់ជើងភ្នំបាននិយាយប្រាប់អោយដឹងថា ដីព្រៃភ្នំពោនបានដាក់បញ្ចូលក្នុងសហគមន៍រួចអស់មកហើយ សូម្បីតែប្រជាពលរដ្ឋរស់នៅជើងភ្នំពោននេះឡើងទៅកាប់ឈើ ឬធ្វើអ្វីមួយក៏គេហៅទៅធ្វើការណែនាំកុំអោយនាំគ្នាទៅកាប់បំផ្លាញព្រៃឈើដែរ ហើយគ្រប់គ្រងជាចាំបាច់គឺមន្ត្រីរដ្ឋបាលព្រៃឈើខេត្តកែប។

ប្រជាពលរដ្ឋរូបនោះបាននិយាយរៀបរាប់ប្រាប់បន្តអោយដឹងថា បន្ទាប់ពីអ្នកមានអំណាចម្នាក់បានជួលប្រជាពលរដ្ឋអោយឡើងទៅលើភ្នំពោនប៉ែកខាងជើងកាប់បំផ្លាញព្រៃឈើរបស់សហគមន៍ដោយមិនឃើញមានទោសអ្វីមកខាងសហគមន៍ដែលមានប្រជាពលរដ្ឋជាអ្នកការពារអស់មានជំនឿក៏នាំគ្នាស្ងាត់ស្ងៀមមិនហានមាត់រហូតមកដល់សព្វថ្ងៃ។

ប្រជាពលរដ្ឋរូបនោះបាននិយាយថា ឥឡូវនេះគេធ្វើសំណង់រឹងមាំ និងធ្វើរបងបេតុងនៅលើភ្នំខ្វែងខ្វាត់ក៏មិនឃើញមានអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធណាមកប្រកាសប្រាប់ប្រជាពលរដ្ឋដែរ។
លោក ឆាយ ឆៃ អភិបាលស្រុកដំណាក់ចង្អើរកាលពីរសៀលថ្ងៃទី២ ខែវិច្ចិកា ឆ្នាំ២០២២នេះ បាននិយាយប្រាប់តាមទូរសព្ទ័ថា លោកកំពុងតែជាប់រវល់ប្រជុំ ហើយបានបង្វែអោយអ្នការសែតទៅសួររដ្ឋបាលព្រៃឈើវិញទៅបានច្បាស់ជាង៕
អត្ថបទ៖ សឹង រ៉ាត់




-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល