Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកែប ឲ្យមន្ទីរចំណុះរដ្ឋបាលខេត្តត្រូវរៀបចំឲ្យមានទូកកាចាសមុទ្រ ដើម្បីចូលរួមការប្រកួតកីឡាប្រណាំងទូក

បានផុស

នៅ

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបញ្ជាឲ្យមន្ទីរចំណុះរដ្ឋបាលខេត្តទាំងអស់ត្រូវរៀបចំឲ្យមានទូកកាចាសមុទ្រ ត្រូវត្រៀមដើម្បីចូលរួមការប្រកួតនៅក្នុងពិធីប្រណាំងទូកកាចាសមុទ្រនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជារបស់ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តបានលើកឡើងកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកទូទាំងខេត្ត និងពានរង្វាន់ ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ប្រចាំឆ្នាំ២០២២។ នាឱកាសនោះឯកឧត្តមអភិបាលខេត្តបានជម្រុញឲ្យមន្ទីរអប់រំ យុវជន និងកីឡាខេត្តកែប ត្រូវរៀបចំផែនការសកម្មភាពដោយដាក់បញ្ចូលកីឡាមហាជនឲ្យបានផុលផុសនាពេលខាងមុខនេះ។

ឯកឧត្តម សោម ពិសិដ្ឋ បានលើកឡើងថា កីឡាមហាជនមិនត្រឹមតែមានសម្រាប់ក្របខណ្ឌក្នុងខេត្តទេ ប៉ុន្តែក្របខណ្ឌក្រៅខេត្តក៏អាចដាក់ពាក្យចូលប្រកួតបានដែរដូចជា បាល់ទះ បាល់ទាត់ ប៉េតង់ បាល់ទះលើឆ្នេរខ្សាច់ ដើម្បីទាក់ទាញឲ្យចូលរួមលេងកីឡា ព្រោះកីឡានាំមកនូវសុខភាព សាមគ្គីភាព សហប្រតិបត្តិការ។ ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត បានធ្វើការអំពាវនាវដល់ប្អូនៗសិស្សានុសិស្សយុវជនទាំងអស់ត្រូវជៀសវាងឲ្យឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន។សូមទៅចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវិដ១៩ទាំងដូសជម្រុញ ដូសបន្តបន្ទាប់ឲ្យបានគ្រប់ៗគ្នា និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា កុំឲ្យមានគ្រោះថ្នាក់ខ្លួនយើង គ្រួសារ និងសហគមន៍របស់យើង។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបានបន្តអំពាវនាវដល់យុវជនទាំងអស់សូមចូលរួមហ្វឺកហាត់ចូលរួមលេងកីឡាតាមចំណង់ចំណូលចិត្តរបស់ខ្លួន តាមការបង្ហាត់បង្ហាញរបស់គ្រូបង្វឹកប្រកបដោយស្មារតីសាមគ្គីភាព មិត្តភាព ភារភាព សុខភាពមាំមួន ទេពកោសល្យខ្ពស់ដើម្បីអាចក្លាយទៅជាកីឡាករ កីឡាការិនី អាជីពនាថ្ងៃខាងមុខនេះ។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តសូមឲ្យយុវជនទាំងអស់ត្រូវមានស្មារតីជួយយកអាសារគ្នាទៅវិញទៅមក មានសាមគ្គីភាព មានឥរិយាបថវិជ្ជមាន មានមនសិការសង្គម មានឆន្ទះមោះមុត ជួយជាតិមាតុភូមិ ការពារទឹកដី មានស្មារតីទទួលខុសត្រូវចំពោះជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសត្រូវកសាងភាពជឿជាក់លើខ្លួនឯង ខិតខំអភិវឌ្ឍន៍ឲ្យក្លាយទៅជាអ្នកដឹកនាំ គ្រប់គ្រង ជាពលរដ្ឋគំរូក្នុងស្មារតីខ្មែរតែមួយ អនាគតតែមួយ ហើយការពារឲ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍជាតិ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

អត្តបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច២ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម