អាជ្ញាធរ​រាជធានី​និង​ខណ្ឌមានជ័យ​ សន្យា​ស្តារ​ប្រឡាយ​លូ​ជាច្រើន​ខ្សែ​នៅក្នុង​មូលដ្ឋាន​នា​រដូវប្រាំង – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​រាជធានី​និង​ខណ្ឌមានជ័យ​ សន្យា​ស្តារ​ប្រឡាយ​លូ​ជាច្រើន​ខ្សែ​នៅក្នុង​មូលដ្ឋាន​នា​រដូវប្រាំង

Published

on

ភ្នំពេញ​ ៖​ អាជ្ញាធរ​រាជធានី​ និង ​ខណ្ឌមានជ័យ​បាន​សន្យា​ស្តារ​ប្រឡាយ​លូ​ជាច្រើន​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​នា​រដូវ ប្រាំង​ខាងមុខនេះ ដើម្បី​បញ្ចៀស​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា​ឆ្នាំក្រោយៗ​ទៀត។

អភិបាលខណ្ឌ​មានជ័យ​លោក​កែវ ពេជ្រ​មុន្នី​ បាន​ឲ្យ​ដឹង​ថា រដ្ឋបាល​ខណ្ឌ​បាន​លើក​ផែនការ​រួចរាល់​ហើយ​ក្នុង​ការ​ស្តារ​ប្រឡាយ លូ មួយចំនួន​នៅក្នុង​ភូមិសាស្ត្រ​សង្កាត់​ចាក់អង្រែលើ ចាក់​អង្រែ​ក្រោម បឹងទំពុន​ទី​២ និង​ស្ទឹងមានជ័យ នា​ឆ្នាំ​២០២១ ខាងមុខ ដើម្បី​បើកផ្លូវ​មុខទឹក​ឱ្យ​កាន់តែ​ធំ ដែល​រំដោះ​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា​ខាង មុខ ដើម្បី​សម្រាល​ការ​លំបាក និង​ការខូចខាត​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​។

ការសន្យា​របស់​អភិបាលខណ្ឌ​មានជ័យ​ គឺ​បាន​ឆ្លើយតប​ទៅ​នឹង​សំណើ​របស់​ប្រជាពលរដ្ឋ​ដែល​បាន លើកឡើង​ពី​ក្តី​កង្វល់​របស់​ខ្លួន​នៅក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៣​នៅ​ខណ្ឌមានជ័យ​នា​ព្រឹក​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០​នេះ​។

បងប្អូន​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា នៅក្នុង​រដូវវស្សា​នេះ​ពួកគាត់​បាន​ប្រឈម​ការ​លិចលង់​ជាច្រើន​ដោយ​ជំនន់​ទឹកភ្លៀង ដោយ​ពិបាក​ក្នុងការ រស់នៅ និង​ការធ្វើដំណើរ​ជាដើម ដោយសារ​បញ្ហា​ស្ទះលូ​។

លោក​ពេជ្រ កែវ មុន្នី បាន​ល​មានប្រសាសន៍ថា តំបន់​ខណ្ឌមានជ័យ​មាន ការខ្វះខាត​ច្រើន​នៅ​ប្រព័ន្ធ​រំដោះ​ទឹក ហើយ​ត្រូវបាន​អាជ្ញាធរ​ខណ្ឌ​លើក​ផែនការ​ក្នុង​ការស្តារ​ប្រឡាយ​លូ និង អភិវឌ្ឍន៍​ប្រព័ន្ធ​រំដោះ​ទឹក​ថ្មីៗ​បន្ថែមទៀត​នា​ឆ្នាំ​២០២១​ខាងមុខនេះ ដើម្បី​ជួយ​ដោះស្រាយ​ការលំបាក​របស់ ប្រជាពលរដ្ឋ​។

លោក​បាន​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​តំបន់​នោះ​ជន់​លិច​ដោយសារ​ទឹកភ្លៀង គឺ​ភាគ​ច្រើន​បណ្តា​មកពី​កក្តា​មនុស្ស​ដោយ​ចោល​សំរាម​ពុំបាន​ត្រឹមត្រូវ ដាក់​នៅ​មាត់​លូ និង​ការ​បិទមាត់​លូ ធ្វើ​ឲ្យ ស្ទះ​ចរន្តទឹក​ហូរ​។ ម្យ៉ាងវិញទៀត​ប្រឡាយ​មេ​មួយចំនួន​ត្រូវ​បាន​រំលោភ​ដោយ​ប្រជាពលរដ្ឋ សង់​លំនៅឋាន​នៅ​លើ​ប្រឡាយ កក់​ស្ទះ​សំរាម និង​កំណ​ដី ហើយ​អាជ្ញាធរ​ពិបាក​ចូលទៅ​ស្តារ ដែលនាំឱ្យ​ប្រឈម ការ​ជន់​លិច​។ បញ្ហា​លូ​ស្ទះ​នេះ​ធាតុពិត​គឺ​រដ្ឋបាល​ខណ្ឌ​ក៏បាន​ធ្វើ​គម្រោង​ដើម្បី​ស្តារ​នៅក្នុង​ឆ្នាំ​២០២០​នេះហើយ ប៉ុន្តែ​យឹត​យ៉ាវ​ដោយសារ​បញ្ហា​តម្រង់ទិស ថវិកា​ទៅមួយ​ផ្នែក​ទៀត​។

លោក​បញ្ជាក់​ទៀត​ថា កក្តា​ដែល​នាំ​ឲ្យ លូ​ស្ទះ​គឺមាន​បញ្ហា​ច្រើន ដូចជា​សំរាម ដាក់​នៅ​មាត់​លូ ប្រជាពលរដ្ឋ​បិទមាត់​លូ​នេះ​ជា​បញ្ហា​។ លោក​សូម​សំណូមពរ​ប្រជាពលរដ្ឋ និង​សង្កាត់​ពាក់ព័ន្ធ​ឱ្យ ចូលរួម​បើក​មាត់​លូ​ឡើងវិញ​។ រដ្ឋបាល​ខណ្ឌ​នឹង​ចុះ សិក្សា​បន្ថែមទៀត​ចំពោះ​តំបន់​ណា​ដែល​មិនទាន់មាន​លូ​គឺ​ដាក់លូ ក្នុង​កម្រិត​ដែល​បានធ្វើ​បាន ដូចជា កម្រិត​សង្កាត់ និង​ខណ្ឌ ប៉ុន្តែ​បើ​លើសពីនេះ​គឺ​ដាក់សំណើ​ទៅ​រាជធានី​។

លោក​នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ​បាន​គាំទ្រ​ចំពោះ​គម្រោង​ផែនការ​ស្តារលូ​ប្រឡាយ​ក្នុង តំបន់​ភូមិសាស្ត្រ​ដែល​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នេះ ដើម្បី​បញ្ចៀស​ការ​ជន់​លិច​នា​ឆ្នាំក្រោយ។

លោក​បាន​បញ្ជាក់​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុង​ការ​ដោះស្រាយ បញ្ហា​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​នេះ ដោយ​បាន​ស្តារ និង​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រឡាយ​លូ​មេ​ធំៗ​ជាច្រើន រួម​ទាំង​បំពាក់​ម៉ាស៊ីនបូមទឹក​ទំនើបៗ ដើម្បី​ព​ន្លឿ​ន​ការ​បូមទឹក​ចេញទៅ​ក្រៅ​ក្រុង​ឲ្យ​បាន​លឿង ដែល​រំដោះ ការ​ជំនន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុង​រាជធានី​ភ្នំពេញ​។

លោកប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា ទុក្ខ​កង្វល់ និង​បញ្ហា​ប្រឈម​នានា​របស់​ប្រជាពលរដ្ឋ​ដែល​បាន​លើក​ជា​សំណើ​នៅក្នុង​វេទិកាសាធារណៈ​នេះ អាជ្ញាធរ នឹង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ជា​បន្ត​បន្ទាន់​ទៅតាម​ជំនាញ ខណៈ​ដែរ​ក្នុង​វេទិកាសាធារណៈ​នេះ ប្រជា ពលរដ្ឋ​បាន​លើក​ជា​សំនួរ និង​សំណើ​ផ្ទាល់មាត់​ចំនួន​១១ និង​ដោយ​ប្រអប់​សំបុត្រ​ចំនួន​៤៦​បញ្ហា​៕
ដោយ ៖ ស្រីរ័ត្ន

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ1 hour ago

ល្ខោន​ចាប់ផ្តើម​សម្តែង ! លោកស្រី មូរ សុខ​ហួរ និង​ក្រុម​អ្នក​ស្ម័គ្រស្មោះ បានចាប់ផ្តើម​ចេញដំណើ​រ​មក​កម្ពុជា

ព័ត៌មានជាតិ2 hours ago

យានយន្ត​ចំនួន​៩៣៥​គ្រឿង ត្រូវ​បាន​ត្រួតពិនិត្យ និង​ផាកពិន័យ នៅ​ថ្ងៃទី​១៥ ខែមករា​នេះ​

ព័ត៌មានជាតិ2 hours ago

លម្អិត​សមត្ថកិច្ច​ព័ទ្ធ​​ព្រៃ​ជិត​មួយ​អាទិត្យ ទើប​អាច​សម្លាប់​ឃាតកដៃ​ឆៅបាន​សម្រេច​

ព័ត៌មានជាតិ3 hours ago

ក្តៅៗ! សមត្ថកិច្ច​បាន​បាញ់​សម្លាប់ ឃាតក​បាញ់នាយរងការិយាល័យ​​​ព្រហ្មទណ្ឌកម្រិត​ស្រាល ស្លាប់​មុននេះ​​

ព័ត៌មានជាតិ3 hours ago

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ស្នើ​ដំឡើង​ឋានន្តរស័ក្តិ​នាយទាហាន​នៅ​សាកលវិទ្យាល័យ​ការពារជាតិ​ចំនួន​១២​រូប​

ព័ត៌មានពេញនិយម