Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ ការចុះឈ្មោះបោះឆ្នោត នឹងត្រូវធ្វើឡើងជាធម្មតា ក្នុងកំឡុងពេលបុណ្យអុំទូក ៣ថ្ងៃ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានអះអាងថា ការចុះឈ្មោះបោះឆ្នោត នឹងត្រូវធ្វើឡើងជាធម្មតាមិនមានការឈប់សម្រាកឡើយ ក្នុងកំឡុងពេលព្រះរាជពិធីបុណ្យអុំទូករយៈពេល ៣ថ្ងៃ។ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ នាឆ្នាំ ២០២២នេះ ចំថ្ងៃទី ៧-៨-៩ ខែវិច្ឆិកា។ ក្នុងរយៈពេល ៣ថ្ងៃនេះ មន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុន និងកម្មករ ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៣ ខែវិច្ឆិកានេះថា ក្នុងកំឡុងពេលព្រះរាជពិធីបុណ្យអុំទូករយៈពេល ៣ថ្ងៃ ក្រុមការងារចុះឈ្មោះបោះឆ្នោត មិនមានការឈប់សម្រាកនោះទេ។ ដូច្នេះ​ ប្រជាពលរដ្ឋខ្មែរដែលគ្រប់អាយុ អាចទៅចុះឈ្មោះបោះឆ្នោតបាន នៅថ្ងៃឈប់សម្រាកទាំង ៣ថ្ងៃនោះ។

លោក សោម សូរីដា មានប្រសាសន៍ថា «សម្រាប់ពិធីបុណ្យអុំទូកនេះ ក្រុមចុះឈ្មោះបោះឆ្នោតនៅបន្តការងាររបស់ខ្លួន មានន័យថា គ.ជ.ប បន្តការចុះឈ្មោះបោះឆ្នោតជូនប្រជាពលរដ្ឋ នៅក្នុងឱកាសបុណ្យអុំទូក ដែលមានរយៈពេល ៣ថ្ងៃ ដោយពុំមានការឈប់នោះទេ ចឹងប្រជាពលរដ្ឋដែលឈប់សម្រាកនៅថ្ងៃបុណ្យ អាចអញ្ជើញទៅចុះឈ្មោះបោះឆ្នោត នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត»។

បើតាមអ្នកនាំពាក្យ គ.ជ.ប រយៈពេល ១៤ថ្ងៃ នៃការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ នៅទូទាំងប្រទេស មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីចំនួន ១៨៥,២៧១ នាក់។ ចំណែកអ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួន ១០៩,០៣៥នាក់ ហើយអ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ១៣,២៨១ នាក់ និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ-សង្កាត់ថ្មី មានចំនួន ៥៧,៣៦៩នាក់។

លោកអគ្គលេខាធិការរង បានឲ្យដឹងបន្តថា ក្នុងរយៈពេល ១៤ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២នេះ បានប្រព្រឹត្តទៅដោយរលូន នៅក្នុងបរិយាកាសសន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈល្អ ដោយមិនមានបញ្ហាណាមួយកើតឡើងយ។

សូមជម្រាបថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ខែតុលា ដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៧ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៦ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ១៩ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២១ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម